សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ កំណត់ចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជាបានចេញអនុក្រឹត្យស្តីពីការកំណត់ចំនួន គណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក និងគណៈអភិបាលខណ្ឌ ទូទាំងប្រទេស។
តាមរយៈអនុក្រឹត្យ ដែលបណ្តាសារព័ត៌មានទទួលបាន កាលពីថ្ងៃទី២៣ ខែមិថុនា បានបញ្ជាក់ថា ចំពោះរាជធានីភ្នំពេញ គណៈអភិបាលរាជធានី មានចំនួន១១នាក់ និងបណ្តាខេត្តផ្សេងៗទៀត ក្នុងមួយខេត្ត មានគណៈអភិខេត្ត ចំនួន១១នាក់ ។ ដោយឡែកចំពោះខណ្ឌ និងស្រុក មានចំនួនគណៈអភិបាល ០៧នាក់៕