ព័ត៌មានជាភាសាខ្មែរ
-
១៦ថ្ងៃទៀតវិមាន ឈ្នះឈ្នះ នឹងសម្ពោធជាផ្លូវការ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៣ ធ្នូ ២០១៨) ៖ នៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា សម្ពោធជាផ្លូវការនៅវិមាន ឈ្នះឈ្នះ និងប្រារព្ធពិធី អបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនយោបាយឈ្នះ ឈ្នះ របស់សម្ដេច តេជោ ហ៊ុន…
Read More » -
យន្តហោះចំនួន ៩ នឹងដាក់បង្ហាញក្នុងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (១៣ ធ្នូ ២០១៨) ៖ យន្តហោះចំនួន ៩ ដែលរួមមាន ទាំង ឧទ្ធម្ភាគចក្រ និងយន្តហោះឯកជន នឹងត្រូវដាក់បង្ហាញក្នុងពិព័រណ៍ យន្តហោះ និងបច្ចេកវិទ្យាក្នុងរយៈពេល ៣ថ្ងៃខាងមុខដែលចាប់ផ្ដើមពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី…
Read More » -
វិសោធនកម្មច្បាប់ ដែលអាចបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំ CNRP មានសិទ្ធិធ្វើនយោបាយឡើងវិញត្រូវបានសភាអនុម័តទាំងស្រុង
សារព័ត៌មាន Cambodia News/ រាជធានីភ្នំពេញ (១៣ ធ្នូ ២០១៨) ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ រដ្ឋសភាបានអនុម័តទាំងស្រុងហើយ លើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអាចបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញនៅក្នុងកិច្ចប្រជុំពេញអង្គ ក្រោមសំឡេងតំណាងរាស្រ្ត១១៥/១១៥ ខណៈដែលកិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
Read More » -
សៀវភៅចេញថ្មីនិយាយពី ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី
ភ្នំពេញ (៥ ធ្នូ ២០១៨)៖ សៀវភៅដែលមានចំណងជើងថា “បងប្អូនប្រុសទាំង៣ – ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន” ដែលរៀបរាប់ពីប្រវត្តិកូនប្រុសទាំង៣របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានចេញផ្សាយជាសាធារណៈនៅព្រឹកថ្ងៃពុធទី៥ ធ្នូ នេះ។
Read More » -
សម្តេចតេជោផ្ញើលិខិតអបអរសាទរដែលល្ខោនខោលត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងបញ្ជីបេតិកភ័ណ្ឌ
សារព័ត៌មាន Cambodia News/ រាជធានីភ្នំពេញ (២៩ វិច្ឆិកា ២០១៨) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញលិខិតផ្ញើជូនជនរួមជាតិក្នុងឱកាសដែល ល្ខោនខោលរបស់កម្ពុជាត្រូវបានដាក់បញ្ចូលជាផ្លូវការនៅក្នុងបញ្ជីបេតិកភ័ណ្ឌអរូបីយនៃមនុស្សជាតិ នៅទីក្រុងព័រល្វីស សាធារណរដ្ឋម៉ូរីស…
Read More » -
សម្តេចតេជោ ៖ ជំនួបរវាងសម្តេច និងកម្មករនឹងមានរហូត ដរាបណាសម្តេចនៅធ្វើជានាយករដ្ឋមន្រ្តី
សារព័ត៌មាន Cambodia News/ ខេត្តកណ្តាល (២៧ វិច្ឆិកា ២០១៨) ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជំនួបរវាងសម្តេច និងកម្មករគឺនឹងមានរហូត ដរាបណាសម្តេចនៅធ្វើជានាយករដ្ឋមន្រ្តី ដើម្បីដឹងសុខទុក្ខរបស់កម្មករ។ សម្តេចថ្លែងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត១ម៉ឺន៨ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល…
Read More » -
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ ហេតុអ្វីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មិនចេញមុខបកស្រាយរឿងតម្លៃផ្ទះសំណាក់
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៧ វិច្ឆិកា ២០១៨) ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរនៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃទី២៧ ខែ វិច្ឆិកា នេះថា “ឃើញគេឈ្លោះគ្នារឿងតម្លៃផ្ទះសំណាក់ នៅក្រុងកំពង់សោម ហេតុអីខាងមន្ទីរទេសចរណ៍ មិននិយាយអីបកស្រាយ…
Read More » -
សម្តេចតេជោ អញ្ជើញបិទមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់ ស.ស.យ.ក នៅរសៀលថ្ងៃនេះ
សារព័ត៌មាន Cambodia News/ ថ្ងៃ៥រោច ខែកត្តិក សំរឹទ្ធិស័ក ព.ស ២៥៦២ ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញបិទមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់ ស.ស.យ.ក នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី ២៧ ខែ វិច្ឆិកា…
Read More » -
កម្ពុជា នឹងទទួលរងខ្យល់ព្យុះទី២៨ និងទី២៩ បង្កឲ្យមានភ្លៀង
សារព័ត៌មាន Cambodia News/ ថ្ងៃ៥រោច ខែកត្តិក សំរឹទ្ធិស័ក ព.ស ២៥៦២ ភ្នំពេញ ៖ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹកនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពអាកាសធាតុ និងបាតុភូតធម្មជាតិ រួចមកឃើញ មានវិសម្ពាធចំនួន២ បានកើតឡើងក្នុងសមូទ្រប៉ាស៊ីហ្វិក ប្រទេសហ្វីលីពីន។…
Read More » -
សហភាពសហព័ន្ធយុវជនកម្ពុជា បើកមហាសន្និបាតលើកទី៤ រយៈពេលពីរថ្ងៃ
សារព័ត៌មាន Cambodia News/ (ថ្ងៃ៤រោច ខែកត្តិក សំរឹទ្ធិស័ក ព.ស ២៥៦២) ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា ស.ស.យ.ក នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤របស់ខ្លួន ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា…
Read More »