Cambodia News
-
ឡានដឹកពលករខ្មែរបុកបង្គោលថ្មក្រោមស្ពាននៅថៃ ស្លាប់ ៦នាក់របួស ៤នាក់
សារព័ត៌មាន Cambodia News/ ខេត្តឈុនបុរី(១០ មីនា ២០១៤) ៖ តាមប្រភពព័ត៌មានពីកាសែតថៃបានឲ្យដឹងថា កាលពី វេលាម៉ោង៥ភ្លឺថ្ងៃទី៩ ខែមីនា រថយន្តប្រភេទមួយបាំងកន្លះដឹកពលករចំណាកស្រុកជនជាតិខ្មែរក្នុងទិស ដៅឆ្ពោះទៅក្រុងប៉ាតាយ៉ា បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍បុកបង្គោលក្រោមស្ពានភ្នំបៃតង ស្ថិតនៅក្នុងស្រុកស៊ីរាជា ខេត្តឈុនបុរី បណ្តាលឱ្យស្លាប់ និងរងរបួសជាច្រើននាក់ ។
Read More » -
អាម៉េរិក បញ្ជូននាវាចម្បាំងទៅជួយរុករកយន្តហោះ របស់ម៉ាឡេស៊ី ដែលបាត់ដំណឹង
សារព័ត៌មាន Cambodia News/ អាមេរិក(១០ មីនា ២០១៤) ៖ កងនាវិករបស់សហរដ្ឋអាម៉េរិក បានបញ្ជូននាវាចម្បាំងមួយគ្រឿងរបស់ខ្លួន ដើម្បីទៅជួយរុករកយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ប្រទេសម៉ាឡេស៊ីមួយ គ្រឿង ដែលកំពុងបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ ។ នាវាចម្បាំង ប្រភេទ USS Pinckney របស់អាមេរិក បានធ្វើដំណើរតាមដែន…
Read More » -
គណៈកម្មការចម្រុះបក្សទាំងពីរ នឹងជួបគ្នាលើកទី២ នៅព្រឹកនេះ
សារព័ត៌មាន Cambodia News/ ភ្នំពេញ(១០ មីនា ២០១៤)៖ នៅថ្ងៃទី១០ ខែមីនា វេលាម៉ោង ៩ព្រឹកនេះ គណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងជួបគ្នាជាលើកទី២ នៅវិមានព្រឹទ្ធសភា ដើម្បីបន្តកិច្ចពិភាក្សាលើក្របខណ្ឌកំណែទម្រង់ការបោះឆ្នោតនាពេលខាងមុខ។ សម្រាប់កិច្ចប្រជុំថ្ងៃទី១០ ខែមីនានេះ គណៈកម្មការបក្សទាំងពីរ នឹងពិភាក្សាលម្អិតលើចំណុចពីរ…
Read More » -
ជំងឺផ្តាសាយបក្សី សម្លាប់កុមារម្នាក់នៅរាជធានីភ្នំពេញ
សារព័ត៌មាន Cambodia News/ ភ្នំពេញ(០៧ មីនា ២០១៤)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក(WHO) រកឃើញករណី១ថ្មីបន្ថែមនៃជំងឺផ្តាសាយបក្សី(H5N1) កើតឡើងនៅរាជធានីភ្នំពេញ ដែលបណ្តាលឲ្យកុមារាម្នាក់ ស្លាប់ដែលនេះជាករណីទី៦ ហើយសម្រាប់ឆ្នាំ២០១៤។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ចេញផ្សាយនៅថ្ងៃទី០៧ ខែ មីនានេះ ឲ្យដឹងថា ករណីទី៦នេះ កើតលើកុមារាម្នាក់…
Read More » -
កូរ៉េខាងជើងបដិសេធសំណើរពិភាក្សារបញ្ហាជួបជុំគ្រួសារជាទៀងទាត់របស់កូរ៉េខាងត្បូង
សារព័ត៌មាន Cambodia News/ កូរ៉ាខាងជើង(០៧ មីនា ២០១៤) ៖ ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងត្បូងបានដាក់សំណើទៅកូរ៉េខាងជើងក្នុងគោលបំណងសុំ ជួបពិភាក្សាពីបញ្ហា ការបង្កើតឱ្យមានការជួបជុំគ្រួសារដែលបានបែកបាក់គ្នាជាទៀតទាត់ មួយ កូរ៉េខាងជើងក៏បានប្រកាសបដិសេធចំពោះសំណើនេះ។ ការបដិសេធ ត្រូវបានកូរ៉េខាងជើងលើកឡើងថាជារឿងដែលមិនគប្បី ធ្វើឡើងតាមរយៈកាកបាទក្រហមរបស់កូរ៉េខាងជើងឡើយ គួរតែមានការពិភាក្សាគ្នារវាងមន្ដ្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរ។
Read More » -
មនុស្ស ២នាក់ ត្រូវបានបាញ់ប្រហារ នៅទីក្រុងបាងកក
សារព័ត៌មាន Cambodia News ថៃ(០៧ មីនា ២០១៤)៖ មនុស្ស ចំនួន២នាក់ ស្ត្រីម្នាក់និងបុរសម្នាក់ ត្រូវបានរាយការណ៍ថា បានរងបួសកាលព្រឹកថ្ងៃសុក្រ បន្ទាប់ពីសូរបាញ់កាំភ្លើង បានលាន់ឮនៅជិតឧស្យានLumpini ក្នុងទីក្រុងបាងកក ជាទីដែលមានការប្រមូលផ្តុំតវ៉ារបស់ក្រុមអ្នកតវ៉ានៃគណៈកម្មាធិការកំណែ ទម្រង់ប្រជាធិបតេយ្យ របស់ប្រជាជន (PDRC) នេះបើយោងតាមមណ្ឌលសង្គ្រោះបន្ទាន់Erawanរបស់ថៃ។
Read More » -
ផ្សែងបារីធ្វើឲ្យកុមារប្រឈមមុខនឹងជំងឺគាំងបេះដូង
សារព័ត៌មាន Cambodia News/ សុខភាព(០៦ មីនា ២០១៤)៖ ការសិក្សាថ្មីមួយលើកឡើងថា កុមារដែលទទួលផ្សែងបារីដោយអសកម្មពីអ្នកជក់ដទៃ ប្រឈមមុខយ៉ាងខ្លាំងទៅនឹងគ្រោះថ្នាក់កើតមានជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលនៅពេលអនាគត។ ការសិក្សារបស់ ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអូស្ត្រាលី និងប្រទេសហ្វាំងឡង់ បានរកឃើញថា កុមារដែលមានឪពុកម្តាយជក់បារី អាចរងគ្រោះដោយមិនអាចវិលត្រឡប់ដូចដើមវិញបានលើរចនា សម្ព័ន្ធនៃសរសៃឈាមរបស់ពួកគេ។
Read More » -
អ្នកភូមិបឹងកក់មួយចំនួនដើរដាក់ញត្តិ មួយចំនួនទៀតតវ៉ានៅមុខសាលារាជធានី
សារព័រ៌មាន Cambodia News/ ភ្នំពេញ(០៦ មីនា ២០១៤)៖ នៅព្រឹកថ្ងៃទី០៦ មីនា អ្នកភូមបឹងកក់ មួយចំនួន បាននាំគ្នា ដើរដាក់ញត្តិនៅតាមស្ថានទូត មួយចំនួន ក្នុងរាជធានីភ្នំពេញ ដូចជា ស្ថានទូត អាមេរិក ស្ថានទូត ជប៉ុន អូស្ត្រាលី…
Read More » -
តុលាការ ឧក្រិដ្ឋកម្មថៃចេញដីកាចាប់ខ្លួន លោក ស៊ូថេប ជាលើកទី៣
សារព័ត៌មាន Cambodia News / ថៃ(០៦ មីនា ២០១៤)៖ តុលាការ ឧក្រិដ្ឋកម្មថៃបានចេញដីកា ចាប់ខ្លួនជាលើកទី៣នៅថ្ងៃទី៥ ខែមីនា ដល់មេដឹកនាំបាតុករលោកស៊ូថេប ថង ស៊ូបាន ។ លោកស៊ូថេប រងការចោទប្រកាន់ពី បទសម្លាប់មនុស្ស និងប៉ុនប៉ងសម្លាប់ មនុស្សនៅក្នុងការដាក់គំនាបលើក្រុម…
Read More » -
មន្ត្រីប៉ូលីសម្នាក់ បានវាយអ្នកកាសែតពេលចុះថតយករូបភាពគ្រោះថ្នាក់ចរាចរ
សារព័ត៌មាន Cambodia News/ ភ្នំពេញ៖ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៥ ខែមីនា សមត្ថកិច្ចនគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនមន្ត្រីប៉ូលីសម្នាក់ដែលបើកម៉ូតូ ក្នុងស្ថានភាព ស្រវឹងរួចទៅបុកគូទម៉ូតូរបស់គេ ស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ហើយបង្កការវាយដំលើអ្នកកាសែតយ៉ាងចាស់ដៃក្នុងពេលចុះយកព័ត៌មាន ដើម្បី ផ្តិតយករូបភាពបណ្តាលឲ្យរងរបួស។ ជនបង្ក ហេតុឈ្មោះ ភួន…
Read More »