រថ​យន្ត​ពីរ​គ្រឿង​បុក​គ្នា​ គាប​មនុស្ស​ម្នាក់​ស្លាប់​ក្នុង​រថ​យន្ត​

Cambodia News

ភ្នំ​​ពេ​ញ​​​៖​ ​កា​ល​ពី​​វេ​លា​​ម៉ោ​ង​​២៤​​ និង​​​​៥​០​​​នា​ទី​​​រំល​ង​​អា​​​ធ្រា​​ត្រ​​​ឈា​​នចូ​ល​​ថ្ងៃទី​​​​១​៩ ​ខែ​​មិនា ​​មា​ន​​​​ហេ​តុ​​​កា​រណ៍​​​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​​​មួយ​ប​ង្កឡើ​ង​​​រវា​ង​ រ​​ថយន្ត​​កុ​ង​តឺ​ន័រ ​បុក​​គ្នា​ជា​មួយ​រ​ថ​យ​ន្ត​ឡិ​​ច​​ស៊ី​​​​ស​​​​៣០០ ​ ​នៅលើ​​​កំ​ណា​ត់​​​ផ្លូវ​ជាតិ​​​លេ​ខ​​​១ ក្នុ​​ងភូ​មិ​​​ជ្រោ​យ​​អំ​ពិ​​ល​ ​សង្កា​ត់​​ក្បា​​លកោះ ​ខ​ណ្ឌ​មាន​ជ័​យ​ ​បណ្តាល​​​ឲ្យ​​​ស្លា​ប់​​ម​​នុ​ស្ស​​​ម្នាក់​​​គា​ប​​ជា​ប់​​ក្នុ​ង​​​រថ​យ​ន្ត​។​

​តាម​​ប្រ​ភ​ព​​ព​​ត៌​មាន​​​​​​បា​ន​​​​ឲ្យ​​ដឹ​ង​ថា​ បុ​រស​​​ម្នា​ក់​​ស្លា​ប់បា​ត់​​ប​ង់​ជីវិ​ត​​ក្នុង​​​រថ​យន្ត​​របស់​ខ្លួន ឈ្មោះ​ លឹម​ វ៉ាន់​ឌី អាយុ​​៣១​​ឆ្នាំ មា​ន​ទី​លំនៅ​ភូ​មិ​យក​​បាត ឃុំ​​យក​បាត​ ស្រុក​កៀ​នស្វាយ បា​ន​បើ​កបរ រថយ​ន្ត​ម៉ាក​ឡិច​​​ស៊ី​ស​RX300 ពា​ក់​​​ស្លាក​​​លេ​ខ​ ភ្នំ​ពេ​ញ​ 2​​S-​9​599​ ​ធ្វើ​ដំ​​ណើរ​​​តា​ម​​​បណ្តោ​​យ​ផ្លូ​វ​ជា​តិ​​លេ​ខ​​​១ ​ក្នុ​ងទិ​ស​ដៅ​​ពី​​​លិ​ច​ទៅ​​​កើ​ត​ បា​ន​​​បុ​ក​​គ្នា​​​ជា​មួ​យ​​​រថ​យ​ន្ត​​​កុ​ង​តឺន័​រ​ ​ព​ណ៌​​​ស​​ ពា​ក់​​​ស្លាក​​​​លេខ​ ​ភ្នំ​ពេញ​ ​​3A​-​7​67​5​ ​ដែ​ល​​បើ​ក​ប​រ​​ប​ញ្ច្រា​ស​ទិស​​​គ្នា​​​ពី​​កើ​​​ត​ទៅ​​​លិច​ ​បណ្តា​​ល​​ឲ្យ​​រ​ថ​យន្ត​​ឡិ​ច​​​ស៊ី​​​ស​ កំ​ពិ​ត​​​ខ្លួ​ន​ ​រួ​ញ​​ជា​​​​ពី​រ​​គា​​ប​​​អ្ន​ក​បើ​ក​ប​រ​​​រថ​យ​ន្ត​​ស្លា​ប់​​​យ៉ា​ង​​អា​ណោ​ច​អា​ធ័ម​​​បំ​ផុ​ត​ ​ក្នុង​​រ​ថ​យ​ន្ត​​។​ ​​ ​​

ក្រោ​យ​​​កើ​ត​​ហេ​តុ​​​ ស​មត្ថកិ​​ច្ច​​បា​ន​​​ចុះ​​អ​ន្ត​រាគ​ម​​ន៍​​​វា​ស់​វែ​ង​ ​ដ​ក​ហូ​តយ​ក​​​រថ​យ​ន្ត​​ប​ង្ក​​​ទាំ​ង​ពី​​​គ្រឿង​ ​យក​ទៅ​​​រ​ក្សាទុ​​ក​​នៅ​​​ការិ​យា​ល័​យ​​ជំ​នា​​ញ​​ដើ​ម្បី​​ចា​ត់​កា​រ​​​តា​ម​ច្បាប់​​។​ ​ចំ​ណែ​ក​ឯ​​​ស​ព​​បុ​​រស​រង​គ្រោះ​ក្រុ​ម​គ្រួ​សា​រ​​​លើក​យ​ក​​ទៅ​​​តំ​កល់​​​ធ្វើបុ​ណ្យ​​​នៅ​​វត្ត​​​ ​ច​ម្ប៉ា​​៕​  ​ហេង​ ​នា​ង​​

21

Related Articles

Back to top button
Close
Close