អូស្ត្រាលីបង្កើតគោលដៅតាមសហគមន៍ដើម្បីអប់រំកុំឲ្យជក់បារី
ការជក់បារីនៅតែជារឿងសាមញ្ញនៅឡើយនៅ ប្រទេសភាគច្រើននៅអាស៊ី ហើយទម្លាប់របស់ប្រទេសទាំងនោះទៀតសោតក៏ទទួលស្គាល់ផងដែរ សូម្បីតែ កុមារដែលមានអាយុត្រឹមតែ ១០ឆ្នាំចាប់ផ្តើមជក់បារីក៏ដោយ។
ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា ជនអន្តោប្រវេសន៍ជាច្រើនដែលមកតាំងទី លំនៅក្នុងប្រទេសអូ ស្ត្រាលីនៅរក្សាទុកទម្លាប់នេះដដែល ថ្វីដ្បិតតែភាគ ច្រើននៃ ប្រជាជនអូស្រ្តាលីកាន់តែច្រើនមិនពេញចិត្តនឹងការជក់បារីក្រោមហេតុផលបញ្ហាសុខភាព។
ក្រុមអ្នក ធ្វើយុទ្ធការប្រឆាំងនឹងការជក់បារីដែលមានឈ្មោះថា Quit នៅរដ្ឋ វិច តូរីយ៉ា បានបង្កើតកម្មវិធីអប់រំផ្ទាល់ដោយផ្តោតគោលទៅតាមចម្រុះជាតិ សាសន៍ដើម្បីជួយបញ្ឈប់ការជក់បារី៕(Radio Australia)