​សម្ដេច ​តេជោ​​ អំ​ពាវ​នាវ​​ឲ្យ​ចូល​​រួម​​អភិរក្ស​ស​ត្វ​​ស្លាប​​កម្រ​​នៅ​​កម្ពុជា​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ ​ (០៩ ឧសភា ២០១៦)  ៖ គ្រា​ដែល​ប្រទេស​កម្ពុជា កំពុងតែ​ប្រឈម​នឹង​បញ្ហា​គ្រោះរាំងស្ងួត ហើយ​ជាមួយគ្នានេះ​សត្វ​ស្លាប​កម្រ​មួយចំនួន​ក៏​ត្រូវបាន​បាត់បង់​​ជា​ បន្ដបន្ទាប់​ផង​ទៅនោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ឲ្យ​ចូលរួមកា​រ​ពារ​សត្វ​កម្រ​នៅ​ កម្ពុជា​។​

សារ ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់ ​សម្ដេច​នៅ​ថ្ងៃនេះ បានសរសេរថា “​ចូលរួម​ថែរក្សា អភិរក្ស​សត្វ​ស្លាប​ដ៏​កម្រ​នៅ​កម្ពុជា គ្រោះរាំងស្ងួត​អាច​ប៉ះពាល់​ដល់​ជីវិត​មនុស្ស សត្វពាហនៈ និង​សត្វ​ស្លាប​មួយចំនួនធំ​ផងដែរ​។ ទោះបី​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ​សូម​បង​​ប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ ថែរក្សា​ការពារ​ប្រភេទ​ពូជ​សត្វ​ស្លាប​ដ៏​កម្រ​ទាំងនេះ​”​។​
​    ​
​ អម​ជាមួយ​សារ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏​បាន​បង្ហោះ​រូប​សត្វ​ស្លាប​ជាច្រើន​ប្រភេទ ដែល​មក​ទល់​នឹង​បច្ចុប្បន្ននេះ​ហាក់​មាន​ការ​ថមថយ​​ទៅ​ជា​បណ្ដើរ​ទៅហើយ ដោយសារ​តែ​កត្តា​ធម្មជាតិ និង​មនុស្ស​។​
​    ​
​ប៉ុន្តែ​ទោះជា​ យ៉ាងនេះ​ក្ដី សម្ដេច​ក៏​បាន​សង្កត់ធ្ងន់​ថា “​សូម​កុំ​ប្រមាញ់ ឬ​ដាក់​ថ្នាំ​បំពុល​យក​សត្វ​ស្លាប​ទាំងនេះ​មក​ទទួល​ទាន​ធ្វើ​អាជីវកម្ម​។​ សត្វ​​ស្លាប​ដ៏​កម្រ​ទាំងនេះ​មិន​ត្រឹមតែ​សម្បត្តិ​ធនធានធម្មជាតិ ដ៏​មាន​តម្លៃ​សម្រាប់​ប្រទេស​យើង​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​នឹង​ទាក់ទាញ​ ទេសចរណ៍​បរទេស​​មក​ទស្សនា​កម្ពុជា​ទៀតផង ដូចជា​នៅ បឹង​ពារាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ជាដើម​”៕

6

 

Related Articles

Back to top button
Close
Close