ម៉ូតូ​បី​គ្រឿង​បើក​បុក​គ្នា ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល​ ៦​នាក់​

Cambodia News

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ២១ នឹង ១០ នាទី​យប់​ថ្ងៃទី ១៤ ខែឧសភា មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​ បង្កឡើង​​ម៉ូតូ​៣​គ្រឿង​ បើក​បុក​គ្នា​នៅតាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ មុខ​ព្រះបរមរាជវាំង ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ បណ្តាល​ឲ្យ​មនុស្ស​៦​នាក់​រងរបួស​ធ្ងន់​ស្រាល​។

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1T 3866 និង​មួយគ្រឿង​ទៀត​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1S 6663 ធ្វើដំណើរ​ស្របគ្នា តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើនេះ ស្រាប់​ជ្រុល​ទៅបុក​នឹង​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AN 0205 ដឹក​ប្រពន្ធ បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំងបី​គ្រឿង​ត្រូវ​រងរបួស​ធ្ងន់​ស្រាល បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។ ​ ​

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ចុះទៅ​អន្តរាគមន៍​ធ្វើការ​វាស់វែង ដល់​កន្លែង​កើត​ហេតុ នឹង​បាន​អូស​យក​ម៉ូតូ​ទាំងបី​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌដូនពេញ ដើម្បី​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕ ​ហេង នាង​

art1.1art1.3

Related Articles

Back to top button
Close
Close