ព័ត៌មានជាភាសាខ្មែរ
-
ជនសង្ស័យ៤នាក់ ពីបទផ្សព្វផ្សាយខិត្តប័ណ្ណញុះញង់ត្រូវដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២០ សីហា ម្សិលមិញនេះ ជនសង្ស័យចំនួន៤នាក់ដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទផ្សព្វផ្សាយខិត្តប័ណ្ណឃោសនាមានខ្លឹមសារញុះញង់ ឲ្យកងកម្លាំងប្រដាប់អាវុធផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំហើយ។
Read More » -
ជំនួបរវាងក្រុមការងារបក្សប្រជាជននិងបក្សសង្គ្រោះជាតិបរាជ័យ
ភ្នំពេញ៖ ជំនួបរកដំណោះស្រាយពីភាពមិនប្រក្រតីនៃការបោះឆ្នោតសភាអាណត្តិ ទី៥ រវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក ព្រំ សុខា និងក្រុមការងារគណបក្សសង្គ្រោះជាតិ ដឹកនាំដោយ លោក សុន ឆ័យ ដែលមានសមាជិកម្ខាងៗចំនួន ៥នាក់ នៅល្ងាចថ្ងៃទី២០ ខែសីហា នាមន្ទីររដ្ឋសភា មិនទាន់មានលទ្ធផលគាប់ប្រសើរទេ។
Read More » -
មន្ត្រីបក្សសង្គ្រោះជាតិ និងបក្សប្រជាជនបន្តជួបពិភាក្សាគ្នា
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់របស់ គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ នឹងបន្តជួបពិភាក្សាគ្នា លើបញ្ហាបង្កើតគណៈកម្មការឯករាជ្យ ដើម្បីពិនិត្យពីភាពមិនប្រក្រតីជុំវិញការរាប់សន្លឹកឆ្នោត និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា។
Read More » -
គ.ជ.ប បង្ហាញលទ្ធផល នៃការដោះស្រាយបណ្តឹង តវ៉ាទៅនឹងលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន
ភ្នំពេញ៖ តាមរបាយការណ៍ របស់ក្រុមផ្ទៀងផ្ទាត់ស្តីពីការផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតនៅ គ.ជ.ប ចុះថ្ងៃទី១៥ និង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ បង្ហាញថា លទ្ធផលនៃការពិនិត្យផ្ទៀងផ្ទាត់តាមការិ យា ល័យបោះឆ្នោតពាក់ព័ន្ធ នៃមណ្ឌលខេត្តក្រចេះ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកណ្តាល គឺមានភាពត្រឹមត្រូវទាំងស្រុង។
Read More » -
ក្រុមប្រឹក្សាធម្មនុញ្ញចាប់ផ្តើមដោះស្រាយបណ្តឹងថ្ងៃនេះ
ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៣នេះ ចាប់តាំងពីម៉ោង៨ និង៣០នាទីព្រឹក ក្រុមប្រឹក្សាធម្មនុញ្ញបានចាប់ផ្តើមដោះស្រាយលើពាក្យបណ្តឹង ដែលក្រុមប្រឹក្សានេះពិចារណាហើយ។
Read More » -
កម្ពុជា និងអង្គការសហប្រជាជាតិអំពាវនាវឲ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សាលាក្តីខ្មែរក្រហម
ភ្នំពេញ៖ កាលពី ថ្ងៃទី១៩ សីហា រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយធ្វើការអំពាវនាវដល់សហគន៍អន្តរជាតិ ព្រមទាំងប្រទេសជាដៃគូរបស់កម្ពុជានៅក្នុងសហគមន៍អាស៊ានឲ្យផ្តល់ ការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់សាលាក្តីខ្មែរក្រហម ប្រយោជន៍ដើម្បីចៀសវាងការពន្យារពេលបន្តទៀត ក្នុងការបើកប្រាក់បៀវត្សរ៍របស់មន្រ្តីបុគ្គលិកភាគីជាតិទាំងអស់។
Read More » -
គណបក្សប្រជាជន ច្រានចោលការចោទប្រកាន់ថា ខ្លួនឃុបឃិតជាមួយ គ.ជ.ប
ភ្នំពេញ៖ បន្ទាប់ពីមានការចោទប្រកាន់ជាហូរហែរពីសំណាក់គណបក្សប្រឆាំង ថា គ.ជ.ប បានលួចបន្លំសន្លឹកឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជានោះ កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជាបានធ្វើការច្រានចោលចំពោះការចោទប្រកាន់នេះ ទាំងស្រុង។
Read More » -
រដ្ឋមន្រ្តី ការបរទេសចិន នឹងបំពេញទស្សនកិច្ច នៅកម្ពុជារយៈពេល ២ថ្ងៃ
ភ្នំពេញ៖ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណៈរដ្ឋប្រជាមានិតចិន នឹងដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣។
Read More » -
កងអាវុធហត្ថជាង ១ពាន់នាក់ ត្រូវបានត្រៀមសម្រាប់ទប់នឹងមហាបាតុកម្ម
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៧ ខែសីហា កម្លាំងកងរាជអាវុធហត្ថប្រមាណ ១ ពាន់នាក់ ក្នុងឯកសណ្ឋានប្រឆាំងកុបកម្ម ត្រូវបានគេឃើញកំពុងតែហ្វឹកហ្វឺន នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាផ្នែកមួយ នៃការហ្វឹកហ្វឺន ដែលមន្រ្តីជាន់ខ្ពស់ បាននិយាយថា ត្រូវបានគេរៀបចំឡើង ដើម្បីត្រៀមទប់ទល់ទៅនឹងមហាបាតុកម្ម ដែលដឹកនាំដោយគណបក្សប្រឆាំង។
Read More » -
កុមារាម្នាក់ទៀតហើយ ស្លាប់ដោយសារជំងឺផ្តាសាយបក្សី
ភ្នំពេញ៖ កុមារាម្នាក់ អាយុ៩ឆ្នាំ រស់នៅក្នុងភូមិ ដំណាក់ដង្កោ ឃុំរាំងកេសី ស្រុកសង្កែខេត្តបាត់ដំបង បានឆ្លងជំងឺផ្តាសាយបក្សី កាលពីថ្ងៃទី៩ ខែសីហា និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្នុងខេត្តសៀមរាប ហើយបានស្លាប់កាលពីយប់ថ្ងៃអាទិត្យ វេលាម៉ោង១១យប់ នេះជាករណីទី១០នៃការស្លាប់ ក្នុងឆ្នាំ២០១៣នេះ។
Read More »