ព័តមានអន្តរជាតិ
-
អូស្ត្រាលីនឹងពិភាក្សាជាមួយចិនស្ដីពីការបន្ថែមទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង
លោក Bob Carr រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីមានប្រសាសន៍ថា លោកមានផែនការលើកឡើងនូវបញ្ហាស្ដីពីប្រទេសកូរ៉េខាងជើងជាមួយនឹង សមភាគីចិនរបស់លោក នៅក្នុងឱកាសដែលលោកធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនៅ ក្នុងសប្ដាហ៍នេះ។
Read More » -
ក្រុមអ្នកជួយសង្រ្គោះកំពុងខ្នះខ្នែងជួយសង្រ្គោះកម្មករអណ្តូងរ៉ែមាស ៨៣នាក់ដែលត្រូវដីបាក់សង្កត់
នៅ ដែនដីទីបេក្នុងប្រទេសចិន ក្រុមអ្នកជួយសង្រ្គោះកំពុងបន្តខ្នះខ្នែងជួយស្រោចស្រង់ជីវិតកម្មករ អណ្តូងរ៉ែមាសចំនួន ៨៣នាក់ដែលកំពុងជាប់ក្នុងអណ្តូងរ៉ែក្បែរទីក្រុងឡាសសា។ កម្មករអណ្តូងរ៉ែចិនទំាង ៨៣នាក់នោះត្រូវដីរាប់សិបតោនបាក់សង្កត់លើកាលពីព្រឹកថ្ងៃសុក្រ ទី២៩ មីនាម្សិលមិញ។ ពេលវេលាកាន់តែរំកិលទៅមុខ សេចក្តីសង្ឃឹមស្វែងរកអ្នកនៅមានជីវិតកាន់តែស្តួច ស្តើងទៅៗ។
Read More » -
លោកប្រធានាធិបតីអាហ្វហ្កានីស្ថានទៅប្រទេសកាតាដើម្បីចរចាជាមួយពួកឧទ្ទាមតាលីបង់
លោកប្រធានាធិបតីអាហ្វហ្កានីស្ថាន Hamid Karzai បានទៅដល់ទីក្រុងដូហា ប្រទេសកាតា។ នៅទីក្រុងដូហា លោក Hamid Karzai ជជែកពីគម្រោងបើកការិយាល័យនៃក្រុមតំណាងរបស់ពួកឧទ្ទាមតាលីបង់។ គោលដៅគឺដើម្បីទុកសម្រាប់រៀបចំកិច្ចចរចាសន្តិភាពជាយថាហេតុរវាង រដ្ឋាភិបាល និងពួកឧទ្ទាម។ គួរជម្រាបជូនថា មកដល់ពេលនេះ រូបលោក Hamid Karzai ក៏ដូចជាក្រុមឧទ្ទាមតាលីបង់ដែរ បានបដិសេធមិនអង្គុយចរចាជាមួយគ្នាទេ។
Read More » -
កូរ៉េខាងជើងបានបញ្ជាក់ជាថ្មីអំពីស្ថានភាពសង្រ្គាមជាមួយកូរ៉េខាងត្បូង
កូរ៉េខាងជើងបន្តប្រើសម្តី ទ្រគោះបោះបោកជាមួយកូរ៉េខាងត្បូង។ នៅថ្ងៃសៅរ៍ ទី៣០ មីនានេះ ទីភ្នាក់ងារផ្លូវការកូរ៉េខាងជើងបានប្រកាសឲ្យដឹងថា ទីក្រុងព្យុងយ៉ាងកំពុងស្ថិតក្នុងស្ថានភាពសង្រ្គាមជាមួយទីក្រុង សេអ៊ូល។ ការគំរាមកំហែងថ្មីនេះត្រូវបានសហរដ្ឋអាមេរិកចាត់ទុកថា ប្រាកដប្រជា តែកូរ៉េខាងត្បូងមិនបានចាត់ទុកថា ជារឿងធំដុំនោះទេ។
Read More » -
និស្សិតបរទេសជាច្រើនសុខចិត្ដទៅរកស៊ីផ្លូវភេទដើម្បីយកលុយបង់ថ្លៃសាលា
ក្រុមអ្នករកស៊ីផ្លូវភេទនៅ ក្នុងប្រទេស នូវ៉ែលហ្សេឡង់កំពុងអំពាវ នាវឲ្យមានការកិច្ចការពារកាន់តែប្រសើរឡើងដល់និស្សិតអន្ដរជាតិ ដែលទៅធ្វើការនៅក្នុងឧស្សាហកម្មរកស៊ីផ្លូវភេទ។
Read More » -
អ្នកវិទ្យាសាស្រ្ដអូស្រ្ដាលីរកឃើញហ្សែនបង្កឲ្យកើតជំងឺឆ្កួតជ្រូក
បណ្ដាអ្នកស្រាវជ្រាវអូស្រ្ដាលីបានរកឃើញ នូវហ្សែន ឬពន្ធុមួយប្រភេទដែលធ្វើឲ្យកើតជំងឺឆ្កួតជ្រូកទូទៅ ហើយថា របកគំហើញនេះនឹងត្រួសត្រាយផ្លូវឲ្យមានការធ្វើតេស្ដហ្សែន។
Read More » -
លោក ថេន សេន បារម្ភអំពីរូបភាពប្រទេសមីយ៉ាន់ម៉ាលើឆាកអន្ដរជាតិ
លោក ថេន សេន ប្រធានាធិបតីនៃប្រទេសមីយ៉ាន់ម៉ាបានមានប្រសាសន៍ថា ស្ថានភាពហិង្សានៅតាមភូមិឃុំនៃប្រទេសរបស់លោក បានធ្វើឲ្យខូចឈ្មោះប្រទេសមីយ៉ាន់ម៉ានៅលើឆាកអន្ដរជាតិ។
Read More » -
អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅកូរ៉េខាងត្បូង
សហរដ្ឋអាមេរិកបានប្រកាសឲ្យដឹងថា ខ្លួនបានបញ្ជូនយន្តហោះទម្លាក់ គ្រាប់បែកនុយក្លេអ៊ែរ ចំនួន ២គ្រឿង ទៅកាន់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ។ ការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកដ៏ទំនើបនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីកូរ៉េខាងជើងបានប្រកាសឲ្យកងមីស៊ីលរបស់ខ្លួនត្រៀមជើងការ វាយប្រហារលើទឹកដីអាមេរិក និងបានកាត់ផ្តាច់ខ្សែទូរស័ព្ទក្រហមជាមួយកងទ័ពកូរ៉េខាងត្បូង។
Read More » -
វេលាពិភាក្សាចុងក្រោយដើម្បីសំរេចអោយបាននូវសន្ធិសញ្ញាជួញដូរអាវុធ
នៅក្រុងញូវយក នៅថ្ងៃព្រហស្បតិ៍នេះ គឺជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំសហ ប្រជាជាតិស្តីពីការជួញដូរ អាវុធ។ ប្រទេសជាសមាជិកទាំង១៩៣ ត្រូវតែពិភាក្សាធ្វើយ៉ាងណារកអោយបាននូវការចុះសម្រុងគ្នាមួយ នៅមុនពាក់កណ្តាលអាធ្រាធថ្ងៃនេះ ដើម្បីសំរេចចេញនូវសន្ធិសញ្ញាជួញដូរអាវុធអន្តរជាតិ ជាលើកទីមួយ។
Read More » -
ចៅក្រមបារាំងដែលស៊ើបអង្កេតលើសំណុំរឿងលោកសាកូហ្ស៊ីទទួលការគំរាមសម្លាប់
ចៅក្រមស៊ើបអង្កេត នៃតុលាការបារាំង ដែលទទួលបន្ទុកស៊ើបអង្កេត និងបានសម្រេចចោទប្រកាន់លើរូបលោកអតីតប្រធានាធិបតីបារាំង នីកូឡា សាកូហ្ស៊ី ពីបទកេងចំណេញលើមហាសេដ្ឋីចំណាស់បារាំង បានទទួលរងនូវការគំរាមសម្លាប់។ នេះ បើតាមការប្រកាសរបស់សហជីពចៅក្រមបារាំង នៅថ្ងៃព្រហស្បតិ៍នេះ។ ក្តីក្តាំនៅតុលាការរបស់លោកសាកូហ្ស៊ី កំពុងតែធ្វើឲ្យផ្ទុះជម្លោះយ៉ាងខ្លាំង ក្លា រវាងក្រុមមនុស្សជំនិតរបស់លោកសាកូហ្ស៊ី និងចៅក្រម និងសហជីពចៅ ក្រមបារាំង។
Read More »