Cambodia News
-
រថយន្តពីរគ្រឿងបុកគ្នារងការខួចខាតមួយផ្នែកធំ
ភ្នំពេញ ៖ កាលពីវេលាម៉ោង២២ និង ០៥ នាទីយប់ថ្ងៃទី ១២ ខែធ្នូ រថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា បានបើកបរក្នុងល្បឿនលឿន ហើយជ្រុលទៅបុកគូទរថយន្តឡិចស៊ីស រងការខូច ខាតមួយផ្នែកធំ នៅចំណុចមុខហាងលក់សំលៀកបំពាក់រ៉ាយុទ្ធស្ថិតនៅតាមបណ្តោយវិថី ព្រះសីហនុស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
Read More » -
ម្នាក់ស្រវឹងបើករថយន្តបុករទេះដឹកបន្លែបណ្តាលឲ្យប្តីប្រពន្ធ២នាក់រងរបួសធ្ងន់
ភ្នំពេញ ៖ កាលពីវេលាម៉ោង ៤និង១០នាទីទាបភ្លឺ ថ្ងៃទី១៣ ខែធ្នូ ប្តីប្រពន្ធ១គូរត្រូវរងរបួស ធ្ងន់ធ្ងរ ខណៈដែលពួកគេបើកបរម៉ូតូអូសរទេះដឹកបន្លែ តាមបណ្តោយផ្លូវ២៧១ ហើយត្រូវ រថយន្ត បើកបរដោយបុរសម្នាក់ស្រវឹងស្រា បានបើកបុកពេញទំហឹង នៅចំណុចជិតខ្លោង ទ្វាវត្តដំបូងខ្ពស់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
Read More » -
ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២៣ និង១០នាទីយប់ ថ្ងៃទី១២ ខែធ្នូ បុរស៣នាក់បានរងរបួស ធ្ងន់-ស្រាល ក្នុងខណៈពេលដែលពួកគេ ជិះម៉ូតូបុកគ្នាពេញទំហឹង នៅចំណុចផ្លូវលេខ ១៥៦ កែងមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
Read More » -
ម៉ូតូធុនធំបើកលឿនជ្រុលទៅបុកម៉ូតមួយទៀតរងរបួសធ្ងន់៣នាក់
ភ្នំពេញ ៖ កាលពីវេលាម៉ោង៣ និង១០ នាទីទៀបភ្លឺ ថ្ងៃទី១៣ ធ្នូ ម៉ូតូធុនធំបើកលឿន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកម៉ូតស្មាសរ៉េវ៉ូ ពណ៌ខៀវ ធ្វើឲ្យអ្នកបើកម៉ូតូស្មាសរ៉េវ៉ូ ម៉ូតូដួលសង្កត់លើសន្លប់ស្តូក ស្រ្តីជិះពីក្រោយបែកក្បាល និងអ្នកបើកម៉ូតូធំ បាក់ដៃឆ្វេង ស្ថិតនៅតាមមហាវិថីព្រះមុនីវង្ស កែង៤៨៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
Read More » -
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់រួមជាមួយដាវសាមូរៃមួយដើម
ភ្នំពេញ ៖ គោក កាលពីវេលាម៉ោង ២៣និង២០នាទីយប់ ថ្ងៃទី១២ ធ្នូ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងសាឡាង បានធ្វើការឃាត់ខ្លួនបុរសម្នាក់ បន្ទាប់រូបគេរួមជាមួយនិងបក្សពួកយកដាវសាមូរៃ ដេញកាប់យុវជនមួយក្រុមទៀត នៅចំណុចមុខហាងបឹងយក្ស ផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
Read More » -
សមត្ថកិច្ចចាប់មុខសញ្ញាចែកចាយគ្រឿងញៀនបានម្នាក់
ភ្នំពេញ ៖ កាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី១២ ធ្នូ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងការជួញដូរ គ្រឿងញៀនក្រសួងមហា ផ្ទៃ ដឹកនាំដោយព្រះរាជអាជ្ញា រងអមសាលា ដំបូងរាជធានីភ្នំពេញ លោកគឺ ប៊ុណ្ណារ៉ា បានឡោមព័ទ្ធនិងឃាត់ខ្លួន មុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់នៅផ្ទះជួល ស្ថិតនៅផ្ទះលេខ៧២ តាមបណ្ដោយផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង ទី៣ ខណ្ឌចំការមន…
Read More » -
រថយន្ដពីរគ្រឿងបុកគ្នាបណ្ដាលឱ្យរងបួសស្រាលម្នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ធ្នូ ២០១២ វេលាម៉ោង១១និង៣០នាទី មានករណីគ្រោះថ្នាក់ ចរាចរមួយបានកើត ឡើងនៅលើកំណាត់ផ្លូវសហព័ន្ធរុស្សី ភូមិ តាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលបង្កឡើង ដោយរថយន្ដម៉ាកសាំយ៉ុង និងរថយន្ដម៉ាកហាយ ឡេនឌ័របុកគ្នា បណ្ដាល ឱ្យអ្នកបើករថយន្ដសាំយ៉ុងរបួសបែកក្បាល ដោយសារតែអំបែង កញ្ចក់…
Read More » -
ចោរចូលគាស់ផ្ទះទាំងថ្ងៃយកអស់ជាង៥ពាន់ដុល្លារ
ភ្នំពេញ៖ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១២ ធ្នូ មានករណីចោរចូលគាស់ផ្ទះនៅផ្ទះអ្នក គ្រូ បង្រៀននៅសាលាវិចិត្រសិល្បៈយកទ្រព្យសម្បត្ដិនិងលុយកាក់ជាង៥ពាន់ដុល្លារ ស្ថិត នៅផ្ទះល្វែង គ្មានលេខ ក្នុងភូមិបន្លាស្អិត តាមបណ្ដោយ ផ្លូវលំ ក្រុមទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
Read More » -
ការជួញដូស្រ្តី និងកុមារជាកង្វល់រួមរបស់មនុស្សជាតិ
ស្វាយរៀង៖ ថ្លែងនៅក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី៦ ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ នៅ រសៀលថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១២ នៅមុខសណ្ឋាគារទន្លេវៃគោ លោកស្រី ពៅ សុភាព អភិបាលរងខេត្តស្វាយរៀង បានចាត់ទុកការជួញដូរមនុស្ស ជាពិសេស ស្រ្តី និងកុមារ ដែលកើតមានឡើងស្ទើរតែពាសពេញពិភពលោក…
Read More » -
អ្នករត់ម៉ូតូកង់បីម្នាក់ត្រូវជនជាតិចិនចោទថាលួចលុយក្នុងកាបូប
ភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូកង់បីម្នាក់ត្រូវបុរសជនជាតិចិនតៃវ៉ាន់ និងម្ចាស់ហាងលក់សត្វឆ្កែ មួយកន្លែងឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ដោយចោទថា បានលួចលុយចំនួន ៤០០ ដុល្លារ ដែលបុរសជនជាតិចិនតៃវ៉ាន់ បានភ្លេចកាបូបលុយនៅលើម៉ូតូកង់បី ហើយ ចុះនិង ចូលទៅក្នុងហាង លក់សត្វឆ្កែមួយ កន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌ…
Read More »