បុរសម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណបាញ់ធ្លាយភ្លៅ
ភ្នំពេញ៖ កាលពីវេលាម៉ោង០៤និង០៥ទាបភ្លឺថ្ងៃទី១៦ ធ្នូ ២០១២ បុរសម្នាក់ម្នាក់ ត្រូវក្រុម ខ្មាន់កាំភ្លើងបាញ់ចំភ្លៅខាងឆ្វេង ក្នុងគ្រាដែលពួកគេ មានគ្នា៣នាក់ ជិះម៉ូតូចេញពីផឹកស៊ី ក្នុងខ្លឹបរាត្រីស្ទាយ៍ ដែលមានទីតាំងស្ថិតតាមបណ្ដោយផ្លួវបេតុងលេខ១៩៨៦ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះជាអ្នកបើកម៉ូតូ មានឈ្មោះ ហេង សុផា អាយុ២៨ឆ្នាំ ត្រូវគ្រាប់ចំភ្លៅខាងឆ្វេង ចំណែកអ្នកជិះពីក្រោយ ឈ្មោះបាន ថាន អាយុ២៥ឆ្នាំជាម្ចាស់ម៉ូតូ និងម្នាក់ទៀតឈ្មោះភិន វណ្ណា អាយុ២៥ឆ្នាំ អ្នកទាំង៣ មានមុខរបធ្វើកម្មកររោងចក្រឈីអ៊ីន នៅភូមិបន្លាស្អិត និងមានផ្ទះនៅភូមិ អន្លុងក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ចំណែកក្រុមខ្មាន់កាំភ្លើងដែល ជាជនដៃដល់មិនត្រូវបានគេស្គាល់អត្ដសញ្ញាណឡើយ ប៉ុន្ដែប្រភពបាន រាយការណ៍ថា ក្រុមនេះមានគ្នា៥នាក់ មានទាំងស្រីផង ជិះម៉ូតូ០៣គ្រឿង ម៉ាក់សេអិល វីវ៉ា និង មួយគ្រឿងទៀតមិនចាំម៉ាក់។
ប្រភពពីនគបាលមូលដ្ឋានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាក់ឃ្លីក ពណ៌លឿងលាយ ខ្មៅស៊េរី២០០៨ ឡើងតែម២០១០ ពាក់ស្លាកលេខកណ្ដាល 1J-4043 ចេញពីក្លឹបស្ដាយ៍ក្នុង គោលបំណងសំដៅមកផ្ទះ ស្រាប់តែមានមនុស្សមួយក្រុមមានម៉ូតូ៣គ្រឿងស្ទាក់ចាំវាយតាមផ្លូវដោយប្រើខ្សែក្រវ៉ាត់។
ប្រភពបន្ដថា ពេលពួកគេបានជិះរត់រហូតមកដល់កន្លែងកើតហេតុក៏ត្រូវក្រុមខ្មាន់កាំភ្លើងបាញ់ដោយ អាវុធខ្លីមួយគ្រាប់ចំភ្លៅ អ្នកឌុប ហើយជនដៃដល់នាំគ្នាគេចខ្លួនបាត់៕
ដោយ៖ ហេង នាង