ព័តមានអន្តរជាតិ
-
ហ្វ៊ីលីពីនតាមដានលូយគេចពន្ធរបស់កូនស្រ្តីច្បងនៃអតីតប្រធានាធិបតីផ្ដាច់ការនិងពុករលួយ
កូនស្រីច្បងរបស់លោក Ferdinand Marcos ជាអតីតប្រធានាធិបតីផ្ដាច់ការរបស់ប្រទេសហ្វ៊ីលីពីន បានត្រូវគេដាក់ឈ្មោះនៅក្នុងបញ្ចីសម្រាប់តាមដានអំពើគេចពន្ធនៅ ជុំវិញពិភពលោក។
Read More » -
អាម៉េរិកកំពុងរិះរកថ្នាំបង្ការសន្ដានថ្មីនៃវីរុសគ្រុនផ្ដាសាយបក្សី
មជ្ឈមណ្ឌលដើម្បីការគ្រប់គ្រងជំងឺរបស់ អាម៉េរិក និយាយថា ខ្លួនកំពុងតែឃ្លាំមើលលើសន្ដានថ្មីនៃវីរុសគ្រុនផ្ដាសាយបក្សី ហើយក៏បានចាប់ផ្ដើមស្រាវជ្រាវរកថ្នាំបង្ការ។
Read More » -
អូស្រ្តាលីទទូចឲ្យកូរ៉េខាងជើងបញ្ចប់ការបង្ករឿងនិងចូលរួមចរចាដើម្បីកសាងការទុកចិត្តគ្នា
នាយករដ្ឋមន្រ្តីអូស្រ្តាលី បាននិយាយថាតាមទូរស័ព្ទជាមួយប្រធានាធិបតីនៃ ប្រទេសកូរ៉េខាងត្បូង ស្ដីអំពីការគំរាមកំហែងពីកូរ៉េខាងជើង។
Read More » -
រដ្ឋអំណាចកូរ៉េខាងជើងបិទច្រកចេញ ចូលតំបន់ឧស្សាហកម្ម Kaesong
នៅព្រឹកថ្ងៃពុធ ទី៣ មេសានេះ រដ្ឋអំណាចកូរ៉េខាងជើងបានរារំាងមិនឲ្យបុគ្គលិក កម្មកររបស់កូរ៉េខាងត្បូងចូលទៅធ្វើការនៅក្នុងតំបន់ឧស្សាហកម្ម Kaesong ដូចរៀងរាល់ថ្ងៃទេ។ តំបន់ឧស្សាហកម្ម Kaesong គឺជានិមិត្តរូបនៃកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចរវាងបងប្អូនបង្កើត គូសត្រូវទំាងពីរដែលបានបើកសម្ពោធតំាងពីឆ្នំា ២០០៤។ ទង្វើនេះអាចជាសញ្ញាតានតឹងថ្មីមួយទៀតនៅក្នុងវិបត្តិនៅឧបទ្វីប កូរ៉េ។
Read More » -
ចិនជួបគ្រុនផ្តាសាយបក្សី៤ករណីថ្មីទៀត
អាជ្ញាធរចិនបានប្រកាសនៅថ្ងៃអង្គារ ម្សិលមិញថា បានរកឃើញជំងឺគ្រុនផ្តា សាយបក្សី៤ករណីថ្មីទៀត ដែលបង្កដោយវីរុសH៧N៩ កើតទៅលើស្ត្រី៣នាក់ និងបុរសម្នាក់ នៅខេត្ត Jiangsu ស្ថិតនៅភាគខាងកើតប្រទេស។ នេះជាករណីគ្រុនផ្តាសាយបក្សីទី៧ហើយ ដែលចិនបានជួបប្រទះ។ ជំងឺនេះមិនបណ្តាលអោយមានការឆ្លងរវាងមនុស្សនិងមនុស្សឡើយ។ ប៉ុន្តែអាជ្ញាធរចិនបានរៀបចំអោយមានវិធានការការពារហ្មត់ចត់ នៅតាមបណ្តាក្រុងធំៗ។
Read More » -
ទស្សនកិច្ចផ្លូវការលើកទីមួយរបស់ប្រធានាធិបតីបារំាងនៅប្រទេសម៉ារ៉ុក
នៅថ្ងៃពុធ ទី៣ មេសានេះ លោកប្រធានាធិបតីបារំាង François Hollande ផ្តើមទស្សនកិច្ចផ្លូវរដ្ឋលើកទីមួយរយៈពេល ២ថ្ងៃនៅក្នុងប្រទេសម៉ារ៉ុក។ លោកនឹងធ្វើដំណើរទៅកាន់ទីក្រុង Casablanca និង Rabat ដើម្បីជួបសន្ទនាជាមួយព្រះមហាក្សត្រ Mohammed VI និងលោកនាយករដ្ឋមន្រ្តី Abdelilah Benkirane។
Read More » -
វៀតណាមដាក់បម្រាមមិនឲ្យនាំចូលសាច់មាន់ទាពីចិន
ប្រទេសវៀតណាមបានធ្វើការប្រកាសភ្លាមៗ អំពីការដាក់បម្រាមមិនឲ្យនាំចូលសាច់មាន់ទាពីប្រទេសចិន ព្រមទាំងបានពង្រឹងការត្រួតពិនិត្យតាមព្រំដែន បន្ទាប់ពីខេត្តមួយរបស់ប្រទេសចិនដែលមានព្រំប្រទល់ជាប់នឹងប្រ ទេសវៀតណាមភាគខាងជើងបានរាយការណ៍ពីការស្លាប់មនុស្សបីនាក់ដោយ សារតែប្រភេទមេរោគថ្មីនៃជំងឺគ្រុនផ្តាសាយបក្សី។
Read More » -
អ្នកជំនាញនយោបាយអាស៊ីថា ភាពតានតឹងរវាងអាម៉េរិក និងកូរ៉េខាងជើងអាចកើនឡើង
អ្នកជំនាញការអូស្ត្រាលីផ្នែកកិច្ចការ នយោបាយអាស៊ីបានឲ្យដឹងថា ស្ថានភាពតានតឹងនៅឧបទ្វីបកូរ៉េអាចមានការកើនឡើងយ៉ាងឆាប់រហ័ស។
Read More » -
នគរបាលហ្វ៊ីលីពីនចាប់ខ្លួនជនតៃវ៉ាន់មួយក្រុមពីបទឧក្រិដ្ឋកម្មតាមអ៊ីនធើរណិត
នគរបាលប្រទេសហ្វ៊ីលីពីនបានចាប់ខ្លួន ជនជាតិតៃវ៉ាន់មួយក្រុមមានគ្នា ៣០នាក់ ទាក់ទងទៅនឹងការលួចប័ណ្ណឥណទាន និងព័ត៌មានពីធនាគារតាមប្រព័ន្ធអ៊ីនធើណិតនៅខេត្ត Zambales ភាគខាងជើងប្រទេសហ្វ៊ីលីពីន។
Read More » -
នៅរុស្ស៊ី មានប្រកាសស្តារឡើងវិញឋានៈជា “វីរជនពលកម្ម”
ឋានៈនេះធ្លាប់មានអត្ថិភាពនៅ សហភាពសូវៀត អស់ជាង៦ទសវត្សរ៍ ត្រូវបានលុបឈប់អនុវត្ត បន្ទាប់ពីការរលំរលាយទៅនៃសហភាពនេះ កាលក្នុងឆ្នាំ១៩៩១។ ក្នុងប្រទេសរុស្ស៊ីសម័យថ្មី ដោយឆ្លើយតបនឹងសំណូមពរច្រើនឥតគណនាពីសំណាក់ប្រជាពលករ និងដោយយោងតាមលទ្ធផលនៃការស្ទង់មតិ លោកប្រធានាធិបតីពូទីនទើបចេញក្រិត្យចាត់តាំងឋានៈនេះឡើងវិញ។
Read More »