អ្នកកាសែត​ជើងចាស់ ​លោក សេក បរិសុទ្ធ បាត់​បង់​​ជីវិត​​ដោយ​​ជួប​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​

សារព័ត៌មាន​ Cambodia News/

ក្រចេះ​ (១៧ តុលា ២០១៦) ៖ កាល​ពី​រសៀល​ថ្ងៃទី​១៦ ខែតុលា លោក​សេក បរិសុទ្ធ​ ដែល​ជា​​​អ្នកកាសែត​ជើងចាស់​​ នឹង​ជា​អ្នក​ ដែល​មាន​​បទ​ពិសោធន៍​ខ្ពស់​ ហើយ​​​ពូកែ​ភាសា​អង់គ្លេស ​​​បានទទួល​មរណភាព​ដោយ​ជួប​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នៅ​ស្រុក​សំបូរ ខេត្​តក្រចេះ។ 

​លោក សេក បរិសុទ្ធ មាន​​អាយុ​៥០​ឆ្នាំ រួមជាមួយ​បុគ្គលិក​២​នាក់​ទៀត​ក្នុង​អង្គការ AEA​របស់លោក​បាន​ធ្វើដំណើរ​ទៅ​បំពេញ​បេសកកម្ម​ការងា​រ​ខេត្តរតនគិរី​តាម​រថ​យន្ត​ម៉ាក​ហ្វ​ត​ពណ៌​មាស​ពាក់​ស្លាក​លេខ OMG442002  ស្រាប់តែ​ដល់​ស្រុក​​សំបូរ ខេត្តក្រចេះ​ក៏​ជួប​គ្រោះ​អកុសល​តែម្តង​។​

​ប៉ូលិស​បានអោយដឹងថា ពេល​រថយន្ត​ម៉ាក​ហ្វ​តរបស់​អង្គការ AEA ធ្វើដំណើរ​ពី​ទិស​ត្បូង​ទៅ​ជើង​ដល់​ចំណុចកើតហេតុ​ក៏​គេច​ក្មេង​រត់​ឆ្លងកាត់​ផ្លូវ​នាំអោយ​​ក្រឡាប់ បណ្តាល​ឲ្យ​លោក សេក បរិសុទ្ធ ដែល​អង្គុយ​នៅខាងមុខ​ជាប់​ជាមួយ​តៃកុង គៀប​ជាប់​ជាមួយ​រថយន្ត ស្លាប់​ភ្លាមៗ​តែម្តង​។ ដោយឡែក​ជនរងគ្រោះ​២​នាក់​ទៀត មាន​ស្រី​ម្នាក់​អង្គុយ​ពីក្រោយ បាន​រងរបួស​ធ្ងន់​ស្រាល​៕

1

2

Related Articles

Back to top button
Close
Close