​ម៉ូតូ​ធុន​ធំ​បើក​លឿន​ជ្រុល​ទៅ​បុក​ម៉ូត​មួយ​ទៀត​រង​របួស​ធ្ងន់​៣​នាក់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង៣ និង១០ នាទីទៀបភ្លឺ ថ្ងៃទី១៣ ធ្នូ ម៉ូតូធុនធំបើកលឿន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកម៉ូតស្មាសរ៉េវ៉ូ ពណ៌ខៀវ ធ្វើឲ្យអ្នកបើកម៉ូតូស្មាសរ៉េវ៉ូ ម៉ូតូដួលសង្កត់លើសន្លប់ស្តូក ស្រ្តីជិះពីក្រោយបែកក្បាល និងអ្នកបើកម៉ូតូធំ បាក់ដៃឆ្វេង ស្ថិតនៅតាមមហាវិថីព្រះមុនីវង្ស កែង៤៨៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ម៉ូតូយ៉ាម៉ាហា ពណ៌ក្រហម ជិះតាមមហាវិថីព្រះមុនីវង្ស ពីជើងទៅត្បូង ចំណែកម៉ូតូស្មាសរ៉េវ៉ូ ពណ៌ខៀវ ជិះគ្នា២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ជិះពីត្បូងទៅជើង ខណៈមកដល់ចំណុចខាងលើ ម៉ូតូស្មាសរ៉េវ៉ូ បត់ឆ្វេង ស្រាប់តែម៉ូតូធំចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកពេញទំហឹង អូសជិត ១០ម៉ែត្រ បណ្តាលឲ្យដួលបាក់ដៃឆ្វេង ។ ចំណែកអ្នកបើកម៉ូតូស្មាសរ៉េវ៉ូ ត្រូវម៉ូតូដួលសង្កត់លើ សន្លប់ស្តូក និងស្រ្តីជិះពីក្រោយបែកក្បាល ។

ក្រោយពេលកើតហេតុ ជនរងគ្រោះអ្នកជិះម៉ូតូស្មាសរ៉េវ៉ូ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។ ចំណែកអ្នកជិះម៉ូតូធំដឹកយកទៅព្យាបាល នៅគ្លីនិកឯកជន ។ ម៉ូតូទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅខណ្ឌចំការមន ៕

ដោយ៖ ហេង នាង

 

Related Articles

Back to top button
Close
Close