​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​រង​ការ​ខួច​ខាត​មួយ​ផ្នែក​ធំ

ភ្នំពេញ ៖ កាលពីវេលាម៉ោង២២ និង ០៥ នាទីយប់ថ្ងៃទី ១២ ខែធ្នូ រថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា បានបើកបរក្នុងល្បឿនលឿន ហើយជ្រុលទៅបុកគូទរថយន្តឡិចស៊ីស រងការខូច ខាតមួយផ្នែកធំ នៅចំណុចមុខហាងលក់សំលៀកបំពាក់រ៉ាយុទ្ធស្ថិតនៅតាមបណ្តោយវិថី ព្រះសីហនុស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស៤៧០ពណ៌ខ្មៅពាក់ ស្លាកលេខភ្នំពេញ2I6636 ធ្វើរដំណើរតាមបណ្តោយវិថីព្រះសីហនុក្នុងល្បឿនមធ្យម លុះមកដល់ចំណុចមុខហាងលក់សម្លៀកបំពាក់រ៉ាយុទ្ធត្រូវបានរថយន្ត មួយគ្រឿងទៀតម៉ាកកូរ៉ូឡាពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2M3523 បើកបរស្របទិសគ្នាជាមួយនិងរថយន្តឡិចស៊ីស ក្នុងល្បឿមមធ្យមមកបុកពីក្រោយរថយន្តឡិចស៊ីសបណ្តាលឲ្យកន្ទុយ សន្តោងរថយន្តឡិចស៊ីសបាក់និងរថយន្តកូរ៉ូឡាខូចខាតផ្នែកខាងមុខ ធ្ងន់ធ្ងរ តែទោះជាយ៉ាងណាក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះពុំមាន បណ្ដាលឲ្យមនុស្សណាម្នាក់បានរងរបួសឡើយ។

ក្រោពេលកើតហេតុម្ចាស់រថយន្តទាំងសងខាងបានចរចារសម្របសម្រួលគ្នាដោយ ភាគីខាងរថយន្តកូរ៉ូឡាយករថយន្តឡិចស៊ីសទៅជួសជុលឲ្យដើម្បីបញ្ចប់បញ្ហា៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close