រាត្រីសមោសរតន្រ្តីភាពយន្តនៃមហាតំបន់ឈូងសមុទ្រក្វាងទុង ហុងកុងនិងម៉ាកាវឆ្នាំ២០២៦ ឈ្មោះ “ព្រះចន្ទរះនៅតំបន់ឈូងសមុទ្រ”ប្រារព្ធធ្វើនៅក្រុងម៉ាកាវប្រទេសចិន
Cambodia News
ថ្ងៃទី ២០ ខែកញ្ញា រាត្រីសមោសរតន្រ្តីភាពយន្តនៃមហាតំបន់ឈូងសមុទ្រក្វាងទុង ហុងកុងនិងម៉ាកាវឆ្នាំ២០២៦ឈ្មោះ “ព្រះចន្ទរះនៅតំបន់ឈូងសមុទ្រ”បានប្រារព្ធធ្វើនៅសាលកាឡាក់ស៊ី នៃក្រុងម៉ាកាវប្រទេសចិន ផលិតករភាពយន្តនិងតន្ត្រីករដែលមកពីតំបន់ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ តំបន់ហុងកុង ម៉ាកាវនិងប្រទេសជាច្រើនទៀត សរុបចំនួនជាង១រយរូប បានបង្ហាញគោលបំណងរួមស្តីពី “គ្រួសារតែមួយ” តាមរយៈតន្រ្តីភាពយន្ត ។
ក្នុងនាមជាអត្តសញ្ញាវប្បធម៌ដ៏លេចធ្លោ រាត្រីសមោសរតន្រ្តីភាពយន្តនៃមហាតំបន់ឈូងសមុទ្រក្វាងទុង ហុងកុងនិងម៉ាកាវឆ្នាំ២០២៦ ឈ្មោះ “ព្រះចន្ទរះនៅតំបន់ឈូងសមុទ្រ” ប្រកាន់ខ្ជាប់ការផ្សព្វផ្សាយវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជាតិចិន ផ្សព្វផ្សាយសំឡេងយុគសម័យថ្មីរបស់ចិនយ៉ាងសកម្ម តាមរយៈលក្ខណៈពិសេសនៃវប្បធម៌របស់មហាតំបន់ឈូងសមុទ្រក្វាងទុង ហុងកុងនិងម៉ាកាវ ។
ឆ្នាំនេះ ជាលើកទី៥ហើយដែលបានប្រារព្ធធ្វើរាត្រីសមោសរនេះ និងជាលើកទីបីជាប់ៗគ្នា ដែលប្រារព្ធធ្វើនៅក្រុងម៉ាកាវ ក្នុងន័យប្រមូលផ្តុំកម្លាំងវប្បធម៌នៃស្មារតីប្រជាជាតិចិនតាមរយៈភាពយន្តនិងតន្ត្រី ក៏ដូចជាបង្ហាញឱ្យឃើញនូវទិដ្ឋភាពថ្មី នៃកិច្ចកសាងនិងការអភិវឌ្ឍនៃមហាតំបន់ឈូងសមុទ្រក្វាងតុង ហុងទុងនិងម៉ាកាវផងដែរ ៕
