ព័តមានអន្តរជាតិ
-
មេដឹកនាំពិភពលោកចូលរួមរំលែកទុក្ខមរណភាពលោកស្រី Margaret Thatcher
លោក John Howard អតីតនាយករដ្ឋមន្រ្ដីអូស្រ្ដាលី គឺជាឥស្សរជនម្នាក់ក្នុងចំណោមបណ្ដាមេដឹកនាំពិភពលោកដែលបានចូល រួមរំលែកមរណទុក្ខរបស់លោកស្រី Margaret Thacher អតីតនាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស ដែលបានកាន់អំណាចពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩០។
Read More » -
អាមេរិកលើកពេលបាញ់សាកល្បងមីស៊ីល ដោយហេតុវិបត្តិកូរ៉េខាងជើង
ប៉េកាំងព្រមាន អង្គការសហប្រជាជាតិរក្សាវត្តមានក្នុងទឹកដីកូរ៉េខាងជើង ឯសហរដ្ឋអាមេរិកវិញ ជ្រើសរើសល្បែងបន្ធូរបន្ថយបរិយាកាសនៅថ្ងៃនេះ បន្ទាប់ពីរបបក្រុងព្យុងយ៉ាងគំរាមវាយប្រហារនុយក្លេអ៊ែរ ឥតឈប់ឈរ និងបានដំឡើងមីស៊ីលរយៈមធ្យមនៅឆ្នេរខាងកើត។ អាមេរិកទើបនឹងប្រកាស លើកពេលការបាញ់សាកល្បងមីស៊ីល អន្តរទ្វីប Minuteman 3 ទៅពេលក្រោយវិញ ដើម្បីកុំឱ្យភាពតានតឹងនៅកូរ៉េខាងជើងឡើងបន្ថែមទៀត។
Read More » -
ផ្តាសាយបក្សី ៖ ចិនបន្ថែមវិធានការបិទទីផ្សារសត្វស្លាប
ខេត្តក្រុងជាច្រើន នាប៉ែកខាងកើតប្រទេស បានហាមឃាត់មិនឱ្យមានចរាចរណ៍លក់ដូរសត្វមាន់ទារស់ ឬស្លាប់ តាំងពីថ្ងៃសុក្រមក ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរ៉ុស H៧N៩ នៃជំងឺគ្រុនផ្តាសាយបក្សី ដែលបណ្តាលឱ្យមនុស្សស្លាប់៦នាក់ និង១៨នាក់ឆ្លងវីរ៉ុស។ នៅថ្ងៃអាទិត្យនេះ អាជ្ញាធរក្រុងសៀងហៃ បានចាត់វិធានការថ្មីបន្ថែមមួយទៀត ដោយកំណត់ការហោះហើររបស់សត្វព្រាប និងហាមឃាត់មិនឱ្យលក់ដូរសត្វស្លាបព្រៃ ដែលបណ្តាជនធ្លាប់យកមកធ្វើជាម្ហូបអាហារបរិភោគ។
Read More » -
ចិនអនុញ្ញាតអោយភ្ញៀវទេសចរចូលកំសាន្តប្រជុំកោះ Paracels ដែលជាប់ជម្លោះជាមួយវៀតណាម
យោងតាមសារព័ត៌មានផ្លូវការនានានៅ ប្រទេសចិនដែលចេញផ្សាយ នៅថ្ងៃអាទិត្យនេះ អាជ្ញាធរចិននឹងបើកប្រជុំកោះ Paracels ដែលគ្មានមនុស្សនៅ អោយភ្ញៀវទេសចរនានាបានចូលទៅកំសាន្ត ចាប់ពីខែមេសានេះទៅហើយ។ ទង្វើនេះនឹងធ្វើអោយវៀតណាមមានការក្តៅក្រហាយ ព្រោះថាវៀតណាមក៏បានដណ្តើមបូរណភាពដែនកោះនេះ ជារបស់ជាតិខ្លួនផងដែរ។
Read More » -
អូស្រ្តាលីនឹងរៀបចំពិព័រណ៍ទេសចរណ៍របស់ខ្លួននៅប្រទេសចិន
នាយករដ្ឋមន្រ្តីអូស្រ្តាលី លោកស្រី Julia Gillard បានប្រកាសថា រដ្ឋាភិបាលអូស្រ្តាលីនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍មួយ សម្រាប់រយៈពេលមួយសប្ដាហ៍នៅក្នុងប្រទេសចិនដោយហៅពិព័រណ៍នោះថា សប្ដាហ៍អូស្រ្តាលី (Australia Week) ក្នុងគោលបំណងរឹតចំណងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសអូស្រ្តាលីនិង ចិន។
Read More » -
ចិនយល់ព្រមឲ្យមានការប្ដូរប្រាក់ជាមួយអូស្រ្តាលីដោយផ្ទាល់
ប្រទេសចិនបានឯកភាពលើសំណើរបស់ប្រទេស អូស្រ្តាលីហើយក្នុងការ អនុញ្ញាតឲ្យធនាគាររបស់ប្រទេសអូស្រ្តាលី រួមទាំងធនាគារ Westpac និង ANZ ផងដែរ ដើម្បីប្ដូរប្រាក់ Yuan របស់ចិនដោយផ្ទាល់ មិនចាំបាច់ឆ្លងកាត់ការប្ដូរទៅជាដុល្លារសហរដ្ឋអាម៉េរិកសិនឡើយ។
Read More » -
អង់គ្លេសមិនមើលឃើញថាព្យុងយ៉ាងនឹងបើកការវាយប្រហារឆាប់ៗដូចការគំរាមនោះទេ
រដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេស លោក William Hague និយាយថា នៅពេលបច្ចុប្បន្ននេះ មិនមានសញ្ញាណាដែលថាប្រទេសកូរ៉េខាងជើងកំពុងតែត្រៀមខ្លួនបើក ការវាយប្រហារក្នុងពេលដ៏ឆាប់នេះឡើយ ថ្វីដ្បិតតែមានការគំរាមពីមេដឹកនាំរបស់កូរ៉េខាងជើងក៏ដោយ។
Read More » -
លុយយេនជប៉ុនធ្លាក់ថ្លៃក្រោយពីធនាគារកណ្តាលជប៉ុនប្រកាសបោះពុម្ពលុយយ៉ាងច្រើនសន្ធឹកសន្ធាប់
នៅថ្ងៃព្រហស្បតិ៍នេះ ធនាគារកណ្តាលជប៉ុនបានប្រកាសបោះពុម្ពលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ថែមទៀត ដើម្បីជំរុញឲ្យអត្រាអតិផរណាកើនឡើង ក្នុងគោលដៅរំដោះសេដ្ឋកិច្ចជប៉ុនឲ្យចេញពីវិបត្តិបរិត្តផរណា ដែលបានអូសបន្លាយពេលជិតពីរទសវត្សរ៍មកហើយ។ ការប្រកាសរបស់ធនាគារកណ្តាលជប៉ុននេះបានធ្វើឲ្យលុយយេនធ្លាក់ថ្លៃ យ៉ាងខ្លាំង ធៀបនឹងលុយដុល្លារ និងអឺរ៉ូ។
Read More » -
អ៊ីរ៉ង់ និងក្រុមប្រទេស៥+១ចាប់ផ្តើមប្រជុំជាថ្មីក្នុងសប្តាហ៍នេះ នៅកាហ្សាក់ស្ថាន
កិច្ចប្រជុំថ្មីនេះ ត្រូវប្រព្រឹត្តទៅ ៥សប្តាហ៍ក្រោយពីកិច្ចប្រជុំលើកចុងក្រោយរវាងប្រទេសអ៊ីរ៉ង់និង ក្រុមប្រទេស៥+១ ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់នៅទីក្រុងអាម៉ាល់ទី និងការ ព្រមព្រៀងគ្នាក្នុងរៀបចំកិច្ចប្រជុំថ្មីមួយនៅក្នុងរដ្ឋ ធានី កាហ្សាក់ស្ថានដែលនឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី៥មេសាស្អែកនិង ៦មេសាខានស្អែក។
Read More » -
បរិយាកាសតានតឹងឡើងវិញនៅតំបន់ Cisjordanieដែនដីប៉ាឡេស្ទីន
ដែនដីប៉ាឡេស្ទីន កំពុងជួបនឹងភាពតានតឹងឡើងវិញ ដោយកាលពីយប់ថ្ងៃពុធម្សិលមិញ ។ កងទ័ពអ៊ីស្រាអែល បានបាញ់ត្រូវក្មេងជំទង់ប៉ាឡេស្ទីនពីរនាក់បណ្តាល ឲ្យស្លាប់នៅ Cisjordanie។ នៅតំបន់ Cisjordanie អំពើហិង្សាបានចាប់ផ្ទុះឡើងវិញ ក្រោយពីអ្នកទោសប៉ាឡេស្ទីនម្នាក់អាយុ៦៤ឆ្នាំបានស្លាប់នៅក្នុងគុក អ៊ីស្រាអែលដោយជម្ងឺមហារីក។ អ្នកទោសប៉ាឡេស្ទីនដែលត្រូវតុលាការ អ៊ីស្រាអែលកាត់ទោសជាប់គុគអស់មួយជីវិតពីបទប៉ុនប៉ងធ្វើអំពើ ភេរវកម្មមួយនៅក្រុងJérusalem កាលពីឆ្នាំ២០០២។
Read More »