អាម៉េរិក ​បញ្ជូន​នា​វា​ចម្បាំង​ទៅ​ជួយ​រុករ​ក​យន្ត​ហោះ ​របស់​ម៉ា​ឡេស៊ី ​ដែល​បាត់​ដំណឹង​

សារព័ត៌មាន​​ Cambodia News/

អាមេរិក(១០ មីនា ២០១៤)​ ៖​ កង​នាវិក​របស់​សហរដ្ឋ​អាម៉េរិក បាន​បញ្ជូន​នាវាចម្បាំង​មួយគ្រឿង​របស់ខ្លួន  ដើម្បី​ទៅ​ជួយ​រុករក​យន្តហោះ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ប្រទេស​ម៉ាឡេស៊ី​មួយ គ្រឿង ដែល​កំពុង​បាត់​ខ្លួន​រក​មិនទាន់​ឃើញ​នៅឡើយ ។

គ្រួសារអ្នកដំ​ណើរ ដែលបាត់ខ្លួន​កំ​ពុងរងចាំ​ដំ​ណឹង​ទាំង​ក្តី​អន្ទះសារ។
គ្រួសារអ្នកដំ​ណើរ ដែលបាត់ខ្លួន​កំ​ពុងរងចាំ​ដំ​ណឹង​ទាំង​ក្តី​អន្ទះសារ។

នាវាចម្បាំង ​ប្រភេទ USS Pinckney របស់​អាមេរិក បានធ្វើ​ដំណើរ​តាម​ដែន សមុទ្រ​នៃ​ឈូង​សមុទ្រ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម ដើម្បី​ជា​ជំនួយ​ដល់​ការ​រុក រក​យន្តហោះ​ដែល​បាន​បាត់​ដំណឹង​ទៅនោះ ។

គួរ ​ប​បញ្ជាក់​ផងដែរ​ថា យន្តហោះ​ម៉ាក MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ី ដែល​កំពុង​បាត់​ដំណឹង​នោះ គឺជា​ប្រភេទ​យន្តហោះ ប៊ូ​អ៊ីង ៧៧៧ ដឹក​អ្នក ដំណើរ​ចំនួន ២៣៩​នាក់ ។

ក្រុម​ចំណោម​អ្នកធ្វើដំណើរ​ទាំង​២៣៩​នាក់​នោះ គឺ​បានចេញ​ដំណើរ​ពី​ទីក្រុង កូ​ឡា​ឡាំ​ពួរ ឆ្ពៅ​ទៅកាន់​ទីក្រុង ប៉េកាំង ប្រទេស​ចិន និង​បាន​បាត់បង់​ការទាក់ទង គ្នា ជាមួយនឹង​មន្ត្រី​អាកាសយានដ្ឋាន​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៨​ខែមីនា​ឆ្នាំ​ ២០១៤​នេះ​៕

Related Articles

Back to top button
Close
Close