Cambodia News

Cambodia News

Cambodia News www.thisiscn.com www.pptoday.com
  • ម៉ាឡេស៊ី​​ជំរុញ​ឱ្យ​​អាស៊ាន​​ដោះស្រាយ​​ជម្លោះ​នៅ​​សមុទ្រ​ចិន​​ខាងត្បូង

    សារព័ត៌មាន​ Cambodia News/ ម៉ាឡេ (០៤ វិច្ចិការ ២០១៥) ៖ ភាព​តា​នឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង នៅតែ​ជា​បញ្ហា​ចាក់ស្រេះ​ដោះស្រាយ​មិន​ចេញ​​ ដោយសារ​តែ​ចិន​នៅតែ​អះអាងថា ស្ទើរតែ​ទាំងអស់​នៅ​សមុទ្រ​ចិន​ខាងត្បូង ជា​កម្មសិទ្ធិ​ខ្លួន​ តែ​ភាគី​ដែល​មាន​ជម្លោះ​ជាមួយ​ចិន នៅ​តែ​ទាមទារ​ផ្នែក​ខ្លះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។

    Read More »
  • អធិការបតី​​អាល្លឺម៉ង់​​អំពាវនាវ​ឲ្យ​​អឺរ៉ុប​​ជួយ​គ្នា​​ដោះស្រាយ​​បញ្ហា​​ជនភៀសខ្លួន

    សារព័ត៌មាន​ Cambodia News/​ អាល្លឺម៉ង់​ (០៤ វិច្ចិការ ២០១៥) ៖ អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel បាន​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប​ត្រូវតែ​ធ្វើ​យ៉ាងណា​ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហា​ជនភៀសខ្លួន ព្រោះ​បញ្ហា​នេះ​គឺជា​រឿង​សំខាន់​ដែល​កំពុង​ប្រឈមមុខ​។ លោក​បន្ដថា បើសិនជា​យើង​គិតតែ​ពី​ខ្លួនឯង​នោះ បញ្ហា​ជនភៀសខ្លួន​នឹង​ក្លាយជា​បញ្ហា​គំរាមកំហែង​ខ្លាំងក្លា​ដល់​អឺរ៉ុប​។ លោកស្រី​អធិការបតី​ជាថ្មី​ម្ដងទៀត បាន​សុំ​ឲ្យ​ចែករំលែក​គ្នា​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន ព្រោះ​វា​ជា​រឿង​សំខាន់​នៅក្នុង​តំបន់​អឺរ៉ុប​៕  …

    Read More »
  • រុស្ស៊ី​ បាន​បង្កើត​​ទំនាក់ទំនង​​ជាមួយ​​បក្ស​ប្រឆាំង​​នៅ​ស៊ី​រី​​ដើម្បី​ប្រឆាំង​​ក្រុម​ភេរ​វករ​

    សារព័ត៌មាន​ Cambodia News/ ​​រុស្ស៊ី (០៤ វិច្ចិការ ២០១៥) ៖ កាលពី​ថ្ងៃ​ទី​០៣ ​វិច្ឆិកា ​រុស្ស៊ី ​​បញ្ជាក់ថា បាន​បង្កើត​ទំនាក់ទំនង​ជាមួយ​ក្រុម​បក្ស​ប្រឆាំង​នៅក្នុង​ប្រទេស​ស៊ី​រី ដើម្បី​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ក្នុងការ​ធ្វើ​ប្រតិ​ប​ត្ដិ​ការប្រឆាំង​សកម្ម​ភាព​ភេរវកម្ម និង​អាច​ជួយ​ដល់​ដំណើរការ​ផ្សះផ្សា​ជាតិ​ស៊ី​រី​ផងដែរ​។ ការទាក់ទង​និង​សហការ​នេះ ត្រូវបាន​បង្កើតឡើង​ជា​មួយ​ក្រុម​សេ្ន​ហា​ជាតិ​ក្នុង​ប្រទេស​ស៊ី​រី ក្នុង​គោលបំណង​ធ្វើឲ្យ​រឹតតែ​មាន​ប្រសិទ្ធភាព​ប្រឆាំង​ក្រុម​ភេរ​វករ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​ឧត្ដមសេនីយ៍ឯក​Andrei Kartapolov​។​​

    Read More »
  • គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣ ខែវិច្ឆិកា​ ស្លាប់ ៤​នាក់ របួសធ្ងន់​ស្រាល ២២​នាក់​

    សារព័ត៌មាន​ Cambodia News / ភ្នំពេញ (០៤ វិច្ចិការ ២០១៥) ៖ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​អោយ​ដឹង​ថា កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១១​លើក ក្នុង​នោះ​យប់ ៥​លើក​, បណ្ដាល​អោយ​មនុស្ស​ស្លាប់…

    Read More »
  • ជនសង្ស័យ ​៣​នាក់​បង្ក​របួស​ស្នាម​លើ​អ្នកតំណាង​រាស្ត្រ​បញ្ជូន​ដល់​តុលាការ​ហើយ (មាន​វីដេអូ)

    សារព័ត៌មាន​​ Cambodia News/ ភ្នំពេញ(​ ០៤ វិច្ចិការ ២០១៥) ៖នាវេលាម៉ោង០៨ និង​៣០នាទីព្រឹក​ថ្ងៃទី​០៤ វិច្ឆិកា នេះ ជនសង្ស័យ​៣​នាក់​ ដែល​បង្ក​របួស​ស្នាម​លើ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប​ នៅ​មុខ​រដ្ឋ​សភាជាតិ ត្រូវបាន​បញ្ជូន​​ទៅ​តុលាការហើយ ​​។ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​ដែល​បាន​ចូល​សារភាព​ទាំង​៣​រូប​នោះ​មាន ១-​ឈ្មោះ…

    Read More »
  • បុរសម្នាក់ស្រវឹង​ស្រាដល់​ឡប់សតិ​ ឡើង​ចាប់រំលោភ​ យាយ​អាយុ​៧៨​ឆ្នាំ ​បាន​សម្រេច​

    សារព័ត៌មាន​ Cambodia News/ កំពង់ឆ្នាំង​  (០៤ វិច្ចិការ ២០១៥) ៖​ កាលពី​ថ្ងៃ​ទី​១​ ខែ​វិ​ច្ឆិកា ​បុរស​​ស្រវឹងស្រាម្នាក់​​​​​​​បាន​​ឡើង​ទៅ​លើ​ផ្ទះ​លោកយាយ​​​ ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច​ នៅ​ភូមិ​រមាស​ ឃុំ​តាំងក្រសាំង​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​ ហើយជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​ ​

    Read More »
  • ជនដៃដល់បង្ក​​របួស​ស្នាម​​លើអ្នក​​តំណាង​​រាស្រ្ត​​គណបក្ស​​សង្គ្រោះជាតិ​​ចេញមុខ​សារភាព

    សារព័ត៌មាន​ Cambodia News/ ភ្នំពេញ (០៤ វិច្ចិការ ២០១៥) ៖ នៅ​ទី​បំផុត​ទៅ​ជនដៃដល់​ដែល​បាន​បង្ក​របួស​ស្នាម​លើ​អ្នកតំណាងរាស្ត្រគណបក្ស​​សង្គ្រោះជាតិ​ ២​រូប គឺ​លោក​ ញ៉យ ចំរើន និង​លោក​គង់ សភា បាន​ចេញ​មក​បង្ហាញខ្លួន​ចំពោះមុខ​គណៈកម្មាការ​ស្រាវជ្រាវ​ស៊ើបអង្កេត ករណី​បង្ក​របួសស្នាម​លើ​អ្នក​តំណាងរាស្ត្រ​របស់​ក្រសួងមហាផ្ទៃ កាលពី​វេលា​ម៉ោង ១៦:៣០ នាទី​ល្ងាច…

    Read More »
  • គ្រោះថ្នាក់​ចរាចរណ៍ ​នៅថ្ងៃទី​២​ ខែវិច្ឆិកា​ ស្លាប់៧ របួស៦

      សារព័ត៌មាន​ Cambodia News/ ភ្នំពេញ (០៣ វិច្ចិការ ២០១៥) ៖ ហេតុការណ៍​គ្រោះ​​ថ្នាក់​​ចរាចរណ៏​ផ្លូវគោក​ នៅទូទាំងប្រទេស ដែលបានកើតមានឡើងនៅថ្ងៃចន្ច ទី២ ខែវិច្ឆិកា ឆ្នាំ​២០១៥ម្សិល​មិញ​នេះ មាន​ចំនួន ៨លើក ក្នុង​នោះ​យប់​ ៧​លើក​ បណ្តាល​ឲ្យមនុស្ស ៧នាក់ត្រូវបានស្លាប់ (​ស្រី​១​នាក់​)…

    Read More »
  • សមត្ថកិច្ច​​ថា ​ពិបាកប្រមូលភស្តុតាងតាមហ្វេសប៊ុក​ ករណី​វាយតំណាងរាស្រ្ត​បក្សប្រឆាំង

    សារព័ត៌មាន​​ Cambodia News/ ភ្នំពេញ (០៣ វិច្ចិការ ២០១៥) ៖ អ្នកនាំពាក្យអគ្គស្នងការរងនគរបាលជាតិ បាន​អះអាង​ថា​ ការបង្ហោះឯកសារតាមបណ្តាញសង្គម​ នាំឲ្យ​ជន​ដៃដល់ងាយស្រួល​រត់គេចខ្លួន ហើយចាត់ទុក​​ឯកសារទាំងនោះ​សមត្ថកិច្ច​ពិបាក​នឹង​ប្រមូលយកនិង​មិនផ្លូវ​ការ។ បើតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បាន​ឲ្យ​ដឹង​ថា ​សមត្ថកិច្ចកំពុងតែស​កម្មក្នុងកា​រប្រមូល រូបភាពនិងឯកសារនានា ដែលអាចជាភស្តុតាងក្នុងការកំណត់អត្តសញ្ញាណជនសង្ស័យដែ​លបានវាយដំអ្នកតំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​ពីររូប​កាលពីថ្ងៃទី​២៦ ខែតុលា។​

    Read More »
  • កញ្ញា ដេ​ន​នី ​​កាន់​តែសិចស៊ីខ្លាំង​ដៃ​ជាង​មុន

    សារព័ត៌មាន​​​ Cambodia News​/ កម្សាន្ត (០៣ តុលា ២០១៥) ៖ កញ្ញា ដេ​ន​នី លេង​កាន់​ខ្លាំង​ដៃ​ជាង​មុន​ហើយ ខណៈ​ពីមុន​ត្រឹមតែ​ស្លៀក​ប៊ី​គី ឬ​ឈុត​ដេក​ស្តើង​បញ្ចេញ​សាច់​ទ្រូង​និង​ផ្ចិត នៅផ្ទះ​ដើម្បី​ថត​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដែលជា​ប្រិយមិត្ត​របស់​នាង​មើល កម្សាន្ត​និង​សរសើរ​នាង​។

    Read More »
Back to top button
Close
Close