កម្មវិធី «មនោសញ្ចេតនាវប្បធម៌របស់លោក Xi Jinping» ត្រូវបានចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗរបស់ប្រទេសស្រីលង្កា

 

Cambodia News

ថ្ងៃទី ២៧ ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ ពិធីសម្ពោធការចាក់ផ្សាយ ភាពយន្តរឿងឯកសារក្រោមចំណងជើងថា «មនោសញ្ចេតនាវប្បធម៌របស់លោក ស៊ី ជីនពីង»ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំឡើងនៅទីក្រុងកូឡុំបូរដ្ឋធានី   ប្រទេសស្រីលង្កា ពោលគឺចាប់ពីថ្ងៃដដែលនេះតទៅ ភាពយន្តឯកសារនេះ ( បកប្រែជាភាសាអង់គ្លេស ស៊ីងហាឡា និងតាមីល) នឹងត្រូវចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៅប្រទេសស្រីលង្កា ក្នុងនោះបូករួមទាំងទូរទស្សន៍ជាតិនិងទូរទស្សន៍ឯករាជ្យ ជាដើម ព្រមទាំងលើគេហទំព័រ និង បណ្តាញសង្គមជាច្រើនទៀតផងដែរ។  លោកស្រី Harini Amarasuriya នាយករដ្ឋមន្ត្រីស្រីលង្កាបានថ្លែងសុន្ទរកថាក្នុងពិធីនេះព្រមទាំងប្រកាសបើកការចាក់ផ្សាយកម្មវិធីនេះជាផ្លូវការ។ ភ្ញៀវកិត្តិយសជាង ១៥០ នាក់មកពីវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសស្រីលង្កាបានចូលរួមពិធីនេះ។ 

ថ្លែងក្នុងសុន្ទរកថា នាយករដ្ឋមន្ត្រី លោកស្រី Amarasuriya បានលើកឡើងថាកម្មវិធី«មនោសញ្ចេតនា វប្បធម៌របស់លោក Xi Jinping»នឹងធ្វើឱ្យប្រជាជនស្រីលង្កាយល់ដឹងយ៉ាងស៊ីជម្រៅអំពី  ទស្សនៈរបស់លោកXi Jinping ប្រធានរដ្ឋចិនទាក់ទងនឹង វប្បធម៌ និងអរិយធម៌ ព្រមទាំងទស្សនៈរបស់លោកទាក់ទងនឹង សារៈសំខាន់នៃការបន្តវេននិងការអភិរក្ស  បេតិកភណ្ឌវប្បធម៌។ ទស្សនៈរបស់លោកXi Jinping ផ្តល់នូវគំនិតដ៏មានតម្លៃសម្រាប់ប្រទេសនានាជំរុញ ការធ្វើ ទំនើបកម្ម ក្នុងខណៈពេលដែលនៅតែរក្សាខ្ជាប់ នូវប្រពៃណីវប្បធម៌របស់ខ្លួន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close