ចេញ​ពី​ធ្វើការ​​ឌុប​ប្អូន​ទៅ​ផ្ទះ​ បុក​គូទ​រ៉ឺ​ម៉​ក​សន្លប់​ទាំង​ពីរ​នាក់​

ភ្នំពេញ៖ កាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២៦ ខែធ្នូ ​ពីរនាក់បងប្អូន​​ ពេល​ចេញ​ពី​ធ្វើការពេលល្ងាចបានឌុបគ្នា​ត្រឡប់ទៅផ្ទះវិញ ដោយសារតែ ជិះលឿនពេក គេចរ៉ឺម៉ក​មិន​ទាន់​ក៏ជ្រុលចង្កូតទៅបុករ៉ឺម៉កបណ្តាលឲ្យរងរបួសធ្ងន់​ទាំងពីរនាក់បងប្អូន​ ស្ថិតនៅ​តាម​បណ្តោយផ្លូវជាតិលេខ៣ភូមិវត្តសែ្លង សង្កាត់ពងទឹក ខណ្ឌដង្កោរាជធានី ភ្នំពេញ។

​យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំងពីរទី១មានឈ្មោះ ស្មាន ស៊ុល ភេទប្រុសអាយុ២២ឆ្នាំ មានមុខរបរជាសន្តិសុខ អាយប៊ីអាយ រងរបួសធ្ងន់ និង​​ប្អូនស្រីមានមុខរបរជាកម្មកររោងចក្រ មហា ហ្គាមិន ខូអិលធីឌី រងរបួសធ្ងន់។

ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បង​ប្អូន​ត្រូវបានក្រុមសង្គ្រោះ អង្គភាព៧១១ កងពលតូចលេខ៧០ដឹកតាមរថយន្តសង្គ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ អ្នកទាំងពីរជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក។ ចំណែក ឯរ៉ឺម៉កបន្ទាប់ពីកើតហេតុបានបើកហួសទៅបាត់តែម្តង៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close