សម្តេច​តេជោ ៖ ​ការ​​ថែរ​ក្សា​​ដើម​​ត្នោត​ ដូច​​ជា​​ថែ​រក្សា​អត្ត​សញ្ញា​ណ​ប្រទេស​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេល​ (១៧ ឧសភា ២០១៦) ៖ សម្តេច​តេជោ ហ៊ុន សែន​ បាន​បង្ហោះសារ​ក្នុង​ទំព័រ facebook ថា “ដើមត្នោតខ្មែរ មានសារៈ​ប្រយោជន៌ជាច្រើនគឺចាប់តាំងពីផ្លែ ស្លឹក និងដើម ទន្ទឹមនឹងនេះ ត្នោតក៏ជាអត្តសញ្ញាណនៃដើមឈើរបស់កម្ពុជាផងដែរ។

ប្រទេសមួយចំនួនគ្មានដើមត្នោតដូចកម្ពុជាទេ តែ​គេ​បាន​​យក​កូន​ត្នោត​ពី​ប្រទេស​យើង​ទៅ​ដាំ​លំ​អរ​លើក​សោភ័ណ​ភាព​នៅ​តាម​ ដង​ផ្លូវ និងតាមទីរមណីយដ្ឋានផ្សេងៗ។ ច្បាស់​ណាស់ ដើមត្នោតគឺជាបេះដូង និងមោទនៈភាពរបស់កម្ពុជាគ្រប់ៗរូប។

ថែរក្សា និងបន្តដាំដើមត្នោត គឺថែរក្សាអត្តសញ្ញាណប្រទេសផង និងបន្តផ្តល់ផលប្រយោជន៌ដល់ ប្រជាពលរដ្ឋយើងផង ព្រម​ ទាំងទាក់ទាញដល់ទេសចរណ៍ពីប្រទេសដទៃដែលគ្មានដើមត្នោតអោយបានមកស្គាល់កម្ពុជាផងដែរ៕

Capture6

Related Articles

Back to top button
Close
Close