ព័តមានអន្តរជាតិ
-
កូរ៉េខាងជើងចង់ដាក់ដំណើរការម៉ាស៊ីនប្រតិករនុយក្លេអ៊ែរឡើងវិញ
កូរ៉េខាងជើងនៅតែបន្តផ្គើន សហគមន៍អន្តរជាតិជារៀងរាល់ថ្ងៃ។ បន្ទាប់ពីបានប្រកាសស្ថានភាពសង្គ្រាមជាមួយកូរ៉េខាងត្បូងមក នៅថ្ងៃអង្គារនេះ ក្រុងព្យុង យ៉ាងបានប្រកាសចង់ដាក់អោយដំណើរការម៉ាស៊ីនប្រតិករ នុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។ ការប្រកាសនេះធ្វើឡើងផ្ទុយពីសេចក្តីសំរេចរបស់អង្គការសហ ប្រជាជាតិ ដែលហាមក្រុងព្យុងយ៉ាង មិនអោយធ្វើកម្មវិធីបរិមាណូ។
Read More » -
សវនាការកាត់ទោសអ្នកចិញ្ចឹមត្រីដ៏ល្បីឈ្មោះម្នាក់ដែលត្រូវគេបណ្តេញចេញពីដីធ្លី
នៅថ្ងៃអង្គារនេះ តុលាការវៀតណាមបានបើកសវនាការកាត់ទោសអ្នកចិញ្ចឹម ត្រីដ៏ល្បី ម្នាក់ ឈ្មោះ Doan Van Vuon ដែលត្រូវបានកងកម្លាំងវៀតណាមបណ្តេញចេញពីដីធ្លី កាលពីខែមករា ឆ្នាំ ២០១២។ លោក Vuon ជាប់ចោទពីបទប៉ុនប៉ងធ្វើឃាត ដោយសារលោកបានប្រើគ្រឿងផ្ទុះតបតទៅនឹងកងកម្លាំងដែលចុះ មកបណ្តេញរូបលោកអោយចាកចេញពីដីធ្លីរបស់លោក។ នៅខាងក្រៅតុលាការ…
Read More » -
ប្រទេសចិនមានសន្ដានថ្មីនៃជំងឺផ្តាសាយបក្សី
មានសេចក្តីរាយការណ៍មកថា មានករណី៤ថែមទៀតនៃជំងឺផ្តាសាយបក្សី ដែលជាសន្ដានថ្មី នៅក្នុងប្រទេសចិន។
Read More » -
អគ្គិភ័យសាលាអ៊ិស្លាមមួយនៅក្រុង Yangon អាចបញ្ឆេះអំពើហិង្សាសាសនានៅមីយ៉ាន់ម៉ាថែមទៀត
មានការបារម្ភថា អគ្គិភ័យកាលពីយប់មិញ នៅសាលារៀនអ៊ិស្លាមមួយនៅ ក្នុងក្រុង Yangon ដែលបណ្ដាលឲ្យមានការបាត់បង់ជីវិតនោះ អាចបញ្ឆេះឲ្យមានអំពើហិង្សាថែមទៀតរវាងពុទ្ធសាសនិក និងអ៊ិស្លាមសាសនិកនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
Read More » -
រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសរំលាយសភាដើម្បីរៀបចំការបោះឆ្នោត
លោកណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានប្រកាសឲ្យដឹង តាមទូរទស្សន៍នៅព្រឹកនេះថា លោកបានរំលាយសភាហើយ ដើម្បីត្រួសត្រាយផ្លូវរៀបចំការបោះឆ្នោតជាតិ ដែលគេទន្ទឹងរង់ចាំជាយូរណាស់មកហើយថា នឹងប្រព្រឹត្តទៅក្នុងរវាងពេលប៉ុន្មានអាទិត្យទៀតនេះ។
Read More » -
ដោយសារការចាប់រំលោភ ចំនួនភ្ញៀវទេសចរបរទេសនៅឥណ្ឌាធ្លាក់ចុះ
នៅឥណ្ឌាយោងតាមការសិក្សារបស់សមាគម មួយខាងមន្ទីរពាណិជ្ជកម្មនិងឧស្សាហកម្ម” ក្នុងអំឡុង៣ខែចុងក្រោយនេះ ចំនួនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះរហូតដល់៣៥% ។ ការធា្លក់ចុះនៃភ្ញៀវទេសចរនេះ គឺក្រោយពីមានអំពើហិង្សាចាប់រំលោភភេទមួយចំនួននៅក្នុងប្រទេស ដែលត្រូវបានកាសែតជាតិនិងអន្តរជាតិ ចុះផ្សាយជាហូរហែរជាមួយចំណងជើងយ៉ាងធំៗ។
Read More » -
ក្រុងសេអ៊ូលសន្យាតបតវិញយ៉ាងសាហាវប្រសិនបើមានការផ្គើនពីក្រុងព្យុងយ៉ាង
កូរ៉េទាំងពីរនៅតែបន្តគំរាមគ្នា ទៅវិញទៅមកឥតឈប់ឈរ។ នៅថ្ងៃចន្ទនេះ ប្រធានាធិបតីកូរ៉េខាងត្បូងបានសន្យាវាយតបតយ៉ាងសាហាវទៅកូរ៉េ ខាងជើងវិញប្រសិនបើមានការផ្គើនណាមួយពីក្រុងព្យុងយ៉ាង។ កូរ៉េខាងត្បូងសំអាងមានសហ រដ្ឋអាមេរិកជាដៃគូក្នុងការប្រយុទ្ធជាមួយកូរ៉េខាងជើង។
Read More » -
ទិន្នានុប្បវត្តន៍ឯកជន៤ចាប់ផ្តើមចេញផ្សាយជាលើកដំបូងនៅថ្ងៃ១មេសា២០១៣
នៅប្រទេសភូមា កាសែតឯកជនចំនួន៤ បានចាប់ផ្តើមបោះពុម្ភផ្សាយប្រចាំថ្ងៃជាលើកដំបូងបង្អស់តាំងពី កន្លះសតវត្សរ៍មកហើយ ក្រោយពីរដ្ឋាភិបាលថ្មីភូមា បានខិតខំបង្កើនការធ្វើកំណែទម្រង់តាំងពី២ឆ្នាំកន្លងមកហើយ។ ឥឡូវរដ្ឋាភិបាល ថ្មីភូមា បានចូលដល់កំណែទម្រង់សារព័តមាន-ដោយបានផ្តល់អាជ្ញាបណ្ណ ដល់ សារព័ត៌មានឯកជនចាប់ពីថ្ងៃទីមួយមេសាដើម្បីចេញផ្សាយប្រចាំថ្ងៃ ដោយលុបចោលដែរការចាប់ពិរុទ្ធលើសារព័តមាន ក៏ព្រមទាំងបានដោះលែងអ្នកកាសែតដែលជាប់ឃុំឃាំងទៀតផង។
Read More » -
តុលាការកំពូលឥណ្ឌាបដិសេធសិទ្ធិប៉ាតង់នៃឱសថព្យាបាលជំងឺមហារីកប្រភេទថ្មី Glivec
បណ្ដា ក្រុមអ្នកថែទាំសុខភាពមួយចំនួនបានស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់ តុលាការកំពូលនៃប្រទេសឥណ្ឌាដែលបានបដិសេធចំពោះពាក្យសុំធ្វើឡើង ដោយក្រុមហ៊ុនប្រទេសស្វ៊ីសឈ្មោះ Novartis សម្រាប់ការពារសិទ្ធិប៉ាតង់នៃឱសថព្យាបាលជំងឺមហារីកប្រភេទថ្មីមាន ឈ្មោះថា Glivec។
Read More » -
កិច្ចប្រជុំស្តីពីបញ្ហាការជួញដូរមនុស្សនៅកោះបាលី
ទន្ទឹមពេល នឹងជំនួបប្រជុំថ្នាក់ទេសរដ្ឋមន្ត្រីនៅកោះបាលី ស្តីពីបញ្ហាការជួញដូរមនុស្ស តួលេខនៃអង្គការសហប្រជាជាតិ បង្ហាញថា មានមនុស្សយ៉ាងតិចណាស់ចំនួនប្រាំពីរពាន់នាក់បានចុះបញ្ជីជាមួយ នឹងការិយាល័យអង្គការសហ ប្រជាជាតិនៅក្នុងប្រទេសឥណ្ឌូណេស៊ីថាជា ជនភៀសខ្លួន។
Read More »