ចិន​ទទួល​បាន​នាវា​ចម្បាំង​ទំនើប​ថ្មីមួយ​គ្រឿង

កងទ័ព​ជើង​ទឹក​របស់​ចិន​បាន​ទទួល​នូវ​នាវា​ចម្បាំង​ថ្មី​មួយ​គ្រឿង​ទៀត​ នៅ​ក្នុង​ខណៈ​ពេល​ដែល​ជម្លោះ​ដែន​ទឹក​នៅ​តែ​បន្ដ​កើត​មាន​ជា​មួយ​នឹង​ប្រទេស ​ជិត​ខាង។

បើ​ប្រៀប​ធៀប​នឹង​នាវា​ចម្បាំង​ប្រភេទ​មុនៗ នាវា​ចម្បាំង​ថ្មី​នេះ ត្រូវ​ការ​នាវិក និង​នាវិកា​តែ​១ភាគ​៣​ប៉ុណ្ណោះ​នៃ​នាវិក​សរុប​ដើម្បី​ប្រតិបត្ដិ​ ហើយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​កង​កម្លាំង​ទ័ព​ជើង​ទឹក​ចិន។

នាវា ​ចម្បាំង​ប្រភេទ​ថ្មី​មួយ​នេះ ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​កង​ទ័ព​ជើង​ទឹក​នៅ​ក្នុង​ពិធី​ប្រគល់​នាវា​នេះ​នៅ​ ក្រុង​សៀង​ហៃ​កាល​ពី​ម្សិល​មិញ។

ទីភ្នាក់​ងារ​ព័ត៌មាន​ចិន​ស៊ីនហួ​រាយការណ៍​ថា នាវា​ចម្បាំង​ជា​ច្រើន​គ្រឿង​ទៀត​កំពុង​ត្រូវ​គេ​ផលិត​៕ (Radio Australia)

Related Articles

Back to top button
Close
Close