ព័ត៌មានជាភាសាខ្មែរ
-
ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសអំពីការបង្កាជំងឺបណ្តាលមកពីការពុលចំណីអាហារ
សារព័ត៌មាន Cambodia News/ ភ្នំ ពេញ (១២ ឧសភា ២០១៦) ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះ ក្រសួងទទួលបានរបាយការណ៍ អំពីបញ្ហាពុលចំណីអាហារដូចជា ពុលនំបុ័ងប៉ាតេ ពុលនំបញ្ចុក ពុលម្ហូបអាពាហ៌ពិពាហ៌ ពុលគ្រឿងសមុទ្រ ពុលបាយកញ្ចប់សាច់ជ្រូកឬសាច់មាន់ ពុលទឹក ជាដើម។ល។
Read More » -
សម្ដេច ហ៊ុនសែន ៖ «ឱកាស ដែលយើងផ្តល់ឲ្យយុវជន និងប្រជាជន គឺ សន្តិភាព»
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ឱកាសដែលយើងផ្តល់ឲ្យយុវជន និងប្រជាជន គឺ សន្តិភាព ប្រសិនបើរក្សាសន្តិភាពមិនបានទេ មិនមានឱកាសទេ នេះជារឿងធំណាស់ដែលរាជរដ្ឋាភិបាលទោះបីដោយតម្លៃណាក៏ដោយក៏ ត្រូវតែការពារ មិនអាចឲ្យមនុស្សមួយក្រុមណាមួយធ្វើបញ្ហាច្របូកច្របល់ក្នុងសង្គមនោះទេ៕
Read More » -
គ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ ស្លាប់៦នាក់ របួសធ្ងន់-ស្រាល១៥
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១២ ឧសភា ២០១៦) ៖ កាលពីថ្ងៃទី១១ ឧសភា ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក ក្នុងនោះយប់២លើក មនុស្សស្លាប់៦នាក់ រងរបួសធ្ងន់១២នាក់ (ស្រី៣នាក់) និងរបួសស្រាល៣នាក់ (ស្រី១នាក់) ។
Read More » -
សម្ដេច ហ៊ុន សែន ៖ ទោះបីមានការរំខានខ្លះៗ ក៏កម្ពុជាបន្តរីកចម្រើនទៅមុខ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១១ ឧសភា ២០១៦) តាមរយៈសារនៅលើទំព័រហ្វេសប៊ុករបស់សម្ដេច នៅរសៀលថ្ងៃទី១១ ខែឧសភា បានលើកឡើងថា ស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្ដិសុខសង្គម នៃប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងតែប្រព្រឹត្តទៅនិងមានដំណើរការទៅមុខយ៉ាងល្អប្រសើរ
Read More » -
អ្នកបំរើការងារវិស័យឯកជនទទួលបានការឈប់សម្រាកសង
សារព័ត៌មាន Cambodia News/ ភ្នំពេញ ១១ ឧសភា ២០១៦) ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសស្តីពីការឈប់ថ្ងៃបុណ្យ ដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០១៦ ថា មន្ត្រីរាជការស៊ីវិល គ្មានការឈប់សងសម្រាប់ឈប់សម្រាកប៉ះចំថ្ងៃអាទិត្យឡើយ ប៉ុន្តែសម្រាប់អ្នកបំរើការងាវិស័យឯកជន បានទទួលយកសម្រាកសង។
Read More » -
សម្តេចតេជោ ចេញអនុក្រឹត្យបង្កើតតំបន់ការពារធម្មជាតិចំនួន ១៨ ទំហំ ២.៦៧៤.៥០៣ ហិកតា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១១ ឧសភា ២០១៦ ) ៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីការបង្កើតតំបន់ការពារធម្មជាតិចំនួន ១៨ ដែលមានផ្ទៃដីសរុបចំនួន ២.៦៧៤.៥០៣…
Read More » -
ក្រសួងធនធានទឹកប្រកាសឲ្យប្រុងប្រយ័ត្នផ្គររន្ទះ និងខ្យល់កន្ត្រាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១១ ឧសភា ២០១៦) ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះបានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ខាងមុខ សីតុណ្ហភាពមានការធ្លាក់ចុះបន្តិច គឺនៅតំបន់ទំនាបមានពី ៣៦ ដល់…
Read More » -
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១០ ឧសភា ស្លាប់ ៣នាក់ របួសធ្ងន់ស្រាល ៨នាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១១ ឧសភា ២០១៦) ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នង ការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន ៧លើក ក្នុងនោះយប់ ៣លើក…
Read More » -
សម្តេចតេជោ ៖ ទោះបីមានភ្លៀងធ្លាក់នៅតាមតំបន់មួយចំនួនក្ដីតម្រូវការទឹកទទួលទាននៅតែត្រូវការ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១១ ឧសភា ២០១៦) ៖ ទោះបីមានភ្លៀងធ្លាក់កំពុងធ្លាក់មកនៅតាមតំបន់មួយចំនួនក្ដី តម្រូវការទឹកទទួលទានសម្រាប់ប្រជាពលរដ្ឋកំពុងរងគ្រោះដោយ គ្រោះមហន្តរាយរាំងស្ងួត គឺនៅតែត្រូវការទឹកប្រើប្រាស់ចាំបាច់ជានិច្ច ។ ខ្ញំសុំអំពាវនាវអាជ្ញាធរមានសមត្ថកិច្ច បន្តជីក និងស្ដារ អណ្ដូង ស្រះទឹក ត្រពាំង ប្រឡាយ…
Read More » -
សម្ដេច តេជោ អំពាវនាវឲ្យចូលរួមអភិរក្សសត្វស្លាបកម្រនៅកម្ពុជា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៩ ឧសភា ២០១៦) ៖ គ្រាដែលប្រទេសកម្ពុជា កំពុងតែប្រឈមនឹងបញ្ហាគ្រោះរាំងស្ងួត ហើយជាមួយគ្នានេះសត្វស្លាបកម្រមួយចំនួនក៏ត្រូវបានបាត់បង់ជា បន្ដបន្ទាប់ផងទៅនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមការពារសត្វកម្រនៅ កម្ពុជា។
Read More »