ឃាត​ករ​ជា​ប្តី​ចង់បាន​ប្រពន្ធ​ក្មេង​ សំលាប់​ប្រពន្ធ​ចាស់ចោល

ភ្នំពេញ៖ រំលងបានតែ៣ថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចបាន​​ស្វែង​រកមុខមហាឃាតករដៃឆៅប្រឡាក់ឈាម ឃើញការពិត គឺជាប្តីរបស់ខ្លួនបានប្រើ​ល្បិច​អារក​រសំ​លាប់​ប្រពន្ធ​ របស់​ខ្លួន​ដែល​កំពុង​មាន​ផ្ទៃ​ពោះ​ផងទាំង​យប់​ នៅ​ចំពោះ​មុខ​កូន​តូច​វ័យ​ទើប​តែ​១ឆ្នំា ​ស្រែក​ទ្រហោរយំនៅក្នុងថ្លុក​ឈាម​រាប់​ម៉ោង​យ៉ាង​សង្វេកនៅក្នុងបន្ទប់របស់ខ្ លួន​នៅ​ជាន់​ទី១​កាល​ពី​យប់ថ្ងៃ ទី១០​តុលា​ឆ្នាំ​២០១៣​ បង្ក​ភាព​ភ្ញាក់​ផ្អើលស្ទើរ ពេញទីក្រុង។

Cam1នៅព្រឹកថ្ងៃទី១៣តុលានេះ សមត្ថ​កិច្ច​បាន​វែក​មុខ ជនសង្ស័យជាប្តី និង​ស្រី​ស្នេហ៍​ម្នាក់​។ ​ជន​​សង្ស័យ ​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ ទី​១-​ឈ្មោះ​ ទុ ​​ហេង​​ឡុ​ង​​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជា​កូនបង្កើត​ថៅកែ​សំណង់​ ឈ្មោះ​ ហ៊ា​តុង​ និង​ត្រូវជា​ប្ដី​ស្ដ្រី​រង​គ្រោះ​ឈ្មោះ​ គួ​ លី​ជូរ​ ដែល​ត្រូវ​បាន​សម្លាប់​ដោយ​យក ​កាំបិត​ចាក់​និង​អា​រក​កាលពី​យប់​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៣,​ ទី​២-​ឈ្មោះ​ ប្រាក់​ សុវណ្ណ​វ​ លក្ខណ៍​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ មាន​ទីលំនៅ​តាម​បណ្ដោយ​ផ្លូវ​ លេខ​៣១០​ សង្កាត់​បឹង​កេងកង​៣​ ខណ្ឌចំការមន​ ហើយ​ស្ដ្រី​ម្នាក់​នេះ​ត្រូវជា​សង្សារ​ កំណាន់​របស់​ ទុលូ​ហេង​ឡុ​ង​ ។​

ស្ដ្រី​រង​គ្រោះ​ គួ​ លី​ជូរ​ អាយុ​៣៤​ឆ្នាំ​ មានកូន​ប្រុស ​ម្នាក់​អាយុ​ជាង​១​ខួប​ ថែម​ទាំង​មាន​ផ្ទៃពោះ​៣​ខែ​ផង​នោះ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចូល​ ធ្វើ​សកម្មភាព​ចាក់​និង​អា​រក​យ៉ាង​ឃោ​ឃៅ​បំផុត​ក្នុង​បន្ទប់​ផ្ទះ​របស់​ ខ្លួន​កាលពី​វេលា​ម៉ោង​ ៩​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​លើ​ផ្ទះ​ជាន់​ទី​១​ ក្រុម​ទី​១៨​ ផ្លូវ​ លេខ​៦៤៤​ ភូមិ​ដើម​ម៉ា​ក្លឿ​ សង្កាត់​ច្បារ​អំពៅ​ទី​១​ ខណ្ឌមានជ័យ​ បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ ខ្លាំង​ ។​ មក​ដល់​ពេល​នេះ​រយៈពេល​៤​ថ្ងៃ​ហើយ​ ដែល​សមត្ថកិច្ច​បាន​ប្រើប្រាស់​ជំនាញ​របស់​ ខ្លួន​ដើម្បី​បំបែកសំណុំរឿង​ខាងលើ​នេះ​ ហើយ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ បុរស​ជា​ប្ដី​ និង​ស្រី​ កំណាន់​របស់​ប្ដី​ស្ដ្រី​រង​គ្រោះ​ ៕ Cambodia News

Related Articles

Back to top button
Close
Close