ព័តមានអន្តរជាតិ
-
សេដ្ឋកិច្ចប្រទេសកូរ៉េខាងត្បូងនឹងមានការធ្លាក់ចុះក្នុងឆ្នាំនេះ
ប្រទេសកូរ៉េខាងត្បូងបានទម្លាក់នូវតួ លេខនៃការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនមកត្រឹមតែ ២,៣ ភាគរយប៉ុណ្ណោះវិញ ដោយធ្វើការបន្ទោសទៅលើទីផ្សារនាំចេញដែលមានភាពទន់ខ្សោយ និងការធ្លាក់ចុះនូវតម្លៃរូបិយប័ណ្ណយ៉េនរបស់ជប៉ុន។
Read More » -
ក្មេងស្រីប៉ាគីស្ថានរងគ្រោះម្នាក់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសៀវភៅអំពីប្រវត្តិខ្លួនតម្លៃ៣លានដុល្លារ
ក្មេងស្រីជនជាតិប៉ាគីស្ថានមួយរូប ឈ្មោះ Malala Yousafzaiដែលពួកតាលីបង់បាញ់នឹងកាំភ្លើងត្រូវចំក្បាលរបស់នាង នោះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការសរសេរសៀវភៅមួយដែល មានតម្លៃប្រហែល ៣ លានដុល្លារ។
Read More » -
ព្រឹទ្ធសភាអូស្ត្រាលីអំពាវនាវឲ្យប្រាប់ពីប្រភពរបស់ផលិតផល
សមាជិកព្រឹទ្ធសភាអូស្ត្រាលីលោក Ron Boswell បានអំពាវនាវជាថ្មីម្តងទៀតដល់ហាងចៀនត្រី និងដំឡូងច្រៀក (Fish and chip shops) សម្រាប់អាហារសម្រននោះ ឲ្យដាក់បង្ហាញពីប្រភពប្រទេសនៃផលិតផលដែលខ្លួនកំពុងប្រើ ប្រាស់។
Read More » -
ជំនួបចរចាជាលើកដំបូងរវាងរដ្ឋាភិបាលថៃនិងពួកឧទ្ទាមប៉ែកខាងត្បូង
ការចរចារវាងអាជ្ញាធរថៃនិងពួក ឧទ្ទាមទាមទារចង់ផ្តាច់ទឹកដីនៅភាគខាងត្បូងមួយក្រុម នឹងប្រព្រឹត្តទៅជាលើកទីមួយ នៅថ្ងៃព្រហស្បតិ៍ស្អែកទី ២៨ មីនា ២០១៣ នៅប្រទេសម៉ាឡេស៊ី។ ជំនួបចរចាដែលរដ្ឋាភិបាលក្រុងបាងកកសង្ឃឹមថានឹងអាចបិទបញ្ចប់អំពើ ហិង្សាភេរវកម្មសម្លាប់ជនស៊ីវិលស្លូតត្រង់បានខ្លះ។
Read More » -
ទស្សនកិច្ចលោកប្រធានាធិបតីរុស្ស៊ីពូទីន នៅសាធារណរដ្ឋអាហ្វ្រិកខាងត្បូង
ទស្សនកិច្ចនេះបានប្រព្រឹត្តទៅ ថ្ងៃ២៦ និង២៧មិនា ក្នុងក្របខ័ណ្ឌជំនួបកំពូលនៃក្រុម៥ប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់ដោយចង្វាក់ខ្ពស់ជាងគេ ហៅ កាត់ថា BRICS ពោលគឺ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រិកខាងត្បូង។ ជាលទ្ធផលនៃកិច្ចចរចាទ្វេភាគី រវាងលោកពូទីន និង លោក Jacob…
Read More » -
សម្ព័ន្ធអារ៉ាប់ផ្តល់អាសនៈតំណាងស៊ីរីដល់បក្សប្រឆាំងស៊ីរី
កាលពីថ្ងៃអង្គារម្សិលមិញ ក្នុងជំនួបកំពូលបណ្តាប្រទេសអារ៉ាប់ នៅប្រទេសកាតារ សម្ព័ន្ធអារ៉ាប់បានផ្តល់នូវអាសនៈតំណាងប្រទេសស៊ីរីអោយដល់ បក្ស ប្រឆាំងស៊ីរី ព្រមទាំងបានទាមទារសិទ្ធិដើម្បីផ្គត់ផ្គង់សព្វាវុធដល់ បក្សប្រឆាំងស៊ីរីទៀតផង។ មេដឹកនាំសម្ព័ន្ធប្រឆាំងស៊ីរី លោក Al-Khatib ដែលបានលាលែងតំណែងកាលពីពេលថ្មីៗនេះ ក៏បានសុំអោយអង្គការអូតង់ដាក់ខែលការពារមីស៊ីលនៅប្រទេស ទួរគី ដែលស្ថិតនៅភាគខាងត្បូងស៊ីរីផងដែរ។ ប៉ុន្តែ អាមេរិកបានជំទាស់នឹងសំណើនេះ។
Read More » -
ធនាគារនៅប្រទេសស៊ីពរ៍នឹងដំណើរការឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ
អ្នកនយោបាយ ម្នាក់នៅប្រទេសស៊ីពរ៍និយាយថា លោកមិនរំពឹងថានឹងមានការភ័យស្លន់ស្លោនៅតាមដងផ្លូវឡើយ នៅពេលដែលធនាគារបើកដំណើរការឡើងវិញនៅថ្ងៃនេះ។
Read More » -
បក្សប្រឆាំងអូស្ត្រាលីសុំឲ្យរដ្ឋាភិបាលស្នើទៅប្រជាជាតិដទៃទៀតឲ្យបញ្ឈប់ទម្លាក់តម្លៃរូបិយប័ណ្ណរបស់ខ្លួន
លោក Joe Hockey អ្នកនាំពាក្យផ្នែកផែនការថវិកានៃបក្សប្រឆាំងអូស្ត្រាលីកំពុងតែទទូច សុំឲ្យរដ្ឋាភិបាលស្នើទៅប្រជាជាតិដទៃទៀតឲ្យព្យាយាមបញ្ឈប់ទម្លាក់ តម្លៃរូបិយប័ណ្ណរបស់ខ្លួន។
Read More » -
ដំណុះសេដ្ឋកិច្ចវៀតណាមមានការធ្លាក់ចុះថយ
តួលេខថ្មី ចុងក្រោយបង្ហាញឲ្យឃើញថា ដំណុះសេដ្ឋកិច្ចវៀតណាមបានធ្លាក់ថមថយ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដោយផលិតផលសរុបក្នុងស្រុកបានកើនឡើងត្រឹមតែ 4.89% នៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះ។
Read More » -
ទ័ពកូរ៉េខាងជើងប្រុងជើងវាយអាមេរិក
នៅថ្ងៃអង្គារទី ២៦មីនាឆ្នាំ២០១៣នេះ កូរ៉េខាងជើងបានគំរាម ជាថ្មីម្តងទៀត ថានឹងអាចនឹងវាយប្រហារ សហរដ្ឋអាមេរិក ព្រមទាំងកោះហ្គាំ (Guam) និងកោះហាវ៉ៃ (Hawaï) ដោយបាញ់មីស្ស៊ីល។ ព្យុងយ៉ាងហាក់ដូចជាបានប្រកាសអាសន្នដាក់បញ្ជាឱ្យពលទាហានរបស់ ខ្លួនស្ថិតក្នុងស្ថានភាពត្រៀម ប្រយុទ្ធទៀតផង។ តើនេះអាចចាត់ទុកថាជាគំរាមពិតប្រាកដ មែនទែនខុសពីទម្លាប់មុនៗ ឬយ៉ាងណា ?!
Read More »