Cambodia News
-
លោកស្រី Hillary Clinton គាំទ្រអាពាហ៍ពិពាហ៍ភេទដូចគ្នា
លោកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បានប្រកាសជាសាធារណៈនូវការគាំទ្ររបស់លោកស្រីសម្រាប់ការរៀប អាពាហ៍ពិពាហ៍ភេទដូចគ្នា ដោយលោកស្រីមានប្រសាសន៍ថាលោកស្រីមានជំនឿលើបញ្ហានេះជាលក្ខណៈ ផ្ទាល់ខ្លួន ក៏ដូចជាផ្នែកលើទស្សនៈផ្លូវច្បាប់។
Read More » -
ផែនការនាំចេញឧស្ម័នអូស្ត្រាលីអាចបណ្តាលឲ្យមានការឡើងថ្លៃឧស្ម័នក្នុងស្រុក
សមាគមអ្នក ផលិតនៅអូស្ត្រាលីគ្រោងនឹងធ្វើការតវ៉ាការដើម្បីឲ្យមានការកែ ប្រែគោលនយោបាយនាំចេញឧស្ម័ន ដោយពួកគេមានការព្រួយបារម្ភអំពីការកើនឡើងតម្លៃឧស្ម័នក្នុង ស្រុក និងភាពមិនប្រាកដប្រជាលើការវិនិយោគនេះ។
Read More » -
អ្នកការពារបរិស្ថានអំពាវនាវឲ្យមានការបញ្ឈប់នូវការដាំស្រូវបែបពាណិជ្ជកម្មនៅជុំវិញបឹងទន្លេសាប
អ្នក វិទ្យាសាស្រ្តផ្នែកបរិស្ថានអំពាវនាវឲ្យមានការបញ្ឈប់នូវការដាំ ស្រូវសម្រាប់ការធ្វើពាណិជ្ជកម្មដែលទទួលបាននូវដីសម្បទានយ៉ាង ច្រើនសន្ធឹកសន្ធាប់។ ការអំពាវនាវនេះគឺធ្វើឡើងក្នុងគោលបំណងការពារតំបន់ស្មៅលេចទឹក ដែលពពួកជីវិតសត្វព្រៃពឹងផ្អែកលើដីស្មៅទាំងនោះ។
Read More » -
កម្ពុជាបានបង្កើតជាផ្លូវការនូវក្រុមប្រឹក្សាជាតិអភិវឌ្ឍបៃតង
Cambodia News ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៣ ប្រទេស កម្ពុជាបានបង្កើតជាផ្លូវការនូវក្រុមប្រឹក្សាជាតិអភិវឌ្ឍបៃតង និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍបៃតង ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់អង្គការសហប្រជាជាតិ។
Read More » -
ពលរដ្ឋខ្មែរបន្តធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ មានការកើនឡើង
Cambodia News ភ្នំពេញ៖ លោក កែម ឡី អ្នកស្រាវជ្រាវឯករាជ្យផ្នែកអភិវឌ្ឍសង្គម មានប្រសាសន៍ថាសព្វថ្ងៃនេះប្រជាពលរដ្ឋខ្មែរដែលធ្វើចំណាកស្រុក ខុសច្បាប់ ទៅរកការងារនៅប្រទេសថៃ តាមច្រករបៀង ក្នុងខេត្តបន្ទាយមានជ័យមានចំនួនកើនឡើងគួរឲ្យបារម្ភ។
Read More » -
ប្រទះឃើញសពស្ត្រីម្នាក់ ស្លាប់ក្នុងផ្ទះ រហូតដល់ ធុំក្លិនស្អុយ
ភ្នំពេញ ៖ កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៩ ខែមិនា បុគ្គលិកមន្ទីរ ពេទ្យរុស្ស៊ី វ័យ ៦៤ឆ្នាំ ត្រូវបានគេប្រទះ ឃើញដេកស្លាប់ នៅក្នុងផ្ទះ រហូតដល់ធុំក្លិនស្អុយ ស្ថិតនៅផ្ទះលេខ១៣៩ ផ្លូវលេខ៨០ ក្រុមទី៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
Read More » -
លោក ហ៊ុន សែន វាយប្រហារខ្លាំងៗ ទៅប្រទេស ដែលតែងតែស្តីបន្ទោសដល់កម្ពុជា
Cambodia News ភ្នំពេញ៖ ក្នុងកម្មវិធី សម្ពោធ បើកជាផ្លូវការ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍បៃតង និងអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ បៃតង ព្រមទាំងការចែកជូន នូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍ បៃតង និងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍន៍បៃតង ឆ្នាំ២០១៣-២០៣០ នាព្រឹកថ្ងៃទី១៩ ខែមីនា…
Read More » -
រថយន្តពីរគ្រឿងបុកគ្នា គាបមនុស្សម្នាក់ស្លាប់ក្នុងរថយន្ត
Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង២៤ និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមិនា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងរវាង រថយន្តកុងតឺន័រ បុកគ្នាជាមួយរថយន្តឡិចស៊ីស៣០០ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ បណ្តាលឲ្យស្លាប់មនុស្សម្នាក់គាបជាប់ក្នុងរថយន្ត។
Read More » -
ក្លឹបអ្នកកាសែត កម្ពុជាចេញ សេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះ ជនបង្កវាយ អ្នកកាសែត
Cambodia News ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានថា មានជនមួយក្រុមបានធ្វើសកម្មភាពរារាំង និងវាយដំយ៉ាងកម្រោលទៅលើអ្នកសារព័ត៌មាន ខណៈពេលដែលអ្នកសារព័ត៌មានបាន និងកំពុងថតយករូបភាពពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ០០:១៥នាទី រំលងអធ្រាត ថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែមិនា ២០១៣ នៅចំណុវផ្លូវលេខ ២១៤ សង្កាត់បឹងរាំង ខ័ណ្ឌដូនពេញ។
Read More » -
អ្នកកាសែតជាង ១០នាក់ត្រូវក្មេងទំនើងព្រួតវាយបណ្តាលឲ្យរបួស
Cambodia News ភ្នំពេញ៖ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី១៩ ខែមិនា ក្រុមអ្នកកាសែត ទាំងស្ថាប័នទូរទស្សន៍កាសែត និងគេហទំព័រប្រមាណជា១០នាក់ ត្រូវក្រុមក្មេងទំនើងបើករថយន្តប្រណាំងគ្នាតាមដងផ្លូវសាធារណៈព្រួត វាយបណ្តាលឲ្យរងរបួស និងខូចខាតរបស់ប្រើប្រាស់មួយចំនួន ខណៈពេលដែលពួកគេនាំគ្នាចុះទៅកន្លែងកើតហេតុ ដែលក្រុមក្មេងទំនើងបើករថយន្តបុកគ្នា នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ដើម្បីផ្តិតយកព័ត៌មានមកចុះផ្សាយ។
Read More »