ឪពុក​លោក​ នាយក​រដ្ឋ​មន្ត្រីទ​ទួលម​រណ​ភាព​ក្នុង​ជន្មាយុ ​៩០​ ឆ្នាំ​

Cambodia News/

ភ្នំ​ពេញ​៖ អ្នកឧកញ៉ា មហា​ភក្តី​សប្បុរស​ភោ​គា​ធិបតី ហ៊ុន នាង ឪពុក​បង្កើត​របស់​លោក​ នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បានទទួល​មរណ​ភាព ​​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែកក្កដា ឆ្នាំ​២០១៣ នេះ វេលា​ម៉ោង ០៤ និង ១០ នាទី ទៀបភ្លឺ ដោយ​ជរាពាធ​ក្នុង​ជន្មាយុ ៩០ ឆ្នាំ​។​ ​

អ្នកឧកញ៉ា មហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាងទទួលមរណភាពវេលាម៉ោង ០៤ និង ១០ នាទី ទៀបភ្លឺ។
អ្នកឧកញ៉ា មហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាងទទួលមរណភាពវេលាម៉ោង ០៤ និង ១០ នាទី ទៀបភ្លឺ។

យោងតាម​កម្មវិធី​បុណ្យ​ដែល​បាន​គ្រោងទុក​ជាបឋម​បាន​ឲ្យ​ដឹងថា ពិធី​បុណ្យសព​ចាប់ផ្តើម​ពីថ្ងៃ​ទី ១២ ខែ​កក្កដា ឆ្នាំ​២០១៣ នេះ រហូតដល់​ថ្ងៃ​ពុធ ទី​១៧ ខែ​កក្កដា​ ឆ្នាំ​២០១៣ ខាងមុខ នៅ​ភូមិគ្រឹះ «​លោក​ នាយក​​រដ្ឋមន្ត្រី​ហ៊ុន សែន​​» និង​លោក​ ជំ​ទាវ ប៊ុន រ៉ានី ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ​៕

​​​លោក​ឧកញ៉ា មហា​ភក្តី ហ៊ុន នាង មានអាយុ ៩០ ឆ្នាំ កើត​នៅ​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​១៩២៣ នៅ​ភូមិ​ពាម​កោះ​ស្នា ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់​ចាម​។ លោក​មាន​កូនប្រុស​ស្រី​ចំនួន ៦ នាក់​។ ក្រៅពី​ មាន​កូនប្រុស​ស្រី​ចំនួន ៦​នាក់ លោក​មហា​ឧបាសក ហ៊ុន នាង មាន​ចៅប្រុស​ស្រី​ចំនួន ៣០ នាក់ និង​ចៅទួត​ប្រុស​ស្រី​ចំនួន ៦០ នាក់ បន្ថែមទៀត​។​

​នៅ​ខែ​កញ្ញា ឆ្នាំ​២០១១ លោក​ឧកញ៉ា​មហា​ឧបាសក ហ៊ុន នាង ត្រូវបាន​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រោស​ព្រះរាជទាន​គោរមងារ ជា​អ្នក​ឧកញ៉ា​មហា​ភក្តី​សប្បុរិសភោ​គា​ធិបតី​ហ៊ុន​នាង​៕

Related Articles

Back to top button
Close
Close