ព័ត៌មានជាភាសាខ្មែរ
-
រោងការ ក្លាយទៅជារោងបុណ្យសព ក្រោយកូនកម្លោះត្រូវរថយន្តបុកស្លាប់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២០ មករា ២០១៦) ៖ កូនកម្លោះ និងកូនក្រមុំ វ័យ២៤ឆ្នាំដូចគ្នា បានប្រែក្លាយរោងអាពាហ៍ពិពាហ៍ ត្រឡប់ទៅជារោងបុណ្យសពកូនកម្លោះទៅវិញភ្លាមៗ បន្ទាប់ពីកូនកម្លោះបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃចូលរោងការ។ ករណី កូនកម្លោះដល់ថ្ងៃចូលរោងការ ហើយត្រូវរថយន្តបុកស្លាប់នោះ កើតនៅពេលកូនកម្លោះជិះម៉ូតូទៅដឹកមិត្តភក្តិអ្នកកំដរ ដើម្បីរៀបចំពិធីសូត្រមន្តចូលរោងការ នាល្ងាចថ្ងៃ១៧…
Read More » -
ម្ចាស់យានយន្តដែលមិនទាន់មានឯកសារគ្រប់ សូមរួសរាន់បំពេញ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២០ មករា ២០១៦) ៖ ១ខែទៀត នគរបាលចរាចរនឹងចាប់ផ្តើមបើកប្រតិបត្តិការត្រួតពិនិត្យឡើងវិញ រាល់ឯកសារដែលពាក់ព័ន្ធនឹងយានយន្តទាំងអស់ដែលមានចែងនៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។ បានន័យថា រាល់ឯកសារមួយចំនួនដែលពន្យាពេលផាកពិន័យនាពេលបច្ចុប្បន្ននេះ នគរបាលនឹងអនុវត្តឲ្យបានពេញលេញឡើងវិញទៅតាមច្បាប់ ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦តទៅ។
Read More » -
ការផ្ទេរសិទ្ធិកាន់កាប់ដីដើម្បីបង្កើតទូរទស្សន៍ព្រះអាទិត្យនឹងបញ្ចប់នៅសប្តាហ៍នេះ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៨ មករា ២០១៦) ៖ ដំណើរការផ្ទេរសិទ្ធិកាន់កាប់ដីសម្រាប់សាងសង់ទូរទស្សន៍ព្រះអាទិត្យ នឹងបញ្ចប់យ៉ាងយូរ នៅក្នុងសប្តាហ៍នេះ។ បន្ទាប់ពីទទួលបានសិទ្ធិស្របច្បាប់នៅក្នុងការកាន់កាប់ដីហើយ គណបក្សសង្គ្រោះជាតិនឹងអនុវត្តទៅតាមផែនការដែលមានជាបន្តបន្ទាប់ មានដូចជាការស្នើសុំច្បាប់ដាក់អង់តែនទូរទស្សន៍ជាដើម។
Read More » -
អាជ្ញាធរខ័ណ្ឌឬស្សីកែវរុះរើសំណង់រំលោភលើដីប្រឡាយបាក់ទូក
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៨ មករា ២០១៦) ៖ សំណង់រំលោភលើដីប្រឡាយបាក់ទូករាប់តាំងពីលំនៅដ្ឋាន ចង្ក្រានបាយ បង្គន់ រោងមាន់ របស់ប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធររុះរើ នៅព្រឹកថ្ងៃចន្ទនេះ ក្រោមហេតុផលរំលោភលើដីចំណីប្រឡាយបាក់ទូក។ ការរុះរើនេះធ្វើឡើងក្រោយពីមានលិខិតជូនដំណឹងកាលពី១សប្តាហ៍មុន និងមានសមត្ថកិច្ចជាច្រើនអ្នក ប្រដាប់ដោយអាវុធ និងមានគ្រឿងចក្រឈូសឆាយ…
Read More » -
រាជធានីភ្នំពេញ នឹងមានភូមិថ្មីចំនួន៤៧ភូមិ និងសង្កាត់ថ្មីចំនួន៩បន្ថែមទៀត
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៨ មករា ២០១៦) ៖ លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានបញ្ជាក់ថា រាជធានីភ្នំពេញ នឹងត្រូវបង្កើតឲ្យមាន ភូមិថ្មីចំនួន៤៧ភូមិ និងសង្កាត់ចំនួន៩បន្ថែមទៀត ដើម្បីងាយស្រួលគ្រប់គ្រង និងផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។ ការបញ្ជាក់របស់លោក ប៉ា…
Read More » -
សម្ដេច ហ៊ុន សែន បង្ហាញជំនឿលើគ្រូទាយថៃដែលបានទាយពីនយោបាយខ្មែរ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៨ មករា ២០១៦) ៖ សារបង្ហោះលើទំព័រហ្វ៊េសប៊ុករបស់សម្ដេច នាព្រឹកថ្ងៃចន្ទ នេះ បង្ហាញថា សម្ដេចហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវជំនឿលើគ្រូទាយជនជាតិថៃ ដែលបានទស្សន៍ទាយពីស្ថានភាពនយោបាយស្រុកខ្មែរ។ សារបង្ហោះលើទំព័រហ្វ៊េសប៊ុករបស់សម្ដេច បង្ហាញថា “ខ្ញុំមិនដែលបានអាននូវអត្ថបទកាសែតថៃ ដែលចុះផ្សាយពីគ្រូទាយថៃដែលបានទាយពីនយោបាយខ្មែរនោះទេ។
Read More » -
សម្តេច ហ៊ុន សែន ពិនិត្យសុខភាពប្រចាំឆ្នាំ មួយឆ្នាំម្តងនៅសឹង្ហបូរី
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៨ មករា ២០១៦) ៖ សម្តេចនាយករដ្ឋមន្រ្តី បានសរសេរលើ ទំព័រហ្វេសប៊ុករបស់ខ្លួនថា “ពេលនេះខ្ញុំកំពុងស្ថិតក្នុង មន្ទីរពេទ្យ នៃប្រទេសសឹង្ហបូរី ។ ពុំមានជម្ងឺអ្វីធ្ងន់ធ្ងរ ដែលត្រូវព្យាបាលនោះទេ តែនេះជាការតម្រូវ របស់គ្រូពេទ្យ ដែលកំណត់ឱ្យត្រួតពិនិត្យសុខភាព…
Read More » -
សម្តេច ហ៊ុន សែន ប្រកាស App ផ្ទាល់ខ្លួន
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៤ មករា ២០១៦) ៖ នាពេលថ្មីៗនេះ សម្តេច តេជោ បានប្រកាស ជាផ្លូវហើយ នូវ App ផ្ទាល់របស់សម្តេច ដែលអាចអោយ បងប្អូនជនរួមជាតិ ធ្វើការ…
Read More » -
ជនជាតិស្វ៊ីសលុតជង្គង់សុំទោសពលរដ្ឋខ្មែរ បន្ទាប់ពីយកលុយក្រដាស១០០រៀលរុំធ្វើបារីជក់
សារព័ត៌មាន Cambodia News/ ព្រះសីហនុ (១៤ មករា ២០១៦) ៖ កាលពីថ្មីៗនេះ មានបុរសជនជាតិស្វ៊ីសដែលទំនងជាអ្នកទេសចរបានធ្វើការសុំទោសប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅទីក្រុងព្រះសីហនុ បន្ទាប់ពីរូបគេបានយកក្រដាស១០០រៀលយកទៅរុំធ្វើបារីជក់។ នេះបើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះថា Sambath Meas បង្ហោះចែកចាយកាលពីព្រឹកថ្ងៃពុធ ទី ១៣ មករា។
Read More » -
សាលាក្រុងនឹងបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន៦០០បន្ថែមនៅក្នុងទីក្រុងភ្នំពេញ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៤ មករា ២០១៦) ៖ សាលារាជធានីភ្នំពេញ នឹងបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមភ្លើងស្តុប ទីសាធារណៈ និងទីប្រជុំជននានាចំនួន ៦០០ កាមេរ៉ាបន្ថែមទៀត ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។
Read More »