Cambodia News
-
ពេជ្រ ច័ន្ទបូរមី លេចមុខជាមួយស្វាមីក្នុងនាមជាលោកជំទាវ
ភ្នំពេញ៖ អតីតតារាសម្តែង ដែលធ្លាប់មានឈ្មោះបោះសម្លេងក្នុងសង្គមសិល្បះខ្មែរ អ្នកនាង ពេជ្រ ច័ន្ទបរមី បានលេចមុខគួឲ្យភ្ញាក់ផ្អើលជាមួយនឹងស្វាមីកាលពីពេលថ្មីៗនេះក្នុងកម្មវិធីធំមួយ ដែលកាលលេចមុខរបស់នាងនាពេលនេះគឺក្នុងនាមជាលោកជំទាវម្នាក់ ។ ទោះយ៉ាងណា ការបង្ហាញវត្តមានរបស់តារាសម្តែងស្រីនៅក្នុងរឿងចៅពស់កេងកងរូបនេះ នាងនៅតែមិនស្វាគមន៍ចំពោះការសាកសួរពីក្រុមអ្នកសារព័ត៌មានឡើយ ដោយសារថា វត្តមានរបស់នាងនាពេលនេះគឺក្នុងនាមជាជំទាវមួយរូបដែលមកជាមួយស្វាមីដែលជាមន្ត្រីមានមុខមាត់ម្នាក់ ហើយសកម្មភាពបែបនេះគឺបានកើតមានជារឿយៗផងដែរសម្រាប់អតីតតារាសម្តែងរូបនេះ បើសូម្បីតែការថតរូបក៍កម្រនាងអនុញ្ញាតឲ្យដែរ។
Read More » -
ពលរដ្ឋជាច្រើននាក់ មកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរូប ព្រះបរមរតនកោដ្ឋ
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៥ តុលា ដែលជាថ្ងៃរម្លឹកខួបគម្រប់ ១ឆ្នាំ នៃការយាងចូលទិវង្គតរបស់សម្ដេចព្រះ នរោត្តម សីហនុ បន្ទាប់ពីព្រះរាជពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ របស់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័នរដ្ឋ ទាំងអស់ បានបញ្ចប់ទៅ គេឃើញប្រជាពលរដ្ឋខ្មែរ មានទាំងក្មេង ចាស់ ប្រុស ស្រី ជាច្រើននាក់…
Read More » -
បុរសស្រឡាញ់ភេទដូចគ្នា តូចចិត្តគ្រួសារតាមបំបែក ធ្វើអត្តឃាត តែមិនបានសម្រេច
ភ្នំពេញ ៖ បុរសស្រឡាញ់ភេទដូចគ្នា ម្នាក់តាំងខ្លួនជាប្តី និងម្នាក់ទៀតតាំងខ្លួនជាប្រពន្ធ បានស្រឡាញ់និងរស់នៅជាមួយគ្នាជាប្តីប្រពន្ធក្នុងផ្ទះជួលរយៈពេល ២ឆ្នាំកន្លងមកហើយ ខណៈពេលដែលក្រុមគ្រួសារព្យាយាមតាមបំបែកពួកគេ។ ការតាមបំបែកនេះ កាលពី វេលាម៉ោង៩ និង៥០នាទីព្រឹកថ្ងៃទី១៥ តុលា ២០១៣ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្វើឱ្យបុរសម្នាក់ដែលតាំងខ្លួនជាប្តីរត់ទៅចង.កសម្លាប់ខ្លួន…
Read More » -
គុណសម្បត្តិ និងគុណវបត្តិនៃការប្រើស្រោមអនាម័យពន្យាកំណើត
សុខភាព៖ ស្រោមអនាម័យគឺជាវិធីសាស្ត្រពន្យាកំណើតមួយប្រភេទ ហើយវាអាចជួយការពារកុំអោយទឹកកាមដែលចេញពីលិង្គចូលក្នុងទ្វារមាស បាន។ ស្រោមអនាម័យភាគច្រើនធ្វើឡើងដោយជាតិជ័រ។ ស្រោមអនាម័យខ្លះមានផ្ទុកទៅដោយជែលសម្រាប់សម្លាប់មេជីវិតឈ្មោល ទៀតផង។ ដូច្នេះអ្នកគួរតែដឹងអំពីគុណសម្បត្តិ និងគុណវបិត្តរបស់ស្រោមអនាម័យដើម្បីពន្យាកំណើតមុនពេលចាប់ផ្តើមប្រើវា។ អត្ថប្រយោជន៍ដ៏សំខាន់បំផុតនៃការប្រើប្រាស់ស្រោមអនាម័យគឺជា ការការពារកុំអោយមានផ្ទៃពោះដោយចៃដន្យ។ វាក៏ជួយការពារអ្នកពីជំងឺកាមរោគផងដែរ។ បើសិនជាអ្នកចង់បង្ការខ្លួនពីជំងឺកាមរោគដូចជាជំងឺស្វាយ និងជំងឺប្រមេះទឹកបាន ចូរកុំភ្លេចប្រើស្រោមអនាម័យពេលរួមភេទអោយសោះ។
Read More » -
កែវ ច័ន្ទ សម្ជស្ស ទទួលបានប្រាក់ចំណូល២ពាន់ដុល្លារប្រចាំខែ
ភ្នំពេញ៖ តារាចម្រៀងបែបស្រគត់ស្រគុំអ្នកនាង កែវ ច័ន្ទសម្ជស្ស បានបង្ហើបឲ្យដឹងថា ក្នុងមួយខែនាងអាចទទួលបានប្រាក់ចំណូលពីបន្ទប់ជួលរបស់នាងចំនួន២ពាន់ដុល្លារ ដែលចំណូលនេះគឺជាផ្នែកមួយបន្ថែមលើប្រាក់ដែលនាងទទួលបានពីអាជីពសិល្បះ។ កែវ ច័ន្ទសម្ជស្ស ត្រូវបានគេដឹងថា បន្ទាប់ពីសម្រេចចូលរោងការជាមួយបុរសដែលជាមន្ត្រីរាជការម្នាក់នោះ នាងបានធ្វើការបោះទុនជាង១០មឺនដុល្លារដើម្បីធ្វើការសាងសង់បន្ទប់ជួលសម្រាប់កម្មការីកាត់ដេរ ដែលមានរហូតដល់១០០បន្ទប់ ស្ថិតនៅក្នុងភូមិតាសេក ស្រុកកំបូល ខេត្តកំពង់ស្ពឺ។
Read More » -
ព្រះឆាយាល័ក្ខណ៍ព្រះបរមកោដ្ឋគ្របដណ្តប់ហ្វ៊េសប៊ុកជាថ្មី
ភ្នំពេញ ៖ គេនៅចាំបានថា នៅថ្ងៃដែលសម្តេចឪព្រះនរោត្តម សីហនុយាងសោយទិវង្គត តាមទំព័របណ្តាញសង្គមហេ្វសប៊ុកស្ទើទាំងស្រុង គ្របដណ្តប់ដោយព្រះឆាយាល័ក្ខរបស់ព្រះអង្គ ហើយនៅថ្ងៃនេះ ព្រឹត្តិការណ៍ដូចគ្នាបានកើតឡើងសារជាថ្មី ខណៈប្រទេសកម្ពុជា កំពុងប្រារព្ធខួបមួយឆ្នាំ ការយាងសោយទិវង្គតនៃ ព្រះបរមរតនកោដ្ឋ។ អារម្មណ៍សោកស្តាយ និងនឹកស្រណោះ នៃការយាងសោយទិវង្គតនៃសម្តេចឪ ត្រូវបានគេមើលឃើញនៅក្នុងបណ្តាញសង្គមហ្វ៊េសប៊ុក ដ៏ធំ។ រូបភាពព្រះឆាយាល័ក្ខណ៍របស់ព្រះបរមរតនកោដ្ឋ បានផុសឡើងយ៉ាង…
Read More » -
លោក កឹម សុខា ច្រានចោល រឿង លោក សម រង្ស៊ី ទាមទារ តំណែប្រធានរដ្ឋសភា
ភ្នំពេញ៖ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានច្រានចោលអ្វី ដែលបានលើក ឡើង ដោយខុទ្ទការល័យ របស់លោក ស ខេង ថា ជារឿងមិនពិត ហើយមានចេតនា បំបែកបំបាក់ ។ លោកថា ឆ្លងកាត់ជំនួបដើម្បីសម្របសម្រួលនយោបាយ ចំនួន២លើក…
Read More » -
ឥទ្ធិពល ព្យុះ ណារិ នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ពីមធ្យមចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ១៨ តុលា
ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍ លើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយមសូមជម្រាបជូនដំណឹង ដល់ក្រសួង-ស្ថានប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសារធារណជន ឲ្យបានជ្រាបថា ៖ នៅវេលាម៉ោង ១:០០ រំលងអធ្រាតឈានដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ នេះ ព្យុះទី២៥ ឈ្នោះ ណារិ…
Read More » -
ឥស្សរជនសំខាន់ៗចូលគោរពព្រះវិញ្ញាណក្ខន្ធសម្តេច សីហនុ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា បានចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ នៅទីកន្លែងតម្កល់ព្រះបរមរូប ដើម្បីរំលឹកខួបគម្រប់មួយឆ្នាំនៃការចូលទិវង្គតរបស់ព្រះអង្គ។ ឥស្សរជនសំខាន់ៗបានដឹកនាំមន្ត្រីតាមក្រសួង ស្ថាប័នរបស់ខ្លួន ចូលគោរពព្រះវិញ្ញាណក្ខន្ធ មានដូចជាព្រឹទ្ធសភា ដឹកនាំដោយលោក សាយ ឈុំ រដ្ឋសភាដឹកនាំដោយលោក…
Read More » -
ឃាតករជាប្តីចង់បានប្រពន្ធក្មេង សំលាប់ប្រពន្ធចាស់ចោល
ភ្នំពេញ៖ រំលងបានតែ៣ថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចបានស្វែងរកមុខមហាឃាតករដៃឆៅប្រឡាក់ឈាម ឃើញការពិត គឺជាប្តីរបស់ខ្លួនបានប្រើល្បិចអារករសំលាប់ប្រពន្ធ របស់ខ្លួនដែលកំពុងមានផ្ទៃពោះផងទាំងយប់ នៅចំពោះមុខកូនតូចវ័យទើបតែ១ឆ្នំា ស្រែកទ្រហោរយំនៅក្នុងថ្លុកឈាមរាប់ម៉ោងយ៉ាងសង្វេកនៅក្នុងបន្ទប់របស់ខ្ លួននៅជាន់ទី១កាលពីយប់ថ្ងៃ ទី១០តុលាឆ្នាំ២០១៣ បង្កភាពភ្ញាក់ផ្អើលស្ទើរ ពេញទីក្រុង។
Read More »