ម៉ូតូ​២​​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​រ​​ង​របួស​ធ្ងន់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ២៣ និង១០នាទីយប់ ថ្ងៃទី១២ ខែធ្នូ បុរស៣នាក់បានរងរបួស ធ្ងន់-ស្រាល ក្នុងខណៈពេលដែលពួកគេ ជិះម៉ូតូបុកគ្នាពេញទំហឹង នៅចំណុចផ្លូវលេខ ១៥៦ កែងមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

សាក្សីដែលឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញយុវជន២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាសរេវ៉ូ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AL-9725 ឌុបគ្នាតាមបណ្តោយមហាវិថីម៉ៅសេទុង ពីជើងទៅត្បូង ខណៈបើកមកដល់ ចំណុចកែងផ្លូវ ១៥៦ ស្រាប់តែមានបុរសម្នាក់ដែលស្ថិតក្នុងស្ថានភាពស្រវឹងស្រា បានបើកម៉ូតូមួយគ្រឿងម៉ាកសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BF-9729 ដែលបើកបរតាមបណ្តោយផ្លូវ១៥៦ ពីកើតទៅលិច បានបុកចំពាក់កណ្តាលម៉ូតូស្មាសរេវ៉ូ បណ្តាលឲ្យម៉ូតូទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ និងម្ចាស់ម៉ូតូទាំងពីរគ្រឿងត្រូវរងរបួសធ្ងន់-ស្រាល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍សម្របសម្រួលរវាងភាគីទាំងពីរ នាក់ ដែលតំរូវឲ្យភាគីទាំងពីរស្មើភាពគ្នា គ្មានភាគីណាសងភាគីណាឡើយ ដោយឲ្យយកម៉ូតូទៅជួសជុលរៀងៗខ្លួន៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close