វេទិកាពិភាក្សាស្តីពីអត្ថប្រយោជន៍ ប.ស.ស សម្រាប់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ដោយ​សហការ​ជា​មួយ​បេឡា​ជាតិ​សន្តិ​សុខសង្គម (ប.ស.ស) ក្លិប​អ្នកកាសែតកម្ពុជា (ក.អ.ក) បាន​រៀបចំ​វេទិកា​ពិភាក្សា​មួយ​ក្រោម​ប្រធាន​បទ «អត្ថប្រយោជន៍ ប.ស.ស សម្រាប់ប្រជាពលរដ្ឋ និង​អ្នក​សារ​ព័ត៌​មាន» នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។

វេទិកា​ពិភាក្សា​ខាង​លើនេះមានការអញ្ជើញចូលរួមពី ​លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម នៃ​បេឡា​ជាតិ​សន្តិសុខសង្គម អញ្ជើញធ្វើជាវាគ្មិន សម្របសម្រួលពី លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ​និងមាន​ការ​ចូល​រួម​ពី​ក្រុម​អ្នកសារព័ត៌មានប្រមាណ៦០នាក់ មកពីស្ថាប័នផ្សេងៗគ្នា។

គោល​បំណងនៃការរៀបចំវេទិកាពិភាក្សានេះឡើង ដើម្បីប្រជាពលរដ្ឋ និង​អ្នក​សារព័ត៌មាន​បាន​ស្វែងយល់​ឲ្យបាន​ស៊ីជម្រៅ​បន្ថែម​ទៀត​ពី​អត្ថ​ប្រយោជន៍​នៃការ​ចូលជាសមាជិក ប.ស.ស តួអង្គណា​ខ្លះ​ដែល​អាច​ចូល​ជា​សមាជិក​ តួនាទី​របស់​ ប.ស.ស ក្នុងការការពារសិទ្ធសមាជិក និងការបង់វិភាគទានជាដើម ។

​ ក្លិបអ្នកកាសែតកម្ពុជា ( ក.អ.ក ) បានកត់សម្គាល់ឃើញថា បច្ចុប្បន្នបេទ្បាជាតិសន្តិសុខសង្គម (ប.ស.ស) បាន​នឹង​កំពុង​បំពេញ​បេសកកម្ម​យ៉ាងមមាញឹកក្នុងការផ្សព្វផ្សាយ និងប្រមូល ការ គាំទ្រពីកម្មករនិយោជិត និងអង្គពាក់ពន្ធ័ ហើយក៏ទទួល​បាន​នូវ​ការ​គាំទ្រគួរ​ឲ្យមោទកភាពផងដែរ ។ ប៉ុន្តែសម្រាប់ វិស័យសារព័ត៌មាន ក.អ.ក បានមើលឃើញថា​ការ​ស្វែង​យល់​ការ​ចូល​រួម​ជាសមាជិក​ដើម្បីទទួលបាន អត្ថប្រយោជន៍ ពី ប.ស.ស នៅមានកម្រិតទាបនៅទ្បើយ៕

 

Related Articles

Back to top button
Close
Close