អភិបាលរាជធានីភ្នំពេញ ប្រកាសគាំទ្រតុលាការកំពូល ចំពោះកាត់រំលាយ គណបក្សសង្គ្រោះជាតិ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៧ វិច្ឆិកា ២០១៧) ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមទាំងមន្ត្រីរាជការទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលដីកាតុលាការកំពូល នៅល្ងាចថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធបទល្មើសក្បត់ជាតិ។
ជាមួយគ្នានោះក៏បានប្រកាសគាំទ្រពេញទំហឹងនូវអនុសាសន៍ទាំងស្រុង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងអំពាវនាវឲ្យជនរួមជាតិរក្សាភាពស្ងប់ស្ងាត់ និងធានាថា លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជានៅតែបន្តដំណើរការ។
សូមអានញ្ញាត្តិគាំទ្ររបស់សាលារាជធានីភ្នំពេញ ៖