ព័ត៌មានជាភាសាខ្មែរ
-
ស្តូបព្រះបរមរតនកោដ្ឋស្ថាបនាសម្រេចបាន៧០ភាគរយហើយ
ភ្នំពេញ៖ មន្រ្តីការិយាល័យនគរូបនីយកម្មរាជធានី ភ្នំពេញ បានឲ្យដឹងថា ស្តូបព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ ដែលបានសាងសង់នៅលើសួនច្បារខាងកើតវិមានឯករាជ្យ ពេលនេះស្ថាបនាសម្រេចបាន៧០ភាគរយហើយ ដោយវាគ្រោងនឹងបញ្ចប់នៅបំណាច់ខែកញ្ញាខាងមុខ។
Read More » -
ទ្វារជ័យវិមានសន្តិភាព ត្រូវរថយន្តក្មេងស្ទាវបើកបុកផុង និងបែកប្រអប់ទ្វារ
ភ្នំពេញ៖ កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៨ សីហា ទ្វារជ័យដែលសម្រាប់តែព្រះមហាក្សត្រ និងថ្នាក់ដឹកនាំសំខាន់ចេញចូល របស់វិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានក្មេងស្ទាវមួយក្រុមដែលមានគ្នា៣នាក់ បើកបរក្នុងសភាពស្រវឹងបុក បណ្តាលឲ្យផុងទ្វារ និងបែកប្រអប់ទ្វារ។
Read More » -
បុរសម្នាក់ត្រូវរថយន្តដឹកដីបើកបុក និងកិនស្លាប់
ភ្នំពេញ៖ កាលពី វេលាម៉ោង ៥និង៤០នាទីល្ងាចថ្ងៃទី១៨ ខែសីហា បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាង អាណោចអាធ័ម ដោយសារតែត្រូវរថយន្តដឹកដីមួយគ្រឿង បើកបុកពេលទំហឹង និងកិនចំពាក់កណ្តាលខ្លួន នៅចំណុចផ្លូវលេខ ២៧៦ មុខផ្សារហេងលី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
Read More » -
សម រង្ស៊ី៖ មហាបាតុកម្មប្រឆាំងនឹងលទ្ធផលឆ្នោតត្រូវតែមាន
ភ្នំពេញ៖ បន្ទាប់ពីអវត្តមានអស់រយៈពេល១០ថ្ងៃពីប្រទេស ពេលមកដល់កម្ពុជាវិញ លោក សម រង្ស៊ី បានថ្លែងថា មហាបាតុកម្មនឹងត្រូវតែធ្វើឡើងដើម្បីប្រឆាំងនឹងលទ្ធផលឆ្នោត ប៉ុន្តែគណបក្សសង្រ្គោះជាតិនៅរង់ចាំមើលការដោះស្រាយពាក្យបណ្តឹងរបស់ គ.ជ.ប សិន។
Read More » -
សង្គ្រោះជាតិស្នើរឲ្យ គជប ចេញមុខដោះស្រាយបណ្ដឹង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៦សីហានេះ គណបក្សសង្គ្រោះជាតិបានស្នើរឲ្យ គ.ជ.ប ចេញមុខដោះស្រាយដោយផ្ទាល់នូវបណ្ដឹង ចំនួនបីខេត្ត គឺ ខេត្តកណ្ដាល សៀមរាប និង បាត់ដំបង ដែលគណបក្សសង្គ្រោះជាតិបានធ្វើការប្ដឹងតវ៉ា ។
Read More » -
លោក សម រង្ស៊ី ត្រឡប់មកដល់ កម្ពុជាវិញហើយ
ភ្នំពេញ៖ ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅម៉ោង ៩ និង១០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣នេះ។
Read More » -
ក្រសួងព័ត៌មានអំពាវនាវឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុកចែករំលែកព័ត៌មានពិតប្រាកដ
ភ្នំពេញ៖ កាលពីថ្ងៃទី១៥ សីហា ក្រសួងព័ត៌មានបានចេញលិខិត អំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមដូចជាហ្វេសប៊ុក គោរពវិជ្ជាជីវៈសារព័ត៌មាន និងផ្សព្វផ្សាយនូវព័ត៌មានពិតប្រាកដជៀសវាងការញុះញង់អុជអាល ដែលបង្កការភ័យខ្លាងក្នុងសង្គម។
Read More » -
គ.ជ.ប បន្តការសើរើដោះស្រាយបណ្ដឹងខេត្តក្រចេះ
ភ្នំពេញ៖ នារសៀល ថ្ងៃទី ១៥ សីហានេះ គណៈកម្មការជាតិរៀបចំការបោះឆ្នោតបានសើររើ ត្រួតពិនិត្យផ្ទៀងផ្ទាត់នូវលទ្ធផលនៃការបោះឆ្នោតឃុំស្វាយជ្រះ ក្នុងខេត្តក្រចេះ តាមការប្ដឹងតវ៉ា របស់គណបក្សសង្គ្រោះជាតិសម្រាប់លទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥នេះ ។
Read More » -
គ.ជ.ប ផ្តើមដោះស្រាយបណ្តឹងទាស់លទ្ធផលបោះឆ្នោត
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងប្រើប្រាស់រយៈពេល៤៨ម៉ោងរបស់ខ្លួន ដើម្បីដោះស្រាយបណ្តឹងតវ៉ាទៅនឹងលទ្ធផលបោះឆ្នោតបណ្តោះអាសន្នទាំងអស់ ចាប់ពីល្ងាចថ្ងៃសុក្រនេះតទៅ។
Read More » -
សន្តិសុខនៅតែរឹតបន្តឹងនៅពេល លោក សម រង្ស៊ីលើកពេលចូលកម្ពុជា
ភ្នំពេញ៖ កំលាំងសមត្ថកិច្ចនគរបាលទាំងក្រុមៗ ត្រូវគេដាក់ពង្រាយនៅពាសពេញរាជធានី បន្ទាប់ពីមានការប្រកាសកាន់តែសន្ធាប់ទៅពីសំណាក់មេដឹកនាំ គណបក្សប្រឆាំងថានឹងត្រៀមធ្វើបាតុកម្មទ្រង់ទ្រាយធំប្រសិនបើ ភាពមិនប្រក្រតីនៃការបោះឆ្នោត មិនត្រូវបានដោះស្រាយ។
Read More »