​សម្ដេច​ធិបតី​ ហ៊ុន ​ម៉ាណែត ​៖​ ​អង្គ​ភាព​ស្ថាប័ន​រដ្ឋ​ទាំង​អស់ ​កុំ​ចាត់​ទុក​ការ​ងារ​អធិការ​កិច្ច ​ជា​ការងារ​ចុះចា​ប់​

​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ​នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតីបញ្ជាក់ថា កិច្ចការងារអធិការកិច្ចនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាអាណត្តិកន្លងទៅ បានចាត់ទុកជាស្នូលធំបំផុត។ កិច្ចការងារអធិការកិច្ចមានន័យថា រៀបចំផ្ទះខ្លួនឯង(ក្រសួងស្ថាប័ននានា)ឲ្យស្អាត ទើបអាចចេញទៅបម្រើប្រជាពលរដ្ឋបាន។

សម្ដេចធិបតីបន្ដថា អភិក្រមទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ដោយការងារអធិការកិច្ចនេះ គឺជួយអភិក្រម៤ខាងដើម។ ដូច្នេះ សម្ដេចធិបតី បានស្នើដល់ក្រសួង-ស្ថាប័ន បញ្ឈប់ការយល់ច្រឡំថា ការងារអធិការកិច្ច ជាការចុះចាប់។

សម្ដេចធិបតីមានប្រសាសន៍ថា «អីចឹងខ្ញុំ សុំអង្គភាពស្ថាប័នទាំងអស់ កុំចាត់ទុកការងារអធិការកិច្ច គឺការងារចុះចាប់ អភិក្រម៤ ដើម្បីឆ្លុះបញ្ចាំងនូវគុណសម្បត្តិ គុណវិបត្តិ ជួយគ្នា»។

សម្ដេចក៏បានថ្លែងអំណរគុណចំពោះមន្ដ្រីអធិការកិច្ចទាំងអស់ដែលបានបំពេញការងារនាពេលកន្លងមក។ សម្ដេចនាយករដ្ឋមន្ដ្រី ឲ្យដឹទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានបង្កើតនូវយន្តការតាមដានសមិទ្ធកម្មផ្សេងៗនៅតាមក្រសួង ស្ថាប័នដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការងារនៅតាមបណ្ដាក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីធ្វើយ៉ាងណាអនុវត្តការងារឲ្យមានប្រសិទ្ធភាពទៅដល់ប្រជាពលរដ្ឋ ៕

 

 

Related Articles

Back to top button
Close
Close