ព័ត៌មានជាភាសាខ្មែរ
-
លោកអភិបាលក្រុងភ្នំពេញត្រូវជិះរថយន្តទំនើបរបស់ខ្លួនបើកភ្នែកឲ្យធំមើលវិថីណាខ្លះខូច
ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស ចៅហ្វាយក្រុងភ្នំពេញត្រូវចំណាយពេលនាថ្ងៃសម្រាកនេះជិះរថយន្តទំនើបរបស់ខ្លួន និងបើកភ្នែកឲ្យធំៗមើល ថាតើវិថីណាខ្លះបានខូចខាតនៅក្នុងរាជធានីដែលជាបេះដូងរបស់ប្រទេសនោះ។ ប្រសិនបើលោកមិនមានពេលទេ លោកត្រូវឲ្យចៅហ្វាយខណ្ឌនីមួយជិះឡានមើលជំនួស ហើយរាយការណ៍ឲ្យលោក។ ក្នុងករណីដែលចៅហ្វាយខណ្ឌមិនមានពេល ព្រោះរវល់ពីរឿងដី វីឡា និងឡានទំនើរបស់ខ្លួនដែរនោះ លោកត្រូវបញ្ជាផ្ទាល់ទៅចៅសង្កាត់ ហើយបើចៅសង្កាត់មិនមានពេល លោកត្រូវពឹងពាក់មេភូមិនិងប្រធានក្រុមឲ្យជួយរាយការណ៍ជំនួស ថាតើមានវិថីប៉ុន្មានត្រូវបានខូចខាត។
Read More » -
បុរសម្នាក់ស្លាប់ និងកុមារម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារជម្ងឺ(H5N1)
ភ្នំពេញ៖ ជម្ងឺគ្រុនផ្ដាសាយបក្សី (H5N1) បានឆក់ស្រូបយកជីវិត ពលរដ្ឋខ្មែរម្នាក់ទៀតហើយ នៅខេត្ត ប៉ៃលិន ចំ ណែកកុមារម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលវាបានក្លាយ ទៅជាករណី ទី២៦ ហើយ នៃការវាយលុក ដោយជម្ងឺគ្រុនផ្ដាសាយបក្សី ក្នុងឆ្នាំ ២០១៣ នេះ ។…
Read More » -
យុវជន ២នាក់ ដែលពាក់ព័ន្ឋក្នុងអំពើហិង្សានៅស្ទឹងមានជ័យនឹងត្រូវបញ្ជូនទៅពន្ឋនាគារព្រៃស
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ វិច្ឆិកានេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេច ចោទប្រកាន់ជាផ្លូវការហើយទៅលើយុវជន ២នាក់ ដែលពាក់ព័ន្ឋក្នុងអំពើហិង្សានៅមុខវត្តស្ទឹងមានជ័យ ក្នុងនោះរួមមាន៖ បទប្រឆាំងនឹងអ្នករាជការសាធារណៈតាមមាត្រា ៥០៣ បទស្ថានទម្ងន់ទោសនៃប្រឆាំងនឹងរាជការ តាមមាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌ និងបទចោទពីបទបង្កការខូចខាតដោយចេតនា បទប្រមាថតាមមាត្រា៥០២ ។
Read More » -
ក្រសួងការងារ ចេញសេចក្តីប្រកាស ស្តីពីដំណោះស្រាយ បញ្ហារោងចក្រ SL
ភ្នំពេញ៖ ក្រសួងការងារនឹង បណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈកម្មការសម្រាប់ដោះស្រាយបញ្ញាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា សូមជូនដំណឹងចំពោះសាធារណជន កម្មករនិយោជិត និយោជក អង្គការវិជ្ជាជីវៈ អង្គការជាតិ និងអន្តរជាតិឲ្យបានជ្រាបថា នៅថ្ងៃទី ១៣ ខែវិច្ចការ ឆ្នាំ២០១៣ ក្រសួងការងារនឹង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តធ្វើការដោះស្រាយជាមួយភាគីសហជីព និងនិយោជក នៃរោងចក្រ…
Read More » -
សាលាក្រុងភ្នំពេញ គ្រោងប្រារព្ធ ខួបលើកទី៣ ដល់អ្នកស្លាប់ នៅកោះពេជ្រ
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសមួយ កាលពីថ្ងៃទី១២ វិច្ឆិកា សាលាក្រុងបានឲ្យដឹងថា សាលាក្រុងភ្នំពេញ គ្រោងប្រារព្ធខួបលើកទី៣ ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ក្នុងព្រឹត្តិការណ៏រត់ជាន់គ្នា នៅលើស្អានកោះពេជ្រ កាលពីអំឡុងបុណ្យអុំទូក ចុងក្រោយ នាខែ វិច្ឆិកា ឆ្នាំ ២០១០។ ពិធីនេះនឹងមានការចូលរួមជាអធិបតី ពីសំណាក់លោក អភិបាលក្រុង ប៉ា…
Read More » -
មនុស្ស ២៩នាក់ ដែលចាប់ខ្លួននៅថ្ងៃប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងកម្មកររោងចក្រSLត្រូវបានដោះលែង
ភ្នំពេញ៖ មនុស្ស ៣២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទាក់ទងនឹងអំពើហឹង្សារវាងកម្មកររោងចក្រ SL នឹងកម្លាំងសមត្ថកិច្ច កាលពី ថ្ងៃទី១២ ខែវិច្ចការ ក្នុងនោះមានមនុស្ស២៩ នាក់ដែលជាប់សង្ស័យក្នុងការប្រព្រឹត្តអំពើហឹង្សា ត្រូវបានដោះលែងវិញកាលពីល្ងាចថ្ងៃទី ១៣ ខែវិច្ចការ។ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា…
Read More » -
ក្រសួងធនធានទឹក ជួនដំណឹងស្តីពីស្ថានភាពអាកាសធាតុ នៅថ្ងៃទី១៥-១៦ វិច្ឆិកា
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៣នេះ បានផ្សព្វផ្សាយ សេចក្តីជូនដំណឹងថ្មីមួយ ស្តីពី ស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ដោយគិតចាប់ពីថ្ងៃទី១៥ដល់ ថ្ងៃទី១៦ វិច្ឆិកា ដើម្បីជម្រាបជូនដល់ ក្រសួង-ស្ថាប័ន ដែលជាប់ពាក់ព័ន្ឋ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ឱ្យបានជ្រាបជាព័ត៏មាន ដែលមានខ្លឹមសារដូចខាងក្រោម ៖ …
Read More » -
ឪពុកបង្កើតយកកូនប្រុសអាយុ៨ខែទម្លាក់ទឹកស្ពានជ្រោយចង្វាស្លាប់
ភ្នំពេញ ៖ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៣ វិច្ឆិកា នេះ សពក្មេងប្រុសអាយុ៨ខែម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកស្ថិតនៅភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌប្ញស្សីកែវ បន្ទាប់ពីឪពុកតិរច្ឆានយកមកទម្លាក់ចោលលើស្ពានជ្រោយចង្វា ។ តាមប្រភពពីស្ត្រីដែលត្រូវម្តាយរបស់ក្មេង ប្រុសរងគ្រោះឈ្មោះយ៉ាត ចំប៉ា អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល បានឱ្យដឹងថា…
Read More » -
បក្សប្រឆាំង ចុះសួរសុខទុក្ខ កម្មករ SL ដែលរងរបួស
ភ្នំពេញ៖ គណបក្សសង្រ្គោះជាតិ បានឲ្យដឹងថា នាម៉ោង៣ រសៀលថ្ងៃពុធទី ១៣ វិច្ឆិកា នេះ ក្រុមអ្នកតំណាងរាស្រ្ត ដែលទើបជាប់ឆ្នោត របស់ខ្លូន និងចុះសាកសួរសុខទុក្ខ កម្មករនៃរោងចក្រ SL ដែលរងរបួស អំឡុងការប៉ះទង្គិចគ្នា ជាមួយសមត្ថកិច្ច កាលពីថ្ងៃទី១២ វិច្ឆិកា ម្សិលមិញ…
Read More » -
ព្រះសង្ឃ ៧អង្គ ដែលសមត្ថកិច្ចចាប់ខ្លួនជាមួយក្រុមបាតុករ ត្រូវបានដោះ
ភ្នំពេញ ៖ ព្រះសង្ឃ ៧អង្គ ដែលសមត្ថកិច្ចចាប់ខ្លួនជាមួយក្រុមបាតុករក្នុងករណីផ្ទុះហិង្សា រវាងក្រុមកម្មកររោងចក្រ SL និងសមត្ថកិច្ចចម្រុះ កាលពីព្រឹកថ្ងៃទី១២ វិច្ឆិកា ២០១៣ នៅមុខវត្តស្ទឹងមានជ័យ ត្រូវបានដោះលែងហើយ កាលពីវេលាម៉ោង ៧ និង ២៥នាទី យប់ថ្ងៃដដែល។ អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូ…
Read More »