អ្នកណាជាអ្នករងគ្រោះ? ពេល​ ដែលពុកឬម្ដាយគ្មានទំនួលខុសត្រូវ!

សារព័ត៌មាន​ Cambodia News/

កម្សាន្ត (២៤ មេសា ២០២០) ៖ ជារឿងមួយដែលបានកើតឡើងក្នុងសង្គម អ្នកមិនដែលបានជួប មិនដែលបានឃើញផ្ទាល់នឹងភ្នែក មិនបានឆ្លងកាត់រឿងទាំងនោះ គ្មានថ្ងៃយល់ទេពាក្យ «កូនគ្មានខាន់ស្លា»។

គ្រប់គ្នាអាចនឹងមានចិត្តអាណិតពេលលឺពាក្យនេះ តែពេលខ្លះវាមិនបានចាក់ដោតដល់បេះដូង ដល់ក្មេងដែលបានរងគ្រោះដោយសារពុកឬម្ដាយ ដែលគ្មានទំនួលខុសត្រូវនោះឡើយ។

អ្នកណាមិនជួបបញ្ហា ហើយបញ្ហាមួយតែងមានដំណោះស្រាយ តែចំណែកសាច់រឿងខាងក្រោមនេះវិញ វាហាក់បីដូចជាពិបាកដោះស្រាយបន្តិច ហើយមិនដឹងគួរបន្ទោសអ្នកណាឡើយ។ «កូនគ្មានខាន់ស្លា» ជាចំណងដៃថ្មីសម្រាប់ប្រិយមិត្តទូរទស្សន៍បាយ័ន ដែលតែងតែគាំទ្រវិស័យភាពយន្ដខ្មែរ នឹងចាក់បញ្ចាំចាប់ពីថ្ងៃទី២៤ ខែមេសា នេះតទៅ រៀងរាល់ថ្ងៃព្រហស្បត្តិ និងសុក្រ វេលាម៉ោង ៩ ដល់ ១០ យប់ លើកញ្ចក់ទូរទស្សន៍បាយ័ន៕

 

Related Articles

Back to top button
Close
Close