ក្រសួងសុខាភិបាល នឹងចាត់វិធានការចំពោះទីតាំង ដែលចែកចាយឱសថគ្មានច្បាប់អនុញ្ញាត

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (០១ សីហា ២០១៩) ៖ យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១ សីហានេះ បានឲ្យដឹងថា លោក លោកស្រី ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ឱសថការី ដែលទទួលបន្ទុកបច្ចេកទេស នៃគ្រឹះស្ថានលក់ឱសថ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថាៈ ក្រសួងសុខាភិបាលបានស្រាវជ្រាវ និងពិនិត្យឃើញមានឱសថឈ្មោះ NANO JAPAN CALCIUM FIL/10in គ្មានលេខ បញ្ជីកាកំពុងចែកចាយ ដោយគ្មានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល។

ក្រសួងបន្តថា ភ្នាក់ងារត្រួតពិនិត្យឱសថ ត្រូវសហការជាមួយមន្ទីរ សុខាភិបាលរាជធានី ខេត្ត ឱសថការី ដែលទទួលបន្ទុក បច្ចេកទេស នៃគ្រឹះស្ថានលក់ឱសថ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីតាមដានរកជនខិលខូច មកផ្តន្ទាទោស និង ប្រមូលឱសថឈ្មោះ NANO JAPAN CALCIUMI FIL/TGrill មកកំទេចចោល។ លោក លោកស្រីឱសថការី ដែលទទួលបន្ទុកបច្ចេកទេស នៃគ្រឹះស្ថានលក់ឱសថទាំងអស់ ត្រូវបញ្ឈប់ការចែកចាយ និងតាំងលក់ឱសថឈ្មោះ NANO JAPAN CALCIUM EL/I0al ជាបន្ទាន់។

ក្រសួងបញ្ជាក់ថា “ក្រសួងសុខាភិបាលនឹងមាន វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះជនខិលខូច សេវាសុខាភិបាលឯកជន និងគ្រឹះស្ថានលក់ឱសថទាំងអស់ ដែលនៅតែបន្តការចែកចាយ និងតាំងលក់ឱសថខុសច្បាប់ខាងលើ” ៕

Related Articles

Back to top button
Close
Close