ស្ត្រី​​​ម្នាក់​ ​ត្រូវ​​ជន​​មិន​​ស្គាល់​​មុខ​​បាញ់​​សម្លាប់​​ជា​​ច្រើន​​គ្រាប់​

សារព័ត៌មាន​​ Cambodia News/
ភ្នំពេញ (០៦ សីហា ២០១៤) ៖ ស្ត្រី​វ័យ​៣៦​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មាន​គ្នា​២​នាក់​បាន​បាញ់​ប្រហារ​​ជា​ច្រើន​គ្រាប់ ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ ស្ថិត​នៅ​បណ្ដោយ​ផ្លូវ​ច្រក​ចូល​វត្ត​អង្គតា​ម៉ិញ សង្កាត់​តា​កាប ខណ្ឌ​ពោធិ៍សែន​ជ័យ  រាជ​ធានី​ភ្នំពេញ។
ករណី​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​សីហា ឆ្នាំ​២០១៤ វេលា​ម៉ោង​ ៩:០០​នា​ទី​ព្រឹក ជនរងគ្រោះ​មាន​​ឈ្មោះ​ គឹម សុជា​តា អាយុ ៣៦​ឆ្នាំ ត្រូវ​ជន​សង្ស័យ​បាញ់​ជា​ច្រើន​គ្រាប់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​មុន​ពេល​កើត​ហេតុ​នារី​រងគ្រោះ​និង​ម្ដាយ​បាន​ជិះ​ម៉ូតូ Icon ចេញ​ពី​ផ្ទះ​ក្នុង​បំណង​ទៅ​លេង​ផ្ទះ​បង​ប្អូន​នៅ​ផ្លូវ​វេងស្រេង ស្រាប់​តែ​មក​ដល់​កន្លែង​កើត​ហេតុ​ ក៏​មាន​ជន​មិន​ស្គាល់​មុខ​​មាន​គ្នា​២​នាក់ជិះ​ម៉ូតូ​ម៉ាក​ឌ្រីមសង់​ បាន​បាញ់​ជា​ច្រើន​គ្រាប់​ចំ​ក្បាល​ស្លាប់​តែ​ម្ដង  ហើយ​សមត្ថ​កិច្ច​បាន​កំណត់​អត្តសញ្ញាណជនសង្ស័យ​​រួច​ហើយ ​តែ​មិន​ទាន់​តាម​ចាប់​បាន​។
ចំពោះ​ករណី​​បាញ់​សម្លាប់​ដ៏ព្រៃផ្សៃ​នេះសមត្ថកិច្ច​សង្ស័យ​ថា​ជា​រឿង​គំនុំ  ប៉ុន្តែ​ប្រជាជន​នៅ​ជិត​ដាក់​សង្ស័យ​ជា​រឿង​ត្រីកោណ៕
asd

 

Related Articles

Back to top button
Close
Close