ធី សុវណ្ណ​ថា ៖ ​លោក កែម ឡី ធ្លាប់​ផ្តាំ​ខ្ញុំកុំ​ឲ្យ​ចូល CNRP

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (១២ កក្កដា ២០១៦) ៖ កញ្ញា ធី សុវណ្ណ​ថា នាយិកា​អង្គការ​យុវជន​កិច្ចការ​សង្គម បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​Facebook ​ថា លោក​បណ្ឌិត កែម ឡី ដែលជាអ្នកវិភាគ​សង្គម និង​នយោបាយ​​ ​​ធ្លាប់​បាន​ផ្តាំផ្ញើ​កុំ​ឲ្យ​នាង ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ហើយ​លោក កែម ឡី ក៍​មិន​ចូល​ដែរ ។

កញ្ញា ធី សុវណ្ណ​ថា បាន​សរសេរ​​​ថា « អាណិត​សព​បណ្ឌិត កែម ឡី ណាស់ កាល​គាត់​នៅ​រស់ គាត់​នឹង​ខ្ញុំ​តែង​ដើរ​ជាមួយ​គ្នា ទាំង​មេ​បក្ស​CNRP និង​សកម្មជន​រិះគន់​ជេរ​គាត់​(​លោក កែម ឡី​) បែរជា​មក​តាំងខ្លួន​ជា​អ្នក​ស្រឡាញ់ គោរព​គាត់​និង​លើកគ្នា​មក​កាង​សព​គាត់ រារាំង​ដេញ​ខ្ញុំ មិន​ឲ្យ​គោរព​សព​គាត់​»​៕

Capture

 

Related Articles

Back to top button
Close
Close