អនាគតមហាក្សត្រអង់គ្លេសបានប្រសូត្រហើយ

ការ​បាញ់​កាំភ្លើង​វន្ទា​​​ចំនួន​៤១​ គ្រាប់​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​សួន​ឧទ្យាន Hyde ក្នុង​ទីក្រុង​ឡុងដ៍​ និង​៦២​គ្រាប់​ទៀត​នឹង​ប្រព្រឹត្តទៅ​នៅ​ប៉ម​នៃ​ទីក្រុង​ឡុងដ៍​​ដើម្បី​​​ វន្ទា​​​ថ្វាយ​​ដល់​ការ​ប្រសូត្រ​នៃ​ព្រះរាជ​បុត្រា​​​របស់​​ព្រះអង្គម្ចាស់ ​ William និង​អ្នកម្នាង ​Katherine ​នៃ​ចក្រ​ភព​អង់គ្លេស ។

ព្រះរាជបុត្រា​​បាន​ប្រសូត្រ​នៅ​មន្ទីរពេទ្យ Saint Mary ដោយ​មាន​ទម្ងន់​ 3.8 គីឡូ​ក្រាម​​ដោយមាន​ព្រះសុខភាព​ល្អជា។

លោក David Cameron នាយករដ្ឋ​មន្រ្តី​​អង់គ្លេស​មានប្រសាសន៍​ថា​ ការ​យាងមក​ដល់​នៃ​ព្រះរាជទារក​ ដែល​ឋិតនៅ​ក្នុងជួរ​ទី៣នៃខ្សែ​​​រាជវង្ស​​ដែល​នឹង​ត្រូវ​​ឡើង​គ្រង​រាជ គឺជា​ពេល​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​អង់គ្លេស៕ (Radio Australia)

Related Articles

Back to top button
Close
Close