Cambodia News
-
ឩបនាយករដ្ឋមន្ត្រីថៃម្នាក់ ជាប់ទោសពីបទនាំខ្លា១០០ក្បាលចេញទៅប្រទេសចិន
នៅប្រទេសថៃ ឩបនាយករដ្ឋមន្ត្រី Plodprasop Suraswadi ត្រូវបានជាប់ពិរុទ្ធ ពីបទនាំសត្វខ្លា ១០០ក្បាលចេញទៅប្រទេសចិន។សត្វខ្លា ១០០ក្បាលនេះ គឺ ជាប្រភេទខ្លា ដែលជិតបាត់បង់ផុតពូជ ពីពិភពលោកនេះ។ ឩបនាយករដ្ឋមន្ត្រីថៃ បានប្រកែកថា ការនាំចេញខ្លាទៅចិន មិនមែនជាទង្វើខុសច្បាប់នោះទេ។
Read More » -
ប្រទះឃើញសពយុវជនម្នាក់ស្លាប់ក្នុងទឹកស្រះ
ភ្នំពេញ៖ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ គេប្រទះឃើញ សពយុវជនម្នាក់ស្លាប់ក្នុងទឹកស្រះមួយ កន្លែងចម្ងាយតែពីម៉ែត្រ ប៉ុណ្ណោះពីផ្លូវជាតិលេខ៥ ស្ថិត ក្នុងភូមិ ឌួង សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានចម្ងាយប្រមាណ ១៥០ម៉ែត្រ ពីផ្ទះជនរងគ្រោះគ្រោះ ឈ្មោះ ផល…
Read More » -
សមត្ថកិច្ចចុះបង្ក្រាបទីតាំងចាប់ជម្រិតតាមអ៊ីនធើណេត
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២១ ធ្នូ ២០១២នេះ សមត្ថកិច្ចនគរបាលនាយកដ្ឋាន ចារកម្មក្រ សួងមហាផ្ទៃដោយមានការចូលរួមដឹកនាំបញ្ជាពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរលំនៅដ្ឋានមួយកន្លែងនៅប្លុកបូរី កាំង ម៉េង ស្ថិតក្នុង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ពាក់ព័ន្ធសង្ស័យបង្កើតបទល្មើសចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណែត ។
Read More » -
រថយន្តធន់ធំបុកមនុស្សម្នាក់ស្លាប់ និង ៤នាក់រងរបួសធ្ងន់
ភ្នំពេញ៖ កាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី២១ ខែធ្នូ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងរាំង សង្កាត់គោករកា ខណ្ឌពោធិ៍សែន ជ័យ ដែលបានផ្តាច់ជីវិត មនុស្សម្នាក់ ដាច់ពាក់កណ្តាលខ្លួន និងរងរបួសធ្ងន់៤ នាក់ ។
Read More » -
សមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់វៃសម្លាប់បុរសម្នាក់
ភ្នំពេញ ៖ កាលពីវេលាម៉ោង ១និង០០នាទីយប់ឈានចូលថ្ងៃទី ២១ ខែធ្នូ ជនដៃដល់ម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅចំណុចភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សី កែវ ពីបទវៃសម្លាប់បុរសម្នាក់បែកក្បាលដេកស្លាប់នៅចំណុចផ្លូវចាក់ជ្រូក ក្រោយអង់តែន ក្រុមទី៦ ដែលមានទីតាំងស្ថិតនៅចំណុចខាងលើ ។
Read More » -
ជិះម៉ូតូទៅដឹកត្រីយកមកលក់ត្រូវរថយន្តបុករងរបួស
ភ្នំពេញ ៖ កាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែធ្នូ ប្តីប្រពន្ធ២នាក់ នាំគ្នាទៅទិញត្រីសំរាប់លក់ ត្រូវរថយន្តបុកអូសប្រមាណជា១០ម៉ែត្រ បណ្តាលឲ្យរងរបួស ហើយរថយន្តបង្កហេតុ បានធ្លាក់ផ្លូវជ្រុលទៅបុកសរសរផ្ទះប្រជាពលរដ្ឋនៅតាមដងផ្លូវ តាម បណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
Read More » -
ជិះម៉ូតូជ្រេដល់ផ្លូវកោងដួលខ្លួនឯងបែកក្បាល
ភ្នំពេញ ៖ កាលពីវេលាម៉ោង១០ និង៥០ នាទីយប់ថ្ងៃទី២០ ធ្នូ បុរសម្នាក់ជិះម៉ូតូជ្រេចុះជ្រេ ឡើង លុះមកដល់ចំណុចផ្លូវកោងចំណុចផ្លូវកែង២៧១ កែង២០០២ ស្ថិតក្នុងភូមិ ត្រពាំង ឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចាប់ហ្វ្រាំងប្រថុចញុចពេក ដួលបោកបែកក្បាលហូរ ឈាមកក្លាក់ខ្លួនឯង ។
Read More » -
រថយន្តបែកកង់ រេចង្កូតទៅបុកម៉ូតូ៣គ្រឿង
ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ខណៈកំពុងបើករថយន្ត ស្រាប់តែបែកកង់ រេចង្កូតទៅ បុករ៉ឺម៉កដឹកទឹកកក រួចជ្រុលទៅបុកផ្ទះលក់ទិញវិទ្យុទាក់ទង២ ផ្ទះជាប់គ្នាបែកទូកញ្ចក់ដាក់តាំងលក់វិទ្យុទាក់ទងអស់២ និងបុករះម៉ូតូ ៣គ្រឿង បាក់ជើងម្ចាស់ម៉ូតូម្នាក់ ដែល កំពុងអង្គុយនៅលើម៉ូតូ ។
Read More » -
ជនជាតិចិន ២នាក់បើករថយន្តរេចង្កូតបុករះរបាំងថ្មចែកទ្រូងផ្លូវ
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២០ និង១០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ជនជាតិចិន២នាក់បើកបរ រថយន្តក្នុងល្បឿនលឿន រេចង្កូតបុករះរបាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់បែកខ្ទាត ស្ថិត នៅចំណុច ជិតធានាគារកាណាឌីយ៉ា តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក ។
Read More » -
បុរស ២នាក់ឆក់ខ្សែភ្លើងរងរបួសធ្ងន់
ភ្នំពេញ ៖ កាលពីវេលាម៉ោង ២១ និង៣០នាទី ថ្ងៃទី២០ ខែធ្នូ នៅចំណុចក្រោមស្ពានស្ទឹងមានជ័យ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានកម្មករសំណង់២នាក់ ត្រូវខ្សែ ភ្លើងឆក់ ដួលសន្លប់ស្តូកស្តឹង រងរបួសធ្ងន់ធ្ងរ។
Read More »