សម្តេចតេជោ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងក្រុមអាជីវករ នៅខេត្តក្រចេះ

សារព័ត៌មាន​​ Cambodia News/

ក្រចេះ (២៨ កក្កដា ២០១៦) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា ​នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ក្រុមអាជីវករ និងសិស្សានុសិស្ស នៅទីរួមខេត្តក្រចេះ។

ដំណើរនេះទទួលបានការសាទរយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ ក្នុងនោះអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺសម្តេចបានប្រកាសជួយសាងសង់ផ្សារអូឬស្សីក្រចេះក្រុងឡើងវិញ ជូន​ក្រុម​អាជីវករ​ដោយ​ឥតគិតថ្លៃ និងសាងសង់សាលាចំនួន៣ខ្នង មាន៤៨បន្ទប់ ជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅអនុវិទ្យាល័យក្រចេះក្រុង។

ខណៈនោះ ​ដែរ សម្តេចបានចូលត្រួតពិនិត្យ និងសួរសុខទុក្ខក្រុមអាជីវករ នៅ​ផ្សារ​សាម​គ្គី​ក្រុង​ក្រចេះ​ ជាផ្សារដែលសម្តេចបានជួយសាងសង់ ដោយឥតគិតថ្លៃ ជូនក្រុមអាជីវករ និង​ដាក់​ឲ្យ​ប្រើ​ប្រាស់ឡើងវិញ នៅក្នុងឆ្នាំ២០១២ បន្ទាប់ពីទទួលរងការខូចខាតអគ្គីភ័យ នៅ​ក្នុង​ឆ្នាំ​២០១១៕

1 2 3 4

 

Related Articles

Back to top button
Close
Close