ព័ត៌មានជាភាសាខ្មែរ
-
ករណីលោកផ្កាយពីរ សម្លាប់ប្រពន្ធនិងកូន កើតចេញពីរឿងប្រច័ណ្ឌលេង Facebook
សារព័ត៌មាន Cambodia News/ ភ្នំពេញ(១៣ សីហា ២០១៤) ៖ ប្រភពពីមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានក្រសួងមហាផ្ទៃ បានឲ្យដឹងថា ករណីឃាតកម្មសម្លាប់ប្រពន្ធនិងកូន រួចច្រកថង់ យកទៅបោះចោល នៅពេជ្រនិល កើតចេញពីរឿងប្រច័ណ្ឌប្រពន្ធ លេង Facebook ជាមួយយុវជននិស្សិតជប៉ុនម្នាក់។ ប្រភពបានឲ្យដឹងទៀតថា ពីរនាក់ប្តីប្រពន្ធ…
Read More » -
បងសុំទោស ពាក្យចុងក្រោយ ក្នុងការធ្វើអត្តឃាត របស់បុរសម្នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ(១២ សីហា ២០១៤) ៖ កូនឆ្កួត ប៉ា ម៉ាក់ ប្អូនស្រី អត់ជឿ ប្រពន្ធសម្លាញ់បង លាហើយ មើលថែកូនផង បងសុំទោស នេះជាសំណេរក្នុងសំបុត្រចុងក្រោយរបស់បុរស ខ្មែរ-វៀតណាម ម្នាក់ លាប្រពន្ធរបស់ខ្លួនជាលើកចុងក្រោយ បន្ទាប់ពីបានធ្វើអត្តឃាត…
Read More » -
ជំងឺអេបូឡាមកដល់កម្ពុជាគឺជាព័ត៌មានមិនពិត
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១២ សីហា ២០១៤) ៖ ក្មេងស្រីម្នាក់បានរលាកទឹកក្ដៅ តែក្នុងបណ្ដាញសង្គមហ្វេសបុក បែរជាបានពិព៌ណនាថា រោគសញ្ញា ជាជំងឺអេបូឡា(Ebola) កំពុងតែរីករាលដាលមកដល់ប្រទេសកម្ពុជាទៅវិញ។ រូបភាពនេះត្រូវបានបង្ហោះ និងការចែកចាយតៗគ្នា តែត្រូវបានអនុប្រធាននាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបដិសេធ ថាជាព័ត៌មានមិនពិត។ លោកលី…
Read More » -
ក្រុមយុវជនដង្ហែញាតិទៅស្ថាប័នរដ្ឋចំនួន៣ ដើម្បីបង្ហាញពីបញ្ហាប្រឈមរបស់យុវជន
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១២ សីហា ២០១៤) ៖ នៅវេលាម៉ោងប្រមាណជាង៩ព្រឹកថ្ងៃទី១២ សីហានេះ ក្រុមសហព័ន្ធចលនាយុវជន ដែលបានរៀបចំទិវាយុវជនអន្តរជាតិ បាននាំគ្នាដង្ហែញាតិទៅដាក់នៅតាមស្ថាប័នរដ្ឋមួយចំនួនក្នុងនោះរួមមាន រដ្ឋសភា ក្រសួងអប់រំ យុវជន និងកីឡា និងចុងក្រោយគឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយក្បួនចេញដំណើរពីទីលានប្រជាធិបតេយ្យ។…
Read More » -
ស្ត្រីម្នាក់ ត្រូវជនមិនស្គាល់មុខបាញ់សម្លាប់ជាច្រើនគ្រាប់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៦ សីហា ២០១៤) ៖ ស្ត្រីវ័យ៣៦ឆ្នាំម្នាក់ត្រូវបានជនមិនស្គាល់មុខមានគ្នា២នាក់បានបាញ់ប្រហារជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតនៅបណ្ដោយផ្លូវច្រកចូលវត្តអង្គតាម៉ិញ សង្កាត់តាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ករណីនេះកើតឡើងកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង ៩:០០នាទីព្រឹក ជនរងគ្រោះមានឈ្មោះ គឹម…
Read More » -
បុរស ដែលតាំងខ្លួនជាព្រះសិអារ្យមេត្រីយ៍ បានចូលខ្លួនមកសាលាខេត្តកណ្ដាលហើយ
សារព័ត៌មាន Cambodia News/ កណ្ដាល (០៦ សីហា ២០១៤) ៖ ក្នុងពេលមួយរយៈកន្លងមកនេះ មានបុរសម្នាក់ឈ្មោះ ធាន វុទ្ធី ដែលបានតាំងខ្លួនជា ព្រះសិអារ្យមេត្រីយ៍ នឹងធ្វើឲ្យល្បីកក្រើកក្នុងប្រទេសកម្ពុជាដោយមានទាំងព្រះសង្ឃនិងប្រជាជនខ្លះបានជឿនិងគោរពថ្វាយបង្គំផងដែរ ហើយមិនតែប៉ុណ្ណោះក៏លេចធ្លាយឈ្មោះរហូតដល់ប្រទេសថៃថែមទៀត ដែលនាំឲ្យមន្ត្រីថៃប្រកាសមិនឲ្យប្រជាពលរដ្ឋខ្លួនជឿលើការឃោសនានេះ។ ការល្បីក្នុងការឆបោកនេះ បានធ្វើឲ្យមានប៉ះពាល់យ៉ាងខ្លាំងដល់សាសនារបស់ជាតិ រហូតសម្ដេច ហ៊ុន…
Read More » -
ខែផ្ដាសាយមិនគួរ ញ៉ាំទឹកដោយប្រើកែវរួមនោះទេ
សារព័ត៌មាន Cambodia News/ សុខភាព (០៦ សីហា ២០១៤) ៖ រដូវវស្សាមកដល់អ្នកប្រជាជនកម្ពុជាមួយចំនួនបានកើតជំងឺផ្ដាសាយ ខណៈនៅតាមកន្លែងញ៉ាំអាហារ តាមដងផ្លូវជាច្រើន នៅតែបន្តដាក់កែវទឹកញ៉ាំរួមគ្នា ដែលជារឿយៗមានការណែនាំជាច្រើនអំពីបញ្ហាជំងឺមួយចំនួនដែលអាចឆ្លងបានតាមរយៈទឹកមាត់ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ជាពិសេសជំងឺផ្ដាសាយនេះតែម្ដង ដូច្នេះជាការល្អ ចំពោះអ្នកមិនមានជំងឺផ្ដាសាយគួរប្រយ័ត្ន ក្នុងទទួលទឹក នៅតាមអាកន្លែងញុំាអាហារមួយចំនួនតាមដងផ្លូវ ។ ដើម្បីកាពារពីការឆ្លងជំងឺផ្តាសាយអ្នកគួរទទួលទានទឹកតាមរយៈការប្រើទុយយោវិញទើបជាការល្អ។…
Read More » -
ទីលានប្រជាធិបតេយ្យត្រូវបានបើកវិញហើយ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៦ សីហា ២០១៤) ៖ ដោយសង្កេតឃើញថា ស្ថានភាពសន្ថិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវបានស្តារឲ្យមានភាពប្រក្រតីឡើងវិញនោះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបើកឲ្យដំណើរការ ទីលានប្រជាធិបតេយ្យ ដែលជាទីបញ្ចេញមតិ ចាប់ពីថ្ងៃនេះតទៅ។ សូមអានសេចក្តីជូនដំណឹងខាងក្រោមទាំងស្រុង៖ …
Read More » -
ឲ្យតែប្រលងបាក់ឌុបចប់ គឺជុំវិញទីធ្លាសាលាក្លាយជាវាលក្រដាស
សារព័ត៌មាន Cambodia News/ អត្ថបទបញ្ចេញទស្សនៈ/ វាជាទម្លាប់ដដែលៗជារៀងរាល់ឆ្នាំ ក្រោយពីការប្រលងបាក់ឌុបត្រូវបានបញ្ចប់ គឺតែងតែមានការចែកនូវខិត្តប័ណ្ណផ្សព្វផ្សាយ ពីបណ្ដាគ្រឹះស្ថានអប់រំឬសកលវិទ្យាល័យនានា ដែលបានធ្វើឲ្យចំនួនក្រដាសដែលត្រូវចែកចាយនោះ មានចំនួនច្រើនលើសលប់ និងត្រូវបានចោលពាសវាលពាសកាល ដោយបេក្ខជនដែលបានបញ្ចប់ការប្រលងមួយចំនួន។ ដោយឃើញទិដ្ឋភាពបែបនេះ តែងតែកើតឡើងច្រំដែលជារៀងរាល់លើក បានបង្ហាញឲ្យឃើញថា ការយល់ដឹងចំពោះអនាម័យនៃការចោលសំរាម របស់សិស្សានុសិស្សកម្ពុជានៅមានកម្រិតនៅឡើយ។
Read More » -
បេក្ខជនប្រឡងចិត្តខ្លាំង ហក់វាយមកលើក្រុមសង្កេតការណ៍
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៦ សីហា ២០១៤) ៖ យោងតាមបណ្ដាញសង្គមរបស់អង្គភាពប្រឆាំងអំពើពុករលួយ មានសិស្សប្រឡងបាក់ឌុប១រូប បានហក់វាយមកលើក្រុមសង្កេតការណ៍ ព្រោះខ្លួនខឹងនឹងពួកគេ ស្ថិតនៅក្នុងប្រឡងមណ្ឌលវិទ្យាល័យទួលទំពូង រាជធានីភ្នំពេញ។ ករណីនេះកើតឡើងនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៤ នេះ ដោយក្មេងទំនើងជាបេក្ខជនប្រឡងបាក់ឌុបនៅមណ្ឌលវិទ្យាល័យទួលទំពូង ដែល…
Read More »