Cambodia News
-
ប្រទេសឡាវចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី
ប្រទេសឡាវបានប្រកាសគម្រោងការចាប់ផ្តើម ការសាងសង់ទំបន់វារីអគ្គិសនីដែល មានភាពចម្រូងចម្រាសនៅទន្លេមេគង្គ នៅសប្តាហ៍នេះ ដោយនិយាយថា ការ បារម្ភខ្វាយខ្វល់អំពីការប៉ះពាល់ទៅលើបរិស្ថានដោយសារគម្រោងនេះ បាន ដោះស្រាយរួចហើយ។ រដ្ឋាភិបាលឡាវនិយាយថា ខ្លួនមានពិធីបើកការសាងសង់នេះនៅថ្ងៃពុធដើម្បីកំណត់ នៃការចាប់ផ្តើមការ ងារសាងសង់ទំនប់វារីអគ្គិសនីនេះ។ កិច្ចការសាងសង់តំបន់វារី អគ្គីសនីនេះ បានជាប់គាំងអស់ពេល១៨ខែមកហើយ ដោយ សារមានការបារម្ភខ្វាយខ្វល់អំពីការប៉ះពាល់ទៅលើទន្លេមេគង្គ ។ ក្រុមអ្នកការពារបរិស្ថាន…
Read More » -
ដំណោះស្រាយសម្រាប់អំពើហិង្សានៅប្រទេសភូមា
រដ្ឋមន្រ្តីការបរទេសភូមានិយាយថារដ្ឋាភិបាលកំពុងធ្វើកិច្ចការដើម្បីតាំងទីលំនៅ ឡើងវិញឲ្យបានឆាប់ៗ ដែលអាចធ្វើទៅបាន សម្រាប់ពលរដ្ឋរាប់ម៉ឺននាក់ដែលចាក ចោលលំនៅដ្ឋាន ដោយសារ អំពើហិង្សានៅរដ្ឋ Rakhine ស្ថិតក្នុងប៉ែក ខាងលិចប្រទេសភូមា ។ នៅក្នុងការប្រជុំកំពូលអាស៊ី អឺរ៉ុប នៅប្រទេសឡាវ លោក Wunna Maung Lwin មានប្រសាសន៍ថាអាទិភាពសម្រាប់រដ្ឋាភិបាលភូមាគឺការតាំងទីលំនៅឡើងវិញសម្រាប់ ជនរងគ្រោះនិងគ្រប់គ្រងស្ថានការណ៍នេះដោយយកចិត្តទុកដាក់ដើម្បីកុំឲ្យអំពើ…
Read More » -
សន្ទុះចុងក្រោយរបស់លោកអូបាម៉ា និងលោករ៉ូមនីមុនថ្ងៃបោះឆ្នោត
នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះការបោះឆ្នោតប្រធានាធិបតីសហ រដ្ឋអាមេរិកនឹងមកដល់។ បេក្ខជនប្រធានាធិបតីទាំងពីរ លោកបារ៉ាក់ អូបាម៉ា និងលោកមីត រ៉ូមនីនៅតែបន្តការឃោសនាយ៉ាងមមាញឹកជាមួយនឹងសម្រែក សន្យាថា ពួកគេម្នាក់នឹងធ្វើអោយសហរដ្ឋអាមេរិករីកចម្រើន។បេក្ខជនទាំងពីរ នៅ តែទៅមក ចុះឡើងក្នុងក្រុងនានានៃរដ្ឋសំខាន់ៗដដែល ជារៀងរាល់ថ្ងៃ។ នៅថ្ងៃអាទិត្យនេះបេក្ខជនប្រធានាធិបតីដល់អាណត្តិ បារ៉ាក់ អូបាម៉ាបាន ផ្តើមការឃោសនាក្នុងរដ្ឋ New Hampshire ជាមួយអតីតប្រធានាធិបតីប៊ីល…
Read More » -
ក្រោយព្យុះSandy ប្រជាជនញូវយ៉កកំពុងប្រឈមនឹងអាកាសធាតុចុះត្រជាក់
នៅមួយសប្តាហ៍ក្រោយព្យុះសង្ឃរាSandy បោកបក់បំផ្លាញ ទីក្រុងពាណិ ជ្ជកម្មញូវយ៉កចាប់ផ្តើមងើបស្តាខ្លួនឡើងវិញ។ ប៉ុន្តែ ទីក្រុងញូវយ៉កដែលខូច ខាតធ្ងន់ធ្ងរដោយសារខ្យល់ព្យុះSandy កំពុងប្រឈមនឹងបញ្ហាគ្មានអគ្គិ សនីប្រើប្រាស់ មនុស្សគ្មានសម្បែង ក្នុងពេលសីតុណ្ហភាពចាប់ផ្តើមចុះត្រជាក់ តាំងពីថ្ងៃអាទិត្យ ទី ៤ វិច្ឆិកា២០១២។ គ្រោះកាចនៅមិនទាន់ចប់ទេសម្រាប់ប្រជាជនអាមេរិក។ នៅទីក្រុងញូវយ៉ក អាកាស ធាតុចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃចន្ទនេះ គឺអាចដល់ ដក១អង្សារសេ…
Read More » -
អឺរ៉ុបបញ្ចុះបញ្ចូលអាស៊ីឲ្យជួយអូសទាញកំណើនសេដ្ឋកិច្ចរបស់ខ្លួន
កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបបានបើកទ្វារនៅថ្ងៃចន្ទនេះនៅទីក្រុងវៀងចន្ទន៍ប្រ ទេសឡាវដោយមានថ្នាក់ដឹកនាំសំខាន់ៗជាង៥០រូបមកពីទ្វីបទាំងពីរ។នៅក្នុង កិច្ចប្រជុំរយៈពេលពីរថ្ងៃថ្នាក់ដឹកនាំមកពីអឺរ៉ុបដែលកំពុងរួបរឹតដោយបញ្ហាវិបត្តិ ប្រាក់បំណុលចង់ទាក់ទាញប្រទេសអាស៊ី ឲ្យចូលរួមជួយអឺរ៉ុបឲ្យមានកំណើនសេដ្ឋ កិច្ច។ វិបត្តិប្រាក់បំណុលបានធ្វើឲ្យអឺរ៉ុបទ្វីបចាស់ដែលធ្លាប់តែរុងរឿងដាក់ខ្លួនបន្ទន់ កាយនៅចំពោះមុខអាស៊ីដែលបច្ចុប្បន្ននេះកំពុងមានសន្ទុះសេដ្ឋកិច្ចខ្លាំង។ នៅក្នុងកិច្ចប្រជុំកំពូល ក្នុងទីក្រុងវៀងចន្ទន៍ សឹងគ្រប់ថ្នាក់ដឹកនាំអឺរ៉ុបនិយាយ ពីសក្តានុពលអាស៊ី ដោយមិនភ្លេចបញ្ជាក់ថា ទីផ្សារអឺរ៉ុបពេលនេះជិតរួចផុតពី វិបត្តិប្រាក់បំណុលហើយ និងកំពុងរង់ចាំការវិនិយោគពីបណ្តាប្រទេសអាស៊ី។ ក្នុងចំណោមថ្នាក់ដឹកនាំអឺរ៉ុប លើកលែងតែអវត្តមានរបស់នាយករដ្ឋមន្រ្តី អាល្លឺម៉ង់និងអង់គ្លេសលោកហ្រ្វង់ស័រ ហូឡង់…
Read More » -
ការលុបឈ្មោះប្រធានគណបក្សប្រឆាំងចេញពីបញ្ជីឈ្មោះបោះឆ្នោតធ្វើតាមនីតិ វិធីច្បាប់
ដោយ៖ ហេង នាង Cambodia News ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលទើបស្បថចូលកាន់ដំណែងចាស់ដដែល បានអះអាងថា ការលុបឈ្មោះប្រធានគណបក្សប្រឆាំងចេញពីបញ្ជីឈ្មោះបោះ ឆ្នោត គឺធ្វើឡើងតាមនីតិវិធីច្បាប់។ ក្នុងកិច្ចប្រជុំជាមួយគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល នាថ្ងៃទី៦ វិច្ឆិកា ២០១២នេះ លោក អ៊ឹម…
Read More » -
កម្ពុជាត្រៀមលក្ខណៈក្នុងការការពារសណ្ដាប់ធ្នាប់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១
ដោយ៖ ហេង នាង Cambodia News ភ្នំពេញ៖ ព្រឹកថ្ងៃទី៦ វិច្ឆិកា ២០១២នេះ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុន ហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សបាននែនាំដល់កងកំលាំង គ្រប់កងឯកភាពនៃបញ្ជាការដ្ឋានអង្គរក្សត្រូវហ្វឹកហ្វឺនជារៀងរាល់ថ្ងៃ ត្រៀមលក្ខណៈជាស្រេចក្នុងការ ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិដែលនឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំអាស៊ានលើកទី២១ ដែលនឹងប្រព្រឹត្តិទៅចាប់ពី…
Read More » -
បុរសម្នាក់ប្រកាច់បែកពពុះមាត់ស្លាប់បន្ទាប់ពីគ្រូពេទ្យចាក់ថ្នាំមួយម្ចុល
ដោយ៖ ហេង នាង Cambodia News កំពង់ចាម៖ កាលពីថ្ងៃទី៥ វិច្ឆិកា ២០១២ បុរសម្នាក់មានជំងឺណែនៗទ្រូងហើយបានអញ្ជើញលោកគ្រូពេទ្យឯកជនម្នាក់មកពិនិត្យ ពេលពិនិត្យទៅឃើញថា ឈាមលើសដល់ ១៤កន្លះ ក៏ចាក់ថ្នាំមួយអំពូលប្រមាណជាង ១០នាទីក្រោយមកអ្នកជំងឺក៏មានអាការៈប្រកាច់បែកពពុះមាត់ស្លាប់តែម្តងនៅម៉ោង៣ និង២០នាទីរសៀល។ ហេតុការណ៍នេះបានកើតឡើងនៅភូមិទូកណ្តាន ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។…
Read More » -
កម្មកររោងចក្រសាប្រ៊ីណារត់ជាន់គ្នារងរបួស៦នាក់ដោយសារទុស្សេខ្សែភ្លើង
ដោយ៖ ហេង នាង Cambodia News កំពង់ស្ពឺ៖ កាលពីថ្ងៃទី០៥ វិច្ឆិកា ២០១២ វេលាម៉ោង១៦ និង២៥នាទី ខណៈពេលក្រុមកម្មករ-ការិនី រោងចក្រកាត់ដេរ សាប្រ៊ីណា មានទីតាំងជាប់ផ្លូវជាតិ៤ ស្ថិតក្នុងភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កំពុងបំពេញការងារស្រាប់តែទុស្សេខ្សែភ្លើងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងធ្វើឲ្យរាប់…
Read More » -
កម្ពុជាខាតទឹកប្រាក់៤៤លានដុល្លារដោយសារតម្លៃកៅស៊ូធ្លាក់ថ្លៃ
ដោយ៖ ហេង នាង Cambodia News ភ្នំពេញ: ក្នុងរយ:ពេលប្រាំបួនខែដំបូងឆ្នាំនេះការនាំចេញនូវ ផលិតផលជ័រកៅស៊ូ បានកើន ឡើង១២ភាគរយ ក៏ប៉ុន្តែទឹក ប្រាក់ដែលទទួលបាន ពីការនាំចេញបានធ្លាក់ចុះ ២៧ភាគ រយ ដែលនេះបណ្តាលមកពីការធ្លាក់ថ្លៃនៃតម្លៃជ័រកៅស៊ូ ក្នុងទីផ្សារ អន្តរជាតិ។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួង ពាណិជ្ជកម្ម…
Read More »