សេចក្តីព្រាងច្បាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៩ មិនា ២០១៥)  ៖   សេចក្តីព្រាងច្បាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី  ដែលតាក់តែងឡើង ដោយគណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដែលមានអាសនៈក្នុងរដ្ឋសភា ត្រូវបាន បង្ហាញជាលើកដំបូង ក្នុងសិក្ខាសាលា ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ គ.ជ.ប និងច្បាប់ស្ដីពី ការជ្រើសតាំង តំណាងរាស្ត្រ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ប្រធាន គ.ជ.ប មានឋានៈ និងបុព្វសិទ្ធិស្មើ ឧបនាយករដ្ឋមន្រ្តី និងអនុប្រធានស្មើទេសរដ្ឋមន្រ្តី ។

សេចក្តីពា្រង ដែលអានដោយ លោក យ៉ែម បុញ្ញឫទ្ធិ ក្រុមការងារ គណបក្សសង្រ្គោះជាតិ បានឲ្យដឹងថា ដោយឡែកសម្រាប់សមាជិកវិញ មានឋានៈស្មើនឹងរដ្ឋមន្រ្តី ។

អាណត្តិសមាជិករបស់ គ.ជ.ប មាន៥ឆ្នាំហើយ ត្រូវផុតអាណត្តិ នៅពេលដែលសមាសភាពថ្មី ចូលកាន់តំណែង ។ មុខងារសមាជិក គ.ជ.ប មានវិសមិតភាព ជាមួយការបំពេញមុខតំណែង ក្នុងមុខងារសាធារណៈ និងជាមួយមុខងារ ជាសមាជិក នៃស្ថាប័នដទៃទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ៕

5

 

Related Articles

Back to top button
Close
Close