ព័តមានអន្តរជាតិ
-
ប្រតិកម្មអន្តរជាតិចំពោះមរណភាពអតីតនាយករដ្ឋមន្រ្តីអង់គ្លេស Margaret Thatcher
គេបានដឹងរួចមកហើយថា «ស្ត្រីដែកថែប» គឺជានាមដែលគេបានដាក់អោយអតីតនាយករដ្ឋមន្ត្រីអង់គ្លេស គឺលោកស្រី Margaret Thatcher ដែលទើបបានទទួលមរណភាព កាលពីថ្ងៃចន្ទម្សិលមិញ ក្នុងជន្មាយុ ៨៧ ឆ្នាំ ដោយគ្រោះថ្នាក់ដាច់សរសៃឈាមក្នុងខួរក្បាល។ ក្នុងកិច្ចការដឹកនាំអង់គ្លេសពីឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៩០ របស់លោកស្រី គេកត់សំគាល់ថា លោកស្រីជាអ្នកនយោបាយមួយរូបដែលមិនងាយអត់ឧនអធ្យាស្រ័យនោះឡើយ ទាំងក្នុងកិច្ចការជាតិ ទាំងក្នុងកិច្ចការអន្តរជាតិ។
Read More » -
រុស្ស៊ីនិងហូឡង់គ្រោងបន្លាយបំពង់ឧស្ម័នចេញពីអាល្លឺម៉ង់ លុះទៅដល់អង់គ្លេស
គម្រោងនេះ មានចែងក្នុងកិច្ចព្រមព្រៀង ទើបចុះ រវាងក្រុមហ៊ុនយក្សរុស្ស៊ីខាងឧស្ម័ន Gazprom និងដៃគូហូឡង់ខាងសាងសង់បំពង់ឧស្ម័ន Gasunie ដើម្បីធ្វើការសិក្សារួមគ្នាឆ្ពោះទៅបន្លាយខ្សែបំពង់បង្ហូរឧស្ម័ន រុស្ស៊ីឈ្មោះ Nord Stream ចេញពីឆ្នេរប្រទេសអាល្លឺម៉ង់ លុះទៅដល់ប្រទេសអង់គ្លេសតែម្តង។
Read More » -
កុមារអាយុ ៤ឆ្នាំមានជំងឺផ្ដាសាយបក្សីនៅប្រទេសវៀតណាមបានស្លាប់
កុមារអាយុ ៤ឆ្នាំមួយរូបបានកើតមានជំងឺផ្តាសាយបក្សី H-5-N-1 ដំបូងគេនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលជាងមួយឆ្នាំនេះ។
Read More » -
ឡាវគួរផ្តោតទៅលើការដោះមីននៅតំបន់ដីដែលអាចប្រើប្រាស់បង្កើតប្រាក់ចំណូលបាន
ក្រុមអ្នក ផ្តល់ជំនួយមួយក្រុមឈ្មោះ CARE Australia បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងដោះគ្រាប់មីននៅក្នុងប្រទេសឡាវ គួរផ្តោតទៅលើតំបន់ ដែលអាចប្រើប្រាស់បានសម្រាប់ គោលបំណងបង្កើតប្រាក់ចំណូលប្រសើរជាងការដោះមីនលើផ្ទៃដីធំដែលប្រើ ការមិនបាន។
Read More » -
នៅចុងសប្ដាហ៍នេះ មនុស្សបីនាក់បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សីនៅចិន
ពីប្រទេសចិនឯណោះវិញ នៅចុងសប្ដាហ៍នេះ មានមនុស្សបីនាក់បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សីដ៏កម្រ។
Read More » -
កូរ៉េខាងជើងត្រៀមសាកល្បងមីស៊ីលនិងនុយក្លេអ៊ែរលើកទី៤
ទីក្រុងសេអ៊ូល បានជូនដំណឹងនៅថ្ងៃចន្ទ៨មេសានេះ ថា “កូរ៉េខាងជើងទំនងជាត្រៀមសាកល្បងមីស្ស៊ីលអន្តរទ្វីបនិង នុយក្លេអ៊ែរលើកទី៤ទៀតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ”។
Read More » -
លោក John Kerry បន្តដំណើរទស្សនកិច្ចរបស់លោកនៅដើមបូព៌ា
ក្រោយពីបំពេញទស្សនកិច្ចនៅក្រុង Ramallahកាលពីម្សិលមិញ លោក John Kerry រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានអញ្ជើញទៅកាន់ក្រុង Jérusalem នៅថ្ងៃចន្ទ៨មេសានេះ។ ប្រកបដោយគោលដៅយ៉ាងច្បាស់លាស់មួយ ដើម្បីជំរុញដល់កិច្ចចរចាសន្តិភាពឡើងវិញនៅតំបន់ដើមបូព៌ាដែលត្រូវ ជាប់គាំងតាំងពី២ឆ្នាំកន្លះមកហើយ។ ការអញ្ជើញមកកាន់តំបន់ដើមបូព៌ារបស់លោក John Kerry នាពេលនេះ គឺដើម្បីចាំស្តាប់ជំហររបស់គូភាគីបដិបក្សទាំងពីរ នៅ ក្នុងតំបន់គឺប៉ាឡេស្ទីននិងអ៊ីស្រាអែល។
Read More » -
៨មេសា២០១០-៨មេសា២០១៣ ៖ ខួប៣ឆ្នាំនៃសន្ធិសញ្ញា START-3
ឧទ្ទិសដល់កាលបរិច្ឆេតខួប៣ឆ្នាំ នៃ”សន្ធិសញ្ញាថ្មីរុស្ស៊ី-អាមេរិក ស្តីអំពីការ កាត់បន្ថយតទៅទៀតសព្វាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ” របស់មហាអំណាចបរមាណូទាំងពីរ ក្រសួងការបរទេសអាមេរិក ទើបចេញផ្សាយទិន្នន័យដែលសរឲ្យឃើញថា ស.រ.អា. នៅតែបន្តមានអាវុធនុយក្លេអ៊ែរច្រើនជាងរុស្ស៊ី ទោះបីការកាត់បន្ថយវា ត្រូវភាគីអាមេរកាំងធ្វើដោយចង្វាក់លឿនជាងរុស្ស៊ីក្តី។
Read More » -
បុគ្គលិកកូរ៉េខាងជើងអត់ទៅធ្វើការនៅឧស្សាហកម្មរួមជាមួយកូរ៉េខាងត្បូង
បណ្ដាបុគ្គលិកកូរ៉េខាងជើងមិនទៅ ធ្វើការ នៅតំបន់ឧស្សាហកម្ម Kaesong ដែលរួមសហការជាមួយកូរ៉េខាងត្បូងឡើយ មួយថ្ងៃក្រោយពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានប្រកាសថា ខ្លួនព្យួរប្រតិបត្ដិការនៅទីនោះ។
Read More » -
ម្សៅទឹកដោះគោនៅអង់គ្លេសត្រូវប៉ាន់សម្រាប់ពលរដ្ឋចិន
បណ្ដាពាណិជ្ជករលក់រាយម្សៅទឹក ដោះគោ កំពុងតែធ្វើការ ដាក់កំណត់ទៅលើចំនួនកំប៉ុងម្សៅទឹកដោះគោដែលអតិថិជនម្នាក់ៗអាច ទិញបាន ក្រោយពីក្រុមហ៊ុនផលិតម្សៅទឹកដោះគោនាំមុខគេមួយបាននិយាយថា នៅអង់គ្លេសមានអ្នកកំពុងទិញកំប៉ុងម្សៅទឹកដោះគោយ៉ាងច្រើនសន្ធឹក សន្ធាប់សម្រាប់ការនាំចេញក្រៅផ្លូវការទៅលក់នៅទីផ្សារប្រទេស ចិន។
Read More »