ព័ត៌មានជាភាសាខ្មែរ
-
សម្តេចតេជោ ៖ នយោបាយ ឈ្នះ-ឈ្នះ ២៩ធ្នូ គឺខ្មែរទាំងអស់គ្នាឈ្នះ
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរសារនៅលើបណ្តាញសង្គម facebook របស់សម្តេចផ្ទាល់ថា នៅថ្ងៃទី២៩ ខែធ្នូនេះ គឺជាថ្ងៃប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដែលខ្មែរគ្រប់និន្នាការនយោបាយ “ឈ្នះទាំងអស់គ្នា” គឺខ្មែរទាំងអស់គ្នាឈ្នះ កម្ពុជាទាំងមូលមានសុខសន្តិភាព ហើយប្រជាពលរដ្ឋក៏កាន់តែមានឱកាសច្រើនឡើងក្នុងការកសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន។
Read More » -
ដាក់ប្រើប្រាស់បណ្តោះអាសន្នម៉ាស៊ីនទូទាត់ប្រាក់ តាមអេឡិចត្រូនិកលើរថយន្តក្រុង
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៩ ធ្នូ ២០១៧) ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវសេចក្តីជូនដំណឹងស្តីពី ការឲ្យប្រើប្រាស់បណ្តោះអាសន្ន នូវម៉ាស៊ីនទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិក លើរថយន្តក្រុង ដើម្បីសម្រួលដល់ការធ្វើដំណើរ និងឆ្លើយតបតម្រូវការពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ កុមារ…
Read More » -
រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាឲ្យប៉ូលិសចាត់វិធានការលើអ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៩ ធ្នូ ២០១៧) ៖ ក្នុងពិធីបិទ មហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា អាណត្តិទី៤ កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើការអំពាវនាវសាជាថ្មីទៅដល់អ្នកធ្វើដំណើរទាំងឡាយជាពិសេសអ្នកជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាពនិងបានបញ្ជាឲ្យនគរបាលចរាចរណ៍អនុវត្តច្បាប់ទៅលើអ្នកជិះម៉ូតូដែលមិនពាក់…
Read More » -
មេដឹកភេរវកម្មបនៅអាកាសយានដ្ឋានហូជីមិញ ត្រូវបានកាត់ទោសឱ្យជាប់គុក១៦ឆ្នាំ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៨ ធ្នូ ២០១៧) ៖ តុលាការមួយនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមកាលពីថ្ងៃពុធទី២៧ធ្នូបានផ្តន្ទាទោសក្រុមជនជាតិវៀតណាម១៥នាក់ឱ្យជាប់ពន្ធនាគារពី ៥ ទៅ១៦ ឆ្នាំពីបទធ្វើ “ភេរវកម្មដើម្បីប្រឆាំងនឹងរដ្ឋបាលប្រជាជន” ។ ខណៈពេលដែលការវិនិច្ឆ័យទោសគ្រោងនឹងបញ្ចប់នៅថ្ងៃសុក្រ ការជំនុំជម្រះបានបញ្ចប់មុនពេល នៅពេលដែលក្រុមចៅក្រមបានរកឃើញថា ក្រុមនេះមានទោសពីបទប៉ុនប៉ងប្រើគ្រាប់បែកសាំងដើម្បីធ្វើឱ្យមានភ្លើងឆាបឆេះនៅព្រលានយន្តហោះអន្តរជាតិតាន់សុនញ៉ាតកាលពីខែមេសា។
Read More » -
សម្ដេចតេជោ ៖ វិធីសាស្ដ្រធ្វើឲ្យមេទ័ព មានរូបរាងសង្ហារគឺស្ពាយបាឡូដាក់ដុំឥដ្ឋ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៨ ធ្នូ ២០១៧) ៖ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ បានសរសេរថា“ វិធី ដែលធ្វើឲ្យមេទ័ពមានរូបរាងសង្ហារឡើងវិញ គឺឲ្យមេទ័ពយើងស្ពាយ បាឡូដាក់ដុំឥដ្ឋ…
Read More » -
ឯកឧត្តម ខៀវ កាញារី ៖ នគរបាលយើងមិនដឹងថា តើបង្ហោះអ្វីខ្លះខុសវិជ្ជាជីវៈ អ្វីខ្លះខុសសីលធម៌
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៨ ធ្នូ ២០១៧) ៖ ក្រោយសង្កេតឃើញមន្រ្តីនគរបាល ជាច្រើនបង្ហោះរូបភាពខុសវិជ្ជាជីវៈ និងសីលធម៌នៅតាមបណ្ដាញ ទំនាក់ទំនងសង្គម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានលើកឡើងថា នគរបាលយើងចេះ…
Read More » -
ពលរដ្ឋតំបន់បឹងកក់២២គ្រួសារប្រកាសឈប់តវ៉ាក្រោយទទួលប័ណ្ណកម្មសិទ្ធិ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៨ ធ្នូ ២០១៧) ៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានី រួមជាមួយសហការី និងមន្ត្រីជំនាញ នៅថ្ងៃទី២៧ ខែធ្នូ…
Read More » -
ស្លាប់៦នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៨ ធ្នូ ២០១៧) ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសស្រាល៧នាក់ និងរបួសធ្ងន់៧នាក់។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
Read More » -
ក្រសួងសុខាភិបាល ៖ ជំងឺផ្តាសាយបក្សី H5N1 រាលដាលដល់ខេត្តកំពង់ធំ
សារព័ត៌មាន Cambodia News/ ភ្នំពេញ ៖ តាមរយៈបណ្តាញសង្គម Facebook របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល បានប្រកាសថា ពេលនេះជំងឺផ្ដាសាយបក្សី H5N1 បានផ្ទុះរាលដាល ដល់ស្រុកស្ទោង នៅខេត្តកំពង់ធំថែមទៀត បន្ទាប់ពីវាយលុកនៅក្នុងស្រុកព្រៃឈរ និងស្រុកចំការលើ នាខេត្តកំពង់ចាមកន្លងទៅនោះ ប៉ុន្តែករណីថ្មីនេះ អ្នកជំនាញពុំទាន់រកឃើញថា មានការឆ្លងទៅលើមនុស្សនៅឡើយទេ។
Read More » -
កម្ទេចមាន់ជល់ជិត១០០ក្បាល ដែលបង្ក្រាបបាននៅឃុំអរិយក្សត្រ ស្រុកល្វាឯម
សារព័ត៌មាន Cambodia News/ កណ្ដាល (២៨ ធ្នូ ២០១៧) ៖ កាលពីម្សិលមិញនគរបាលខេត្តកណ្តាលបានកម្ទេចមាន់ជល់ចំនួន៩២ក្បាល ដែលបង្ក្រាបបាននៅឃុំអរិយក្សត្រ ស្រុកល្វាឯម នាពេលកន្លងទៅ ខណៈដែលគេមិនដឹងថា ក្នុងចំនួនអាគគទាំង៩២ក្បាលនោះត្រូវបានគេលួចប្តូរចំនួនប៉ុន្មានក្បាលនោះទេ ព្រោះអីមាន់ពូជខ្លះមានតម្លៃជិតម៉ឺនដុល្លារឯណោះ។
Read More »