ព័ត៌មានជាភាសាខ្មែរ
-
កម្ពុជា និងចិនបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតល្មួត
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីប្រគល់ និងទទួលសម្ភារៈការិយាល័យសម្រាប់បំរើការងារនៅក្រសួងការបរទេសពី ប្រទេសចិន នៅថ្ងៃទី៩ ខែកញ្ញា នេះ រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ហោ ណំាហុង បានបញ្ជាក់មន្រ្តីការទូតជាន់ខ្ពស់កម្ពុជា និងចិន បានថ្លែងអះអាងសាជាថ្មីពីការប្តេជ្ញាចិត្តក្នុងការបន្ត និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតល្មួតថែមទៀត។ ឯកអគ្គរដ្ឋទូតប្រទេស ចិនប្រចាំនៅកម្ពុជា លោកស្រី Bu Jianguo បានថ្លែងថា…
Read More » -
ព្រះមហាក្សត្រ អាចនឹងយាង ត្រឡប់មកវិញ នៅថ្ងៃទី១១ កញ្ញា
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា មន្រ្តីជាន់ខ្ពស់គណបក្ស ប្រជាជនកម្ពុជា លោក ឈាង វុនបានឲ្យដឹងថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា អាចនឹងយាងត្រឡប់មក ពីប្រទេសចិនវិញ នៅថ្ងៃទី១១ ខែកញ្ញា…
Read More » -
គណបក្សសង្គ្រោះជាតិប្រកាសនឹងធ្វើ មហាបាតុកម្មអហិង្សាម្តងទៀត នៅថ្ងៃ១៥-១៦-១៧កញ្ញា
ភ្នំពេញ៖ លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើសន្និសីទកាសែត ដោយថ្លែងបញ្ជាក់ពីជំហររបស់ខ្លួន ពាក់ព័ន្ធនឹងការ ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត(គ.ជ.ប) ស្តីពី ចំនួនអាសនៈសម្រាប់គណបក្សនយោបាយនីមួយៗតាមមណ្ឌលបោះឆ្នោតទាំងអស់ដោយ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបាន ៦៨ អាសនៈ…
Read More » -
សមត្ថិកិច្ចឆែកឆេរពលរដ្ឋធ្វើដំណើរចូលភ្នំពេញ
ភ្នំពេញ៖ តាំងពីព្រឹកថ្ងៃទី៥ ខែកញ្ញា មានសមត្ថកិច្ចនគរបាលកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ ត្រូវចាត់តាំងឲ្យទៅប្រចាំការតាមចំណុចមួយចំនួនតាមដងផ្លូវជាតិ សំខាន់ៗ ដែលតភ្ជាប់ពីតាមខេត្តនានា ចូលមករាជធានីភ្នំពេញ។ មន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថឲ្យដឹងថា កម្លាំងចម្រុះទាំងនោះមានភារៈឆែកឆេររកអាវុធដើម្បីការពារ សុវត្ថិភាព នៅគ្រាដែលថ្ងៃធ្វើមហាបាតុកម្មរបស់គណបក្សប្រឆាំងខិតជិតមកដល់នៅ ថ្ងៃទី៧ ខែកញ្ញា។
Read More » -
ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យមហាបាតុកម្មមានអ្នកចូលរួមត្រឹម១ម៉ឺននាក់
ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានសរសេរលិខិតមួយច្បាប់ផ្ញើរទៅកាន់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដោយបានបញ្ជាក់ប្រាប់ប្រមុខបក្សប្រឆាំងរូបនេះ នូវគោលការណ៍ណែរនាំមួយចំនួនរបស់ក្រសួងមហាផ្ទៃ អំពីដំណើរការរៀបចំមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី៧ ខែកញ្ញាស្អែកនេះ។ អភិបាលរាជធានីភ្នំពេញ បានប្រាប់ទៅកាន់ប្រមុខបក្សប្រឆាំងថា ក្រសួងមហាផ្ទៃបានសម្រេចអនុញ្ញាតឲ្យមហាបាតុកម្មរបស់គណបក្សសង្គ្រោះ ជាតិមានអ្នកចូលរួមមិនឲ្យលើសពី១ម៉ឺននាក់នោះទេ ហើយថា សម្រាប់មហាបាតុកម្មនេះគឺត្រូវធ្វើតែនៅលើទីលានប្រជាធិបតេយ្យ…
Read More » -
កឹម សុខា ៖ បើគ.ជ.ប លើកពេលប្រកាសលទ្ធផលបោះឆ្នោត បាតុកម្មអាចនឹងផ្អាក
ភ្នំពេញ៖ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិ បានតៀមខ្លួនជាស្រេចហើយ ដើម្បីឲ្យមហាបាតុកម្មអហិង្សា នៅថ្ងៃសៅរ៍ ទី៧ ស្អែកនេះ ប្រព្រឹត្តទៅដោយសន្តិវិធី។ ពលរដ្ឋ ដែលចូលរួមមហាបាតុកម្មនេះ នឹងតាំងសមាធិសុំសេចក្តីសុខសន្តិភាព និងបន្តជំរុញឲ្យមានការបង្កើតគណៈកម្មការឯករាជ្យមួយ ដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។
Read More » -
គណៈសង្ឃហាមមិនឲ្យព្រះសង្ឃចូលរួម ក្នុងមហាបាតុកម្ម
ភ្នំពេញ៖ គណសង្ឃគណៈមហានិកាយ និងគណៈសង្ឈគណៈធម្មយុត្តិកនិកាយ បានចុះហត្ថលេខាកាលពីថ្ងៃទី ០៥កញ្ញាម្សិលមិញ លើព្រះរាជសង្ឃប្រកាសរួមគ្នាមួយ ដែលហាមមិនឲ្យគ្រប់សង្ឃ សីលវ័ន និងអ្នកសុំសីល មានដូចជា អាចារ្យ តាជី យាយជី និងសូម្បីតែអ្នកដែលស្នាក់នៅក្នុងវត្តទាំងអស់ មិនឲ្យចូលរួមនៅក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ០៧កញ្ញា ស្អែកនេះ។
Read More » -
ស្ថានទូតអូស្ត្រាលី ព្រមានថា បាតុកម្មនៅថ្ងៃស្អែកនេះ អាចនឹងមានអំពើហឹង្សា
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែកញ្ញា នេះ ស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានព្រមានប្រាប់ពលរដ្ឋរបស់ខ្លួនថា បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃសៅរ៍ ទី៧ ស្អែកនេះ អាចនឹងមានអំពើហឹង្សា។ សេចក្តីជូនដំណឹងរបស់ស្ថានទូតអូស្ត្រាលី និយាយថា អាជ្ញាធរកម្ពុជាបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅជុំវិញភ្នំពេញ ដើម្បីរឹតត្បិតការធ្វើដំណើរ ហើយពង្រឹងសន្តិសុខនៅមុនការជួបជុំរបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ។
Read More » -
បក្សប្រឆាំងដើរចេញពីសវនាការនៅក្រុមប្រឹក្សាធម្មនុញ្ញ
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកសវនាការជាសាធារណៈលើបណ្តឹងបដិសេធលទ្ធផលបោះឆ្នោត របស់គណបក្សសង្គ្រោះជាតិ នៅខេត្តកណ្តាល ដែលជាបណ្តឹងចុងក្រោយរបស់គណបក្សប្រឆាំងនេះ ខណៈពេលបក្សប្រឆាំងត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការធ្វើមហាបាតុកម្មនៅថ្ងៃសៅរ៍ ស្អែកនេះ។ នៅក្នុងសវនាការនេះ តំណាងគណបក្សប្រឆាំងបានសម្រេចដើរចេញ ពីសវនាការ ដោយបានធ្វើការអះអាងថា មិនមានជំនឿលើក្រុមប្រឹក្សាធម្មនុញ្ញ ដែលនឹងកាត់ក្តីផ្តល់យុត្តិធម៌ដល់គណបក្សសង្គ្រោះជាតិនោះឡើយ។
Read More » -
សហភាពសហព័ន្ធសហជីពជាតិកម្ពុជា អំពាវនាវឲ្យកម្មករ រក្សាភាពស្ងប់ស្ងៀម
ភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែកញ្ញា សហភាពសហព័ន្ធសហជីពជាតិកម្ពុជា ដែលដឹកនាំដោយលោក ជួន មុំថុល បានធ្វើការអំពាវនាវមួយដល់សមាជិករបស់ខ្លួន ដែលអះអាងថា មានចំនួន១៧ សហព័ន្ធសហជីពតំណាងឲ្យកម្មករកម្មការិនី ដែលធ្វើការចំរុះ ដូចជាវិស័យឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ ដេរស្បែកជើង កំពង់ផែ ស្បៀងអាហារ សំណង់ ព្រៃឈើ នេសាទក្នុងប្រទេសកម្ពុជា បានចេញសេចក្តីអំពាវនាវឲ្យកម្មករ ស្ងប់ស្ងៀម កុំចាញ់បោកអ្នកនយោបាយ ទៅចូលរួមកំឡុងពេលដែលគណបក្សប្រឆាំងប្រកាសធ្វើមហាបាតុកម្មនៅថ្ងៃទី០៧…
Read More »